អង់គ្លេស៖ ធ្លាក់ស្លាប់ពីជាន់ទី៦ ព្រោះចេញមករួមរ័ក្សនៅរានហាល
ដៃគូរយុវវ័យមួយគូរ បានស្លាប់កាលពីសប្ដាហ៍មុននេះ នៅក្នុងគ្រោះថ្នាក់ធ្លាក់ពីលើរានហាលខាងមុខផ្ទះ ទីកន្លែងដែលពួកគេបានរួមរ័ក្សភិសម័យ។ នេះបើតាមការផ្សាយឲ្យដឹង របស់បណ្ដាញវិទ្យុនិងទូរទស្សន៍ ប៊ីប៊ីស៊ី (BBC)។
យុវតីរងគ្រោះ និងអាគារដែលគូរស្នេហ៍ទាំងពីរធ្លាក់។ (រូបថតផ្ដិតពីវីដេអូ ប៊ីប៊ីស៊ី)
រួមរ័ក្សលុះក្ស័យ - សាក្សីដែលបានឃើញហេតុការណ៍ដ៏អាណោចអាធមនេះ បានឲ្យដឹងថា ដៃគូរស្នេហាទាំងពីរនាក់ ដែលបានទៅចូលរួមគ្នុងពិធីជប់លៀងមួយ បានចេញមកខាងក្រៅលើរានហាលរបស់អាផាតធើមេន (appartement) ដែលស្ថិតនៅជាន់ទី៦ ដើម្បីអោបថើបគ្នា។ សាក្សីដដែលបាននិយាយទៀតថា បន្ទាប់មកទៀត គូរស្នេហ៍ទាំងទ្វេ ដែលដុតរោលរាលទៅដោយភ្លើងតណ្ហាយុវវ័យ បានឡើងទៅលើបង្កាន់ដៃនៃរានហាលនេះ [...]