Posts in ‘សម្រាំងជាខេមរភាសា’ Category

ហ្សីដាន ថា​គ្រាន់​ជា​ការ​ចាប់​ផ្ដើម​ប៉ុណ្ណោះ បន្ទាប់​ពី រៀល បំបាក់​ដៃ​គូ ៥-០ ក្នុង​ថ្ងៃ​ដំបូង

ស្នាមញញឹមបិទមាត់មិនជិត របស់អតីតកីឡាករ ហ្សីណេឌីន ហ្សីដាន (Zinédine Zidane) បញ្ជាក់ថា គ្រូ​បង្វឹក​ថ្មីថ្មោង​របស់ក្រុម រៀលម៉ាឌ្រីត (Real Madrid) រូបនេះ មានចិត្តសប្បាយរីករាយណាស់។ តើ​នរណា​មួយ មិន​សប្បាយ​ចិត្ត នៅពេលដែលការចាប់ផ្ដើមអាជីពថ្មី ជាគ្រូបង្វឹកឲ្យក្រុមបាល់ទាត់ដ៏ធំមួយ ត្រូវ​បាន​ចាប់​ផ្ដើម ដោយ​លទ្ធផល​ដ៏​ត្រចះ​ត្រចង់ (៥-០) ការការចេញប្រកួត ជាមួយនឹងក្រុម ឡាកូរ៉ូញ (La Corogne) ដែល​ល្បីល្បាញ​គួរ​សម​ដែរនោះ?

លោក ហ្សីដាន ហៅក្រៅ ហ្សីហ្សូ (Zizou) បានថ្លែងទទួលស្គាល់ ការសប្បាយចិត្តរបស់លោកថា៖ «នៅពេល​ប្រកួតបានឈ្នះម្ដងៗ គ្រូបង្វឹកមិនមានអ្វី ក្រៅតែពីសប្បាយចិត្តនោះទេ។ ជាពិសេស យើងមានពេល តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ សម្រាប់ធ្វើការហាត់សម ជាមួយគ្នា។ អញ្ចឹង ខ្ញុំសប្បាយចិត្តណាស់។»

មិនត្រឹមតែលទ្ធផលប៉ុណ្ណោះទេ តែគ្រូបង្វឹកថ្មីថ្មោង ក៏បានសប្បាយចិត្ត ជាមួយនឹងកីឡាកររបស់ខ្លួន [...]

អតីត​សមាជិក​ម្នាក់ អះអាង​ថា ISIS កំពុង​«រលាយ​រលត់»

អតីត​សមាជិក​ម្នាក់ អះអាង​ថា ISIS កំពុង​«រលាយ​រលត់»

បណ្ដាញផ្សព្វផ្សាយ របស់ប្រទេសកាណាដា បានធ្វើការរំលឹកឡើងវិញ នៅចុងសប្ដាហ៍កន្លងមកនេះ ពី​សារ​មួយ​របស់យុវជន សាមី អេឡាប៊ី (Sami Elabi) ជាតិកាណាដា ធ្លាប់ជាសមាជិកម្នាក់ របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​​អារ៉ាប់ហៅ Daech ពាក្យ​កាត់​បារាំង​ហៅ EI ពាក្យ​កាត់​អង់គ្លេស​ហៅ ISIS) នៅក្នុងប្រទេសស៊ីរី ដែល​បាន​អះអាង​ជាសាធារណៈ ថាទឹកដីព្រះជាម្ចាស់សព្វថ្ងៃ (ក្នុងប្រទេសស៊ីរី និងប្រទេសអៀរ៉ាក់) គឺជាការ​ប្រកាស​ឡើង ដ៏«ឆ្កួតលីលា» កំណត់ឡើង​ដោយក្រុមនេះ តែខ្លួនឯងប៉ុណ្ណោះ។

តាមពិតទៅ សាររបស់យុវជន សាមី អេឡាប៊ី ដែលសរសេរនៅលើបណ្ដាញសង្គម ទ្វីសធើរ ត្រូវបាន​បង្ហោះ​តាំង​ពីប៉ុន្មានខែមុន និងត្រូវបានលប់ចេញ នៅបន្តិចក្រោយមក រួចបាត់ទៅហើយ។ តែសារព័ត៌មានមួយ នៅ​ក្នុង​ក្រុង​ម៉ុងរ៉េអាល់ (Montréal) ប្រទេសកាណាដា បានយកសំណេររបស់យុវជន នៅក្នុងសារនោះ មក​បញ្ជាក់​ឡើង​វិញ​ថា៖ «ភាពឆ្កួតលីលា​របស់ក្រុមរដ្ឋអ៊ីស្លាម គ្មានដែនកំណត់ទេ»។

[...]
«ស្បែក​ស ធ្វើ​ឲ្យ​អ្នក​ឈ្នះ» ស្ប៉ត​ដែល​បង្ក​ការ​រើសអើង​នៅ​ថៃ?

«ស្បែក​ស ធ្វើ​ឲ្យ​អ្នក​ឈ្នះ» ស្ប៉ត​ដែល​បង្ក​ការ​រើសអើង​នៅ​ថៃ?

«ស្បែក"ស" ធ្វើឲ្យអ្នក"ឈ្នះ"» នេះជាពាក្យមួយឃ្លា ដែលគេអាចអានបាន ក្នុងវីដេអូផ្សាយពាណិជ្ជកម្មមួយ នៅប្រទេសថៃ ដើម្បីលក់ថ្នាំគ្រាប់ សម្រាប់លេបឲ្យស្បែក«ប្ដូរពណ៌» របស់ក្រុមហ៊ុន មកពីប្រទេស​កូរ៉េ​ខាង​ត្បូង​មួយ ឈ្មោះ «Séoul Secret»។ វីដេអូនេះ បានបង្កឲ្យផ្ទុះការរិះគន់ដ៏ខ្លាំងក្លាមួយ នៅក្នុងរយៈពេល​ចុង​ក្រោយ​នេះ នៅតាមបណ្ដាញសង្គម រហូតបង្ខំឲ្យក្រុមហ៊ុន ត្រូវដកវីដេអូនេះ ចេញពីប្រព័ន្ធឃោសនា​របស់​ខ្លួន កាលពីថ្ងៃសុក្រ សប្ដាហ៍នេះ។

ផ្នត់គំនិត ដែលបង្កើតភាពរើសអើង!

នៅក្នុងវីដេអូនេះ ដែលត្រូវបានអ្នកផង ចុចចូលទៅទស្សនា នៅលើគេហទំព័រ យូធូប ដល់ទៅជាង១០០ ០០០​ដង​នោះ តារា​សម្ដែងស្រីម្នាក់ បានអួតអាងថា នាងទទួលបានភាពជោគជ័យ ក្នុងអាជីពរបស់នាង ព្រោះ​នាង​មាន​​ស្បែក​«ស»។ ហើយដើម្បីឲ្យបានស្បែក«ស» ជាការពិតហើយ គេត្រូវប្រើប្រាស់ក្រែម ដែល​លាប​ធ្វើឲ្យ​«ស» ឬលេបថ្នាំដែលជួយឲ្យស្បែក ប្រែក្លាយជា«ស» [...]

ឈ្មួញ​គ្រឿង​ញៀន​ដ៏ល្បី​ជាតិ​​ម៉ិកស៊ិក ត្រូវ​បាន​ចាប់​ខ្លួន​មក​វិញ ព្រោះ... ភាពយន្ដ!

ឈ្មួញ​គ្រឿង​ញៀន​ដ៏ល្បី​ជាតិ​​ម៉ិកស៊ិក ត្រូវ​បាន​ចាប់​ខ្លួន​មក​វិញ ព្រោះ... ភាពយន្ដ!

លោកប្រធានាធិបតីម៉ិកស៊ិក លោក ប៉េណា នីអេតូ (Peña Nieto) បានប្រកាសក្នុងគណនីទ្វីសធើរ ដែល​ជា​គណនីផ្លូវការរបស់លោកថា មេឈ្មួញជួញដូរគ្រឿងញៀនជាតិម៉ិកស៊ិក ដ៏ល្បីរន្ទឺពេញទាំងពិភពលោក លោក ជ័គីន អែលឆាប៉ូ ហ្គុម៉ាន់ (Joaquin "El Chapo" Guzman) ត្រូវបានអាជ្ញាធរនៃប្រទេសម៉ិកស៊ិក ចាប់​ខ្លួន​បាន​មក​វិញ​ហើយ។

លោក នីអេតូ ដែលបានជាប់ឆ្នោតជាប្រធានាធិបតី នៃប្រទេសម៉ិកស៊ិក កាលពីឆ្នាំ២០១២ បានសរសេរ​ឲ្យ​ដឹង​ថា៖ «បេសកកម្ម បានបញ្ចប់ទៅ ដោយជោគជ័យ៖ យើងចាប់វាបានហើយ។ ខ្ញុំសូមជម្រាបជូន ពលរដ្ឋ​ម៉ិកស៊ិក​ថា ជ័គីន អែលឆាប៉ូ ហ្គុម៉ាន់ ត្រូវបានឃាត់ខ្លួន (ឡើងវិញ - Editor's note)។»

បើតាមកងកម្លាំង របស់ប្រទេសក្នុងទ្វីបអាមេរិកកណ្ដាលមួយនេះ បានអះអាងថា មេដឹកនាំ នៃបណ្ដាញ​ជួញដូរ​គ្រឿងញៀន ដ៏មានឥទ្ធិពល ត្រូវបានឃាត់ខ្លួន នៅក្នុងលំនៅដ្ឋានមួយ នៃក្រុង «Los Mochis» រដ្ឋ «Sinaloa» ភាគពាយ័ព្យ​នៃប្រទេសម៉ិកស៊ិក។

[...]
ប្រហារ​ជីវិត​​ម្ដាយ​បង្កើត​ជា​សាធារណៈ ព្រោះ​ឲ្យ​ខ្លួន​ចាក​ចេញ​ពី ISIS

ប្រហារ​ជីវិត​​ម្ដាយ​បង្កើត​ជា​សាធារណៈ ព្រោះ​ឲ្យ​ខ្លួន​ចាក​ចេញ​ពី ISIS

មនោគមន៍វិជ្ជា ដែលបង្រៀនមនុស្ស ឲ្យសម្លាប់ម្ដាយឪពុកខ្លួនឯង នៅលើលោកនេះ មានមិនច្រើនឡើយ។ ប្រសិនបើមានរបបខ្មែរក្រហម ដែលបង្រៀនកុមារ យុវជនជំនាន់ក្រោយ ឲ្យគោរពស្រឡាញ់តែអង្គការនោះ នៅសម័យនេះ នៅមានក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​បារាំង​ហៅ EI ពាក្យ​កាត់​អង់គ្លេស​ហៅ ISIS) មួយទៀត ក៏បានបង្រៀនមនុស្ស ឲ្យឈប់ទទួលស្គាល់ ឪពុកម្ដាយរបស់ខ្លួន រហូតហ៊ានលើកដៃ សម្លាប់អ្នកមានគុណរបស់ខ្លួន ជាសាធារណៈ ដើម្បីជាការព្រមានដល់អ្នកដទៃ ប្រហាក់ប្រហែលគ្នាដែរ។

កាលពីថ្ងៃសុក្រម្សិលម៉ិញ ក្រុមអ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្ស នៅក្នុងប្រទេសស៊ីរី (OSDH) បានអះអាង ពីករណី​«ប្រហារជីវិតមួយ» អនុវត្តដោយជនស្ម័គ្រប្រយុទ្ធម្នាក់ អាយុ២០ឆ្នាំ របស់ក្រុមរដ្ឋអ៊ីស្លាម ដែលបានលើកដៃ ប្រហារ​ជីវិតម្ដាយបង្កើតរបស់ខ្លួន កណ្ដាលហ្វូងមនុស្ស បន្ទាប់ពីស្ត្រីចំណាស់រូបនេះ បានព្យាយាម​ទាក់​ទាញ​ឲ្យ​ខ្លួន ចាក​ចេញ​ពី​អង្គការភេរវកម្ម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...