ព្យុងយ៉ាង គម្រាមធ្វើសង្គ្រាម«មួយចំអិនកំពិស» ដើម្បី«រំដោះ»កូរ៉េខាងត្បូង
ខណៈពេលដែលការធ្វើសមយុទ្ធប្រចាំឆ្នាំរួមគ្នា រវាងកងទ័ពអាមេរិក និងកូរ៉ខាងជើង កំពុងប្រព្រឹត្តទៅនោះ ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ប្រទេសកូរ៉េខាងជើង ដែលហៅកាត់ថា «KCNA» បានស្រង់សេចក្ដីប្រកាសព័ត៌មានមួយ របស់បញ្ជាការដ្ឋានកងទ័ព របស់ប្រទេសនេះ មកចេញផ្សាយពីលទ្ធភាព បើកការវាយប្រហារ ប្រឆាំងនឹងកងកម្លាំង«សត្រូវ» ដែលកំពុងធ្វើការហ្វឹកហាត់ នៅក្នុងសមយុទ្ធ។
ទីភ្នាក់ងារផ្លូវការដដែលនោះ បានឲ្យដឹងទៀត កាលពីថ្ងៃសៅរ៍ម្សិលម៉ិញនេះថា របបកុម្មុយនីស កូរ៉េខាងជើង ត្រៀមធ្វើការតបតរ ចេញពីគ្រប់ទិស ទៅនឹងសមយុទ្ធខាងលើនេះ ហើយក៏ជាយុទ្ធនាការ«ដ៏សន្ធាប់»មួយ ដើម្បីរំដោះប្រទេសកូរ៉េខាងត្បូងទាំងមូល រួមទាំងរដ្ឋធានី សេអ៊ូល នោះផង។
ជាប្រតិកម្មត្រឡប់ទៅវិញ ក្រសួងការបរទេសរបស់ប្រទេសកូរ៉េខាងត្បូង បានអំពាវនាវទៅប្រទេសកូរ៉េខាងជើង ឲ្យបញ្ឈប់នូវរាល់ការគម្រាម និងការបង្ករឿង។ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន [...]

