មហាបុរសពីរនាក់នេះ ឈ្លោះគ្នាព្រោះ«សាសា-សុខប៊ុន»
តារា«ហ្វេសប៊ុក»ពីររូបនេះ កំពុងបញ្ចេញ មកប្រើអស់នូវយុទ្ធិសិល្ប៍ «បាញ់គ្នាដោយសំដី» ដូចអ្វីដែលពួកគេ បានប្រឹងប្រែងរៀនសូត្រ មកពីបក្សអ៊ូតាំង និងសៅសីញយ៉ាងដូច្នោះ។ តើមានរឿងហេតុអ្វី បានជាធ្វើឲ្យមហាបុរសដ៏ល្បីល្បាញ ក្នុងពិភពគុនទាំងពីរនេះ បានបាញ់គ្នាទៅមកនោះ? ចម្លើយ៖ មកពីកញ្ញា សាសា និងលោកឧកញ៉ា សុខ ប៊ុក ដែលត្រូវបានគេឃើញ នៅក្នុងវីដេអូសុវត្ថិភាព កាលពីពេលថ្មីៗ ថាបុរសអ្នកមានប្រាក់ បានវាយតប់ ចាប់បោចសក់ ទៅលើអតីតពិធីការិនីទូរទស្សន៍។
មហាបុរស ក្នុងពិភពហ្វេសប៊ុក ទាំងពីរនាក់នេះ ម្នាក់ឈ្មោះ ផែង វណ្ណៈ និងម្នាក់ទៀតឈ្មោះ ឆាំ ឆានី។ រឿងហេតុដំបូង ដែលបង្កឲ្យលោក ផែង វណ្ណៈ ឆេះឆួលក្ដៅក្រហាយ ទប់ការតាំងសិល្ប៍រាប់ពាន់ឆ្នាំ នៅមិនសុខ រហូតណាត់គ្នា ចេញមក«ប្រយុទ្ធគ្នាស្លាប់រស់»នោះ ព្រោះលោក ឆាំ ឆានី បានផ្សាយព័ត៌មានមួយ ក្នុងគណនេយ្យហ្វេសប៊ុក របស់ខ្លួនថា លោកឧកញ៉ា សុខ ប៊ុន ជាកូនប្រសារ របស់អតីតអភិបាលរាជធានីភ្នំពេញ [...]