Posts in ‘សម្រាំងជាខេមរភាសា’ Category

ឃាត់​ខ្លួន​​ជន​សង្ស័យ​ប្រើ​គ្រឿង​ញៀន​២នាក់ នៅ​ស្ទឺង​មានជ័យ

ឃាត់​ខ្លួន​​ជន​សង្ស័យ​ប្រើ​គ្រឿង​ញៀន​២នាក់ នៅ​ស្ទឺង​មានជ័យ

បើការប្រើប្រាស់គ្រឿង នៅតែមាន ជាបន្តជាប់រហូតដូច្នេះ គេគួរតែនាំគ្នាឆ្ងល់ថា តើបណ្ដាលមកពីហេតុអ្វី? បើ​ជនសង្ស័យ នៅតែមានគ្រឿងញៀនប្រើ មិនមែនមានន័យថា ពួកគេចេះជប់គ្រឿងញៀន មកដោយខ្លួនឯង​នោះ​ឡើយ។ នេះជាហេតុការណ៍មួយទៀត នៃការចុះចាប់ អ្នកប្រើប្រាស់គ្រឿងញៀន របស់​ក្រុម​អាជ្ញាធរ​រាជធានី​ភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន។

ការចុះបង្ក្រាបនេះ បានធ្វើឡើង កាលពីវេលា ម៉ោង០៩ ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៥ នៅបន្ទប់ជួលក្នុងភូមិ ព្រែកលាស់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងការចុះត្រួតពិនិត្យនេះ មន្ត្រីកងរាជ​អាវុធ​ហត្ថ បានឃាត់ខ្លូនស្រ្តីម្នាក់ និងបុរសម្នាក់ រួមជាមួយថ្នាំញៀន មួយកញ្ចប់ធំផងដែរ។

កងកម្លាំងអាជ្ញាធរ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកបានឃើញស្រ្តីជនសង្ស័យព្យាយាម យកថ្នាំ​ញៀន​មួយចំនួន ដែលកំពុងប្រើប្រាស់ ទៅចាក់ចោលក្នុងបង្គន់ ខណៈដែលមន្រ្តីទាំងនោះ បានចុះទៅដល់។ ម្យ៉ាងវិញទៀត [...]

អ្នក​គាំទ្រ​ថា រ​កឃើញ​ម្ចាស់​សម្លេង ខេមរៈ សេរីមន្ត ទីពីរ

អ្នក​គាំទ្រ​ថា រ​កឃើញ​ម្ចាស់​សម្លេង ខេមរៈ សេរីមន្ត ទីពីរ

បន្ទាប់ពីប្រឡងវគ្គ «សុបិន្តក្លាយជាកាពិត» របស់ស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ កាលពីពេលថ្មីៗនេះ បាន​ទទួលលេខមួយ ប្រចាំសប្តាហ៍រួច បេក្ខជនម្នាក់ មកពីខេត្តព្រៃវែង បានបន្តកាន់តំណែងលេខ០១ នេះ រហូត​មកដល់ ការប្រឡងប្រចាំខែទៀត ដោយទទួលបានសម្លេងគាំទ្រច្រើនជាងគេ ពីអ្នកទស្សនានៅនឹងកន្លែង។អ្នកខ្លះបានពោលថា បេក្ខជនរូបនេះ មានសម្លេងដូច ឬជាម្ចាស់សម្លេងទីពីរ របស់លោក ខេមរៈសរីមន្ត។

ម្ចាស់ជ័យលាភីឯកប្រចាំខែនេះ ឈ្មោះ អំ សុណា បានច្រៀងបទ «លើសពី Fan បានអត់» ដែលជា​សំនៀង​ដើម របស់លោក ខេមរៈសេរីមន្ត ជាតារា ប្រចាំនៅផលិតកម្មសាន់ដេ។ បេក្ខជនវ័យ ២២ឆ្នាំខាងលើ មានស្រុក​កំណើត នៅភូមិបឹងប្រទិប ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅ សង្កាត់ទួលសង្កែ រាជធានីភ្នំពេញ។

កាលពីវគ្គប្រគួតប្រចាំសប្តាហ៍ មានបេក្ខជនប្រាំមួយរូប តែពេលប្រកូតវគ្គនេះ បានជម្រុះសល់តែ០៣ រូប​ប៉ុណ្ណោះ។ ក្នុងនោះអ្នកចម្រៀង [...]

ទាត់​បង្វិល​ផ្កាប់​ចាន ចំ​លិង្គ... អស្ចារ្យ តែ​ខុស​លក្ខន្តិកៈ

នៅក្នុងការប្រកួត MMA នៃខ្សែរក្រវ៉ាត់ «One Championship 28» ឬ «Dynasty of Champions» ក្នុង​ប្រទេស​សិង្ហបូរី បណ្ដាទស្សនិកជន បានទស្សនានូវសន្ធឹកក្បាច់គុន ដ៏ពិសេសមួយ កម្រមាននរណា​បញ្ចេញ។ នោះ​គឺ​កីឡាករ​ប្រយុទ្ធ វូ ហ្សេ បានហក់បង្វិលខ្លួន ទាត់ផ្កាប់ចាន ទៅលើគូរប្រកួត កីឡាករ ហ៊ុយ វូគៀន (Hui Wu Qiang) ដែលកំពុងដេកផ្ងារខ្លួន នៅលើដី។

ប៉ុន្តែការហក់បង្វិលខ្លួននោះ បានជ្រុលជើង ទៅជាន់ចំលិង្គរបស់គូប្រកួត ដែលជាកាយវិការមួយ ហាមឃាត់​ដោយវិន័យនៃការប្រកួត របស់ MMA។ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏លទ្ធផលនៃការប្រកួត រវាង​កីឡាករ​ទំងន់​«រុយ»​ទាំងពីរនាក់ ត្រូវបានទៅលើកីឡាករ វូ ហ្សេ នៅទីបំផុត ទោះជាកាយវិការខាងលើ ត្រូវបាន​ចៅក្រម​កាត់​ពិន្ទុ​ខ្លះ ពីកីឡាករក៏ដោយ៕

សភា​ធ្វើ​សិក្ខា​សាលា ប្រមូល​តែ NGO ដែល​ស្និត​នឹង​រដ្ឋាភិបាល?

សភា​ធ្វើ​សិក្ខា​សាលា ប្រមូល​តែ NGO ដែល​ស្និត​នឹង​រដ្ឋាភិបាល?

រដ្ឋសភាពកម្ពុជា នៅតែរងការចោទប្រកាន់ ថាជារដ្ឋសភាដែមានភាពលំអៀង ទៅរកក្រុមបក្សពួកតែម្ខាង។ បើសូម្បីអ្នកតំណាងរាស្ត្រ ក៏មានការបែកចែកសិទ្ធិ នៃការនិយាយស្ដីរនោះ តែសម្រាប់សិក្ខាសាលាថ្នាក់ជាតិ ដើម្បីជជែកពិភាក្សាពីច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល រៀបចំដោយរដ្ឋសភាវិញ ក៏ស្ថាប័ន​ជាតិ​មួយនេះ បានរងនូវការរិះគន់ដូចគ្នាដែរថា បានរើសអើងយកតែ ក្រុមអង្គការសមាគម ដែលមាន​និន្នាការ​លំអៀង ទៅបក្សកាន់អំណាច ឬជាអង្គការសមាគម ដែលបង្កើតឡើង ដោយរដ្ឋាភិបាលតែប៉ុណ្ណោះ។

លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកសិទ្ធិមនុស្ស និងមេធាវីតំបន់ របស់សមាគមការពារសិទ្ធិមនុស្សអាដហុក បានថ្លែងត្អូញត្អែរ ពីការរឹតត្បិតរបស់រដ្ឋសភា ដែលជាស្ថាប័នរបស់ជាតិ ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា​អង្គការសង្គមស៊ីវិល ដែលបានចូលរួមក្នុងសិក្ខាសាលា រៀបចំឡើងដោយរដ្ឋសភា កាលពិថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ ម្សិលម៉ិញនេះ ភាគច្រើនជាអង្គការសង្គមស៊ីវិល [...]

ប៉ះ​ស្ត្រី​ពោះ​ធំ​ឲ្យ​ធ្លាក់​ពី​ម៉ូតូ ជន​បរទេស​ម្នាក់​នេះ​ចង់​បើក​ឡាន​រត់!

ប៉ះ​ស្ត្រី​ពោះ​ធំ​ឲ្យ​ធ្លាក់​ពី​ម៉ូតូ ជន​បរទេស​ម្នាក់​នេះ​ចង់​បើក​ឡាន​រត់!

ករណីគ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង០៨ និង១០ នាទីព្រឹកថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០១៥ នៅ​តាមបណ្តោយផ្លូវ៣៦០ កែងមហាវិថីនរោត្ដម ពីមុខសណ្ឋាគារ អេនិក ប៊ូទិក នរោត្ដម ។ សាក្សី​នៅក្នុង​ហេតុ​ការណ៍ម្នាក់ បានយករឿងនេះ មកផ្សាយនៅលើគណនេយ្យហ្វេសប៊ុក របស់លោកថា ឡានជាអ្នក​បំពាន​ព្រោះ បើកក្នុងល្បឿនលឿន ទោះជាដឹងថា ដល់ចំណុចកែង ឡើងទៅកាន់ផ្លូវអទិភាព អ្នកជិះផ្លូវធំក៏ដោយ។

មានឈ្មោះនៅហ្វេសប៊ុកថា «ឈាមខ្មែរ» សាក្សីរូបនោះបានបញ្ជាក់ថា ជនបរទេម្នាក់នោះ មិនចេញមក​ដោះ​ស្រាយ តែបែរចង់ជិះរថយន្ដគេចខ្លួនទៅវិញ។ ឃើញរឿងបែបនេះ លោក «ឈាមខ្មែរ»ដែលនៅក្នុង​ហេតុ​ការណ៍​នេះ នៅនឹងមុខលោក តាំងពីដំបូងនោះ បានជិះម៉ូតូលោក ទៅដាក់ពីមុខរថយន្ដនោះ ដើម្បីបង្ខំ​ឲ្យ​ឈប់។

រំពេចនោះ ម្ចាស់ឡានជាជនជាតិបរទេស បានចេញមក រួចនិយាយខ្លាំងៗ ដាក់លោក«ឈាមខ្មែរ» ជាភាសា​អង់គ្លេសថា៖ «អ្នកឯងធ្វើស្អីគេហ្នឹង? ហេតុអីបានឃាត់ឡានខ្ញុំ? ខ្ញុំមិនបានខុសទេ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...