វិភាគ៖ សម្ដី ហ៊ុន សែន បានទម្លាយដោយខ្លួនឯង ពីអំណាចប្រមូលផ្ដុំ
ជារឿយៗ ការថ្លែងជាសាធារណៈរបស់លោក ហ៊ុន សែន បុរសខ្លាំងកម្ពុជា តែងបន្សល់ទុកនូវ«កន្ទុយ» ដែលធ្វើគេដឹងកាន់តែច្បាស់ ពីរបៀបដឹកនាំប្រទេសរបស់លោក តាំងពីជិត៣០ឆ្នាំមកហើយ នោះគឺការក្រសោបក្ដោបយកអំណាចទាំងអស់ មកដាក់ក្រោមបញ្ជាតែបុគ្គលខ្លួនឯង តែម្នាក់គត់។ ការថ្លែងរបស់លោក ហ៊ុន សែន ខ្លួនឯងយ៉ាងដូច្នេះ បានបញ្ជាក់ឲ្យកាន់តែច្បាស់ថា បុរសខ្លាំងរូបនេះមិនដែលនឹកខ្វល់ថា តើការដឹកនាំប្រទេស ដែលឈានទៅរកនិតិរដ្ឋពិតប្រាកដ មានបែបផែន និងអត្ថន័យបែបណានោះទេ។
លោក ហ៊ុន សែន (កណ្ដាល ) នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៣ នៅស្ទឹងមានជ័យ។ (រូបថត TTXVN/AFP)
វិភាគ - គេចេះតែឆ្ងល់ថា ហេតុអ្វីក៏ការរំលោភដីធ្លី ការកាប់បំផ្លាញព្រៃឈើ អំពើចោរកម្ម ឆក់ប្លន់ [...]