Posts in ‘សម្រាំងជាខេមរភាសា’ Category

ស្រវឹង​​ស្រា បើក​បុក​បង្កាន់​ដៃ​គល់​ស្ពាន ខ្ទេច​ឡាន​ទាំង​យប់

ស្រវឹង​​ស្រា បើក​បុក​បង្កាន់​ដៃ​គល់​ស្ពាន ខ្ទេច​ឡាន​ទាំង​យប់

ករណីគ្រោះថ្នាក់ចេរាចរណ៍នេះ មិនមានអ្នកណាម្នាក់រងរបួសទេ ដោយសាររថយន្តខាងលើ បានបង្ក​គ្រោះថ្នាក់​តែម្នាក់ឯង ហើយក៏រងការខូចខាត តែម្នាក់ឯងដែរ។ បុរសម្ចាស់រថយន្ត មិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ នៅ​ពេលកើតហេតុ ហើយអ្នកបើកបររូបនោះ ថែមទាំងមិនចង់ឆ្លើយឆ្លង ជាមួយអ្នកសារព័ត៌មានទៀត។

ដោយឡែក សាក្សីនៅនឹងកន្លែងកើតហេតុ បានបញ្ជាក់ប្រាប់ថា រថយន្តដែលរងការខូចខាត ស្ទើរទាំងស្រុងនោះ ម៉ាកកាម៉ារីកូទ សេរី២០១១ ពណ៍ ស ស្លាកលេខ ភព២-ឆ២១២២។ សាកក្សីបានបញ្ជាក់បន្ថែមថា រថយន្ត​ខាង​លើ បើកបរលឿនដូចហោះ តាមបណ្តោយផ្លូវ ២៧១ លុះមកដល់កន្លែងកើតហេតុ ជិតគល់ស្ពានស្ទឹងមានជ័យ បានរេចង្កួត ទៅបុកជាមួយបង្កាន់ដៃ ស្ពានពេញទំហឹង ដូចយកមុខរថយន្ដ ទៅជល់ជាមួយនឹងជញ្ជាំងភ្នំដូច្នេះ។

ករណីបង្កឡើង ដោយម្ចាស់យានយន្ដខ្លូនឯងនេះ ត្រូវបាននគរបាលចរចរាចរណ៍ ដែលចុះអន្តរាគមន៍នៅ​ទី​នោះ ប្រាប់ឲ្យដឹងថា បានកើតឡើង កាលពីវេលា ម៉ោង១២ និង ៣០នាទីយប់ថ្ងៃទី២៥ [...]

ខ្មោច​លង​ក្នុង​មន្ទីរ​ពេទ្យ? ចង់​ថត​ពី​អាគារ​ទទេ​ស្អាត តែ...

ខ្មោច​លង​ក្នុង​មន្ទីរ​ពេទ្យ? ចង់​ថត​ពី​អាគារ​ទទេ​ស្អាត តែ...

កាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅក្នុងមន្ទីរពេទ្យ លេដ្ស៍ (Leeds) បុគ្គលិកប្រចាំការពេលយប់ លោក អេនដ្រូវ ម៉ៃប៊ន (Andrew Milburn) មានបំណងចង់ ផ្ញើរសារចុងក្រោយមួយ ដើម្បីជូនពរ«រាត្រីសួស្ដី» ទៅឲ្យ​សង្សា​របស់នាយ។ ប៉ុន្តែសារចុងក្រោយនេះ ក៏ដើម្បីចង់បង្ហាញទៅសង្សារបស់លោក ថាលោកពិតជាកំពុងធ្វើការ ពេល​យប់ ក្នុងមន្ទីរពេទ្យនោះមែន។ ហើយដើម្បីផ្គាប់ចិត្ត និងអះអាងប្រាប់ នារីកំពូលស្នេហ៍របស់ខ្លួន លោក អេនដ្រូវ ម៉ៃប៊ន បានថតរូបមួយសន្លឹក ផ្ញើរទៅសង្សាខ្លួន តាមរយៈកម្មវិធី «Snapchat» នៅក្នុងទូរស័ព្ទដៃ។

នៅពេលនោះ បុគ្គលិកអាយុ២១ឆ្នាំ ដែលប្រចាំការនៅពេលយប់នេះ មិនបានគិតថា ទិដ្ឋភាពទូទៅដែលខ្លួន​បានថតនោះ មានជាប់មកជាមួយ នូវស្រមោលមួយ ដូចខ្មោចក្មេងស្រីម្នាក់ ដែលពាក់អាវជាប់សំពត់ ពណ៌ស​នោះទេ។ លោក អេនដ្រូវ ម៉ៃប៊ន បានយករូបថតនេះ ទៅបង្ហោះនៅលើទំព័រហ្វេសប៊ុករបសលោក ហើយ​ភ្លាមៗ​នោះ អ្នកចុច​«Like» និង«Share» បានកើនឡើងរាប់សិបពាន់នាក់ [...]

ឯកត្តកម្ម​ខាង​បោះ​បាល់​ចូល​កញ្ច្រែង ខ្ពស់​ជាង​គេ​ក្នុង​លោក!

បើគ្រាន់តែបោះបាល់ ចូលកញ្ច្រែងបាល់បោះ មិនមានអ្វីឲ្យអស្ចារ្យទេ ព្រោះកីឡាករច្រើននាក់ណាស់ ដែល​មាន​ទេពកោសល្យ ខាងការបោះបាល់ ចំទិសដៅ ដូចគេយកទៅញាត់យ៉ាងដូច្នេះ។ ប៉ុន្តែចំពោះការបោះ​បាល់​នេះ ពីកំពស់មួយដ៏ខ្ពស់ ដូចយ៉ាងពីលើទំនប់ទឹក «Gordan Dam» ក្នុងកោះ«Tasmanie» ខាងត្បូងកោះ​អូស្ត្រាលី រហូត​មកដល់ពេលនេះ មានតែមួយប៉ុណ្ណោះ។

យុវជនម្នាក់ របស់ក្រុម «How Ridiculous» នៅប្រទេសអូស្ត្រាលី បានបោះបាល់ ពីលើទំនប់ទឹក ដែលមាន​កំពស់​ដល់ទៅ ១២៦,៥ម៉ែត្រ និងបានប្រើពេលមួយសន្ទុះធំ ទម្រាំបាល់បោះ បានធ្លាក់មកចូលកញ្ច្រែង នៅ​ខាង​ក្រោម។ រូបភាពដ៏ពិសេស និងកម្រនេះ ត្រូវបានកាម៉េរ៉ាថតវីដេអូជាច្រើន ដាក់នៅជ្រុងផ្សេងៗគ្នា ថត​ចាប់​យក ដើម្បីយកមកដាក់ផ្សាយ នៅលើគេហទំព័រចែករំលែកវីដេអូ យូធូប។

តែក្រុម«How Ridiculous» មិនបានបញ្ជាក់ទេថា មុននឹងសម្រេចបាន នូវការបោះបាល់ចូល ពីខាងលើ​ដ៏​ខ្ពស់​នេះ តើពួកគេបានធ្វើការសាកល្បង [...]

ការប្រើ Effet ក្នុងភាពយន្ដ Kung Fury

ភាពយន្ដ «Kung Fury» មានការតម្លើង និងការកាត់តបញ្ចូល នូវ «Effet» ឬហៅថា «VFX» រហូតដល់ទៅ​ចំនួន​ជិត៤០០។ ហើយការបង្កើត នូវរូបភាពរំជួលចិត្ត ដ៏ពិសេសត្រជាក់ភ្នែកទាំងនេះ ជាស្នាដៃរបស់​ក្រុមហ៊ុន​មួយ មានឈ្មោះថា «Fido» ដែលមានទីតាំងនៅក្នុងរាជធានី ស្តុកខុម ប្រទេសសស៊ុយអែដ។

ទស្សនាវដ្ដីសូមលើកយក មកបង្ហាញជូន (ដូចក្នុងវីដេអូខាងលើ) នូវរបៀបតម្លើង និងកាត់បញ្ចូលឈុត​ឆាក​ពិសេសៗ ចំនួន៨ ដោយមានទាំងរូបភាព 3D ផង នៅក្នុងភាពយន្ដ «Kung Fury» ដែលត្រូវបាន យក​​មក​ដាក់​ផ្សាយ នៅលើគេហទំព័រចែករំលែកវីដេអូ យូធូប ហើយមានមនុស្សចុចចូលទៅទស្សនា ប្រមាណ​​ជាង១៧លាន​ដងហើយ។

ខាងក្រោមនេះ ជារូបភាពមួយចំនួន ពីឈុតឆាកកាត់ត និងបន្ទាប់មក លោកអ្នកនឹងទស្សនា នូវភាពយន្ដ «Kung Fury» ទាំងស្រុង ដូចតទៅ៖


ហង់ ជួនណារ៉ុន៖ ការ​ប្រឆាំង​អំពើ​ពុក​រលួយ នឹង​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​«ទុតិយភូមិ» ឆ្នាំ​នេះ

ហង់ ជួនណារ៉ុន៖ ការ​ប្រឆាំង​អំពើ​ពុក​រលួយ នឹង​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​«ទុតិយភូមិ» ឆ្នាំ​នេះ

មុខវិជ្ជាប្រឆាំងអំពើពុករលួយ នឹងក្លាយជាមុខវិជ្ជា«អាទិភាព»មួយ ក្នុងការ«អប់រំបំណិនជីវិត»នៅថ្នាក់មូលដ្ឋាន និងការអនុវត្ត នៅតាមសាលាមធ្យមសិក្សា ចំណេះទូទៅ ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ ក្នុងឆ្នាំសិក្សា​២០១៥-​២០១៦ខាងមុខនេះ។ ការដាក់បញ្ចូលនេះ ក៏ត្រូវបានធ្វើស្រប ទៅតាមសំណើរ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានថ្លែងក្នុងទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ ស្នើឲ្យដាក់បញ្ចូល នូវកម្មវិធីសិក្សា បង្ហាញ​ពីការប្រឆាំងអំពើពុករលួយ ក្នុងកម្មវិធីសិក្សា។

ថ្លែងអះអាងដូច្នេះ អង្គភាពប្រឆាំងអំពើពុករលួយ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥នេះ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអះអាងទៀតថា ពីថ្នាក់ទី៧ ឡើងដល់ទី៩ ជាចំណុចចាប់ផ្តើម នៃ​ការផ្លាស់ប្តូរឥរិយាបទ របស់សិក្សានុសិស្ស សម្រាប់ខ្លួនឯង គ្រួសារ សង្គម និងជាតិ។ សម្រាប់ការសិក្សាឆ្នាំ​ចាស់ កន្លងមកនេះ មុខវិជ្ជាប្រឆាំងអំពើពុករលួយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...