អាជីវករផ្សារដើមគត្រូវបានបណ្តេញ បន្ទាប់ពីសម្ភោធស្ពានអាកាសរួច
ក្រោមហេតុផលសម្ភោធស្ពានអាកាស និងថែរក្សាសណ្តាប់ធ្នាប់ផ្សារ អាជីវករផ្សារដើមគ ត្រូវបានបណ្តេញចេញមិនអោយលក់បន្ត ដោយគ្មានមូលហេតុ។
ផ្នែកមួយនៃផ្សារដើមគរ រាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ D. Rith)
សណ្តាប់ធ្នាប់ - នៅថ្ងៃទី០១ ខែសីហា នេះអាជីវករដែលលក់ដូនៅផ្សារដើមគ ត្រូវបានក្រុមសន្តិសុខផ្សារបណ្តេញចេញមិនឱ្យលក់បន្តទៅទៀត។ ក្រុមអាជីវករដែលត្រូវបានបណ្តេញ បានឱ្យដឹងថា មុនដំបូងក្រុមសន្តិសុខបានមកសុំពួកគាត់ចំនួនបីថ្ងៃ ដើម្បីរៀបចំសណ្តាប់ធ្នាប់ក្នុងអំឡុងពេល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះមកសម្ភោធស្ពានអាកាសស្ទឹងមានជ័យ ពួកគាត់ក៏សុខធ្វើតាមសំណើរ។ ប៉ុន្តែក្រោយរយៈពេលបីថ្ងៃ ដែលបានស្នើនោះ [...]