Posts in ‘សម្រាំងជាខេមរភាសា’ Category

ពិន័យ​ឲ្យ​ដង​ទឹក​២០​ធុង​ម្នាក់ មក​លាង​«ទឹក​នោម»​ខ្លួន នៅ​មុខ​វេទិកា​បុណ្យ​អ៊ុំ​ទូក

ពិន័យ​ឲ្យ​ដង​ទឹក​២០​ធុង​ម្នាក់ មក​លាង​«ទឹក​នោម»​ខ្លួន នៅ​មុខ​វេទិកា​បុណ្យ​អ៊ុំ​ទូក

មិនមែន ឲ្យតែមាន«បំពង់បង្ហូទឹក»មួយ គេអាចកាន់បំពង់នេះ ទៅបាញ់ត្រង់ណា ក៏បាននោះទេ។ ហើយ​ដើម្បី​ឲ្យម្ចាស់«បំពង់បង្ហូទឹក»ទាំងនោះដឹងខ្លួន សាលាខណ្ឌដូនពេញ នៃរាជធានីភ្នំពេញ បានបង្កើតបែបបទ នៃ​ការ​ពិន័យមួយ យ៉ាងពិសេស នោះគឺបង្ខំឲ្យអ្នក ដែលបង្ហូទឹកនោមរបស់ខ្លួន តែពាសទាំងនោះ ទៅដងទឹក​ចំនួន​២០ធុង«ស្ពេត្រូ»ក្នុងម្នាក់ៗ យកមកលាងសំអាត កន្លែងដែលខ្លួន បន្ទោរបង់«តូច»នោះចេញ។

កន្លែងដែលត្រូវលាងសំអាតនោះ គឺខឿនជញ្ជាំង នៅមុខវេទិកាបុណ្យអ៊ុំទូក ខាងមុខព្រះបរមរាជវាំង។ ការ​ពិន័យបានតម្រូវ ឲ្យអ្នកទាំងនោះធ្វើ ដោយហេតុថាជនទាំងនោះ មិនស្តាប់ការណែនាំរបស់ប្រជាការពារ ប្រចាំ​នៅទីនោះ ហើយនៅតែបន្តនោម ដាក់វេទិកាអ៊ុំទូកមិនឈប់។ នេះបើតាមសេចក្ដីរាយការណ៍ របស់ទំព័រ​ហ្វេសប៊ុក​របស់​សាលាខណ្ឌដូនពេញ កាលពីដើមសប្ដាហ៍នេះ។

ក្រោយពីការព្រមាន ឲ្យដងទឹកពីទន្លេ មកចាក់លាងកន្លែង ដែលមានកក្លិនមិនល្អម្នាក់២០ធុងស្ពេត្រូ  មក​លាង​នៅមុខ​វេទិកា [...]

សាលា​រាជធានី​គ្រោង​សុំ​រថយន្ត​ក្រុង​បន្ថែម ដើម្បី​បន្ថយ​ការ​កក​ស្ទះ

សាលា​រាជធានី​គ្រោង​សុំ​រថយន្ត​ក្រុង​បន្ថែម ដើម្បី​បន្ថយ​ការ​កក​ស្ទះ

បញ្ហាកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ នៅតែបន្ត ដោយសារចំនួនពលរដ្ឋ និងចំនួនយានជំនិះ ចេះតែ​មានការកើនឡើងជាលំដាប់ ពីមួយឆ្នាំ ទៅមួយឆ្នាំ។ តាមរបាយការណ៍ ចំនួនអ្នកធ្វើដំណើរ តាមរយៈ​សេវា​រថយន្ដក្រុង របស់សាលារាជធានីភ្នំពេញ ដែលគិតត្រឹមតែមួយថ្ងៃ គឹថ្ងៃទី៣១ ខែតុលា កាលពីឆ្នាំ២០១៤ កន្លង​ទៅ មានអ្នកដំណើរសរុបចំនួន៥,៥២៩នាក់ ក្នុងនោះប្រភេទអ្នកដំណើរបង់ប្រាក់ មានចំនួន ៣,៥២៤​នាក់ និងអ្នកដំណើរមិនបង់ប្រាក់ មានចំនួន ២,០០៥នាក់។

ដោយឡែក នៅឆ្នាំ២០១៥ គឹនៅថ្ងៃទី៣១ ខែតុលានេះ (ថ្ងៃតែមួយ នៅមួយឆ្នាំក្រោយមក) មានអ្នក​ដំណើរ​សរុប ៦,១១៣នាក់ ក្នុងនោះប្រភេទអ្នកដំណើរ មិនបង់ប្រាក់ មានចំនួន២,១៧១នាក់ និងប្រភេទ​អ្នក​ដំណើរ​បង់ប្រាក់ មានចំនួន៣,៩៤២នាក់។ អ្នកដំណើរដូចជា ព្រះសង្ឃ ជនពិការ ចាស់ជរា កុមារ និងសិស្ស និស្សិត​ជាដើម មិនត្រូវបានគិតប្រាក់នោះទេ។

របាយការណ៍ខាងលើ ធ្វើឡើងជាមួយនឹងរថយន្ដក្រុង ទាំង៥០គ្រឿង [...]

ចោទ​ជន​សង្ស័យ​ម្នាក់ ក្នុង​អំពើ​មនុស្ស​ឃាត​នៃ​រាត្រី​ខែ​រះ​ពណ៌​ខៀវ

ចោទ​ជន​សង្ស័យ​ម្នាក់ ក្នុង​អំពើ​មនុស្ស​ឃាត​នៃ​រាត្រី​ខែ​រះ​ពណ៌​ខៀវ

ហេតុការណ៍បានកើតឡើង កាលពីច្ងៃទី៣១ ខែកក្កដាកន្លងទៅ តែតុលាការទើបបានចោទប្រកាន់ លើ​ជន​សង្ស័យ នៅថ្ងៃអង្គារ សប្ដាហ៍កន្លងទៅនេះប៉ុណ្ណោះ។ បណ្ដាញព័ត៌មាននានា ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានរាយការណ៍ថា សមាជិកបីរូប នៃគ្រួសារមួយ ដែលរស់នៅក្នុងក្រុង «Pensacola (ភាគខាងលិច នៃរដ្ឋ​ផ្លរីដា)» ត្រូវបានរកឃើញស្លាប់ នៅក្នុងលំនៅដ្ឋានរបស់ពួកគេ។ សាកសពទាំងបីនោះ គឺអ្នកស្រី «Voncile Smith» ជាម្ដាយអាយុ៧៧ឆ្នាំ និងកូនប្រុសរបស់អ្នកស្រីពីរនាក់ គឺលោក «Richard Smith» អាយុ៤៩ឆ្នាំ និង​លោក «John Smith» អាយុ៤៧ឆ្នាំ។

តាមការពិនិត្យទៅលើសាកសព បានឲ្យដឹងថា ពួកគេទាំងបីបានរង នូវការវាយនឹងញញួរជាច្រើនដង និង​ត្រូវបានច្របាច់ក។ ប៉ុន្តែលោក «Richard Smith» ដែលជាកូនប្រុសច្បង់ និងជាបុគ្គលិក នៅក្រសួង​សន្ដិសុខ​ផ្ទៃក្នុងអាមេរិក ត្រូវបានបាញ់សម្លាប់មួយគ្រាប់ នៅត្រជៀកខាងស្ដាំ។

បន្ទាប់ពីឆ្លងកាត់ការស៊ើបអង្កេត ដ៏វែងមួយ [...]

អ.ស.ប ឲ្យ​រដ្ឋាភិបាល ហ៊ុន សែន ទទួល​ខុស​ត្រូវ​រឿង​បាតុករ​វាយ​តំណាង​រាស្ត្រ​ប្រឆាំង

អ.ស.ប ឲ្យ​រដ្ឋាភិបាល ហ៊ុន សែន ទទួល​ខុស​ត្រូវ​រឿង​បាតុករ​វាយ​តំណាង​រាស្ត្រ​ប្រឆាំង

«យើងមានការព្រួយបារម្ភណាស់ ទៅនឹងសភាពនយោបាយថ្មីៗ ដែលកើតមានឡើង ទៅលើមេដឹកនាំ និង​ក្រុមអ្នកស្មោះស្ម័គ្រ របស់ក្រុមប្រឆាំងនៅកម្ពុជា» នេះជាការអះអាង របស់អ្នកស្រី រ៉ាវីណា សាមដាសានី (Ravina Shamdasani) អ្នកនាំពាក្យស្នងការជាន់ខ្ពស់ ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសុក្រទី ៣០ ខែតុលា ឆ្នាំ២០១៥ នៅក្នុងការិយាល័យកណ្ដាល នៃស្ថាប័នទទួលបន្ទុកសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ អ្នកស្រីអ្នកនាំពាក្យ បានពន្យល់ថា ខណៈពេល​ដែលសកម្មជន ស្និតនឹងគណបក្សប្រឆាំងចំនួន ១១នាក់ កំពុងអនុវត្តន៍ទោស ពី៧ទៅ២០ឆ្នាំ ក្នុងពន្ធនាគារ ពីបទបានចូលរួម ឬដឹកនាំការបះបោរ ប្រឆាំងអាជ្ញាធរសាធារណៈនោះ សមាជិកព្រឹទ្ធសភាម្នាក់ទៀត របស់​ក្រុមប្រឆាំង កំពុងរងចាំការកាត់ទោស ពីបទចោទប្រកាន់ជាច្រើន ក្នុងនោះមានការញុះញង់ ឲ្យប្រព្រឹត្តិបទ​ឧក្រិដ្ឋ និងក្លែងឯកសារសាធារណៈ។

អ្នកស្រី រ៉ាវីណា សាមដាសានី [...]

បវរកញ្ញា​ថៃ​លុត​ជង្គង់​សំពះ​ចុង​ជើង​​ម្ដាយ បង្ក​ការ​រំជួល​ចិត្ត​

បវរកញ្ញា​ថៃ​លុត​ជង្គង់​សំពះ​ចុង​ជើង​​ម្ដាយ បង្ក​ការ​រំជួល​ចិត្ត​

មានអាយុត្រឹមតែ១៧ឆ្នាំ កញ្ញា កានីថា ផាសឿង បានជាប់ជារាជនីសម្ផស្ស របស់ប្រទេសថៃ ឆ្នាំ២០១៥នេះ​ទៅហើយ។ ប៉ុន្តែកាយវិការរបស់នាង នៅចំពោះអ្នកមានគុណ បានធ្វើឲ្យអ្នកផងនិយាយពីនាង កាន់តែខ្លាំង​ថែមទៀត និងនៅពាសពេញពិភពលោក។ កាយវិការដែលប្រទេសមួយចំនួន នៅទ្វីបអាស៊ី ជាពិសេស​កម្ពុជា ចាត់ទុកថាមិនអាចខ្វះបាន សម្រាប់មនុស្សដែលខ្លួនគោរពខ្លាំង ដូចជា ម្ដាយឪពុកបង្កើត ព្រះសង្ឃ ឬព្រះ​មហាក្សត្រ​ជាដើម។

បន្ទាប់ពីបានឈ្នះម្កុដពេជ្រ គ្រប់គ្រងតំណែង ជាស្ត្រីកំពូលសម្រស់ នៃឆ្នាំ២០១៥នេះមក ម្ចាស់ជ័យលាភី​វ័យក្មេង បានវិលត្រឡប់ មកកាន់ស្រុកកំណើតរបស់នាងវិញ។ មានមូលហេតុអ្វី? គឺដើម្បីសម្ដែងគារវកិច្ច ដល់ស្ត្រីម្នាក់ ដែលបានបង្កើត ចិញ្ចឹម និងថែរក្សា ឲ្យកម្លាំងចិត្តនាង រហូតដល់វ័យប៉ុណ្ណេះ។ រូបថតរបស់​បវរកញ្ញា ដែលឃើញលុតជង្គង់ សំពះ និងអោនក្បាល ទៅដល់ចុងជើងម្ដាយ ត្រូវបានសារព័ត៌មាន​ប្រចាំ​ថ្ងៃ​អង់គ្លេស «Daily Mail» យកមកចុះផ្សាយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...