អតីតអ្នកតស៊ូ៖ អ្នកលះបង់អំណាច ទើបជាអ្នក«ប្រជាធិបតេយ្យ»
ព្រឹទ្ធាចារ្យ ហួង ធាមទៀត អតីតអ្នកតស៊ូ ជាមួយរណសិរ្យរំដោះប្រជាពលរដ្ឋខ្មែរ របស់លោកតា សឺន សាន បានថ្លែងឡើងលីថា ប្រទេសស្ថិតក្រោមការដឹកនាំ របស់មនុស្សតែ«ម្នាក់» គ្មានការផ្លាស់ប្តូរ (អ្នកដឹកនាំ) នោះ មិនមែនជាប្រទេស ដែលមានប្រជាធិបតេយ្យឡើយ បើទោះជាប្រទេសនោះ មានការគោរពច្បាប់ ឬសិទ្ធិមនុស្ស ឬបទដ្ឋានគតិយុត្តិនានា យ៉ាងណាក៏ដោយ។
ចាញ់តែមិនព្រមចាញ់...
ថ្លែងក្នុងវេទិការ «វគ្គបណ្តុះបណ្តាល ភាពជាអ្នកនយោបាយ» វគ្គ២ របស់គណបក្សអំណាចខ្មែរ នារាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែវិច្ឆិកា កន្លងមកនេះ លោកតាបានលើកឡើងថា ក្នុងសង្គមអ្នកនយោបាយខ្មែរ នាសតវត្យន៍ចុងក្រោយនេះ លោកបានមើលឃើញថា អ្នកនយោបាយទាំងនោះ ចេះតែឈ្លោះ និងប្រកែកយកឈ្នះតែរៀងៗខ្លួន ហើយអះអាងថា ខ្លួនកំពុងគោរព តាមគោលការណ៍ប្រជាធិបតេយ្យ ដែលតាមការពិត គ្រាន់តែជា«លេស»ប៉ុណ្ណោះ។
លោកព្រឹទ្ធាចារ្យ បានចោទសួរឡើងថា [...]