អ៊ឺរ៉ូ២០១២៖ កីឡាករល្បីទាំង១១នាក់ ដែលមិនបានចូលរួម ប្រកួតលើកនេះ
មូលហេតុក្នុងការមិនបានចេញទៅ ប្រកួតនៅ អ៊ឺរ៉ូ២០១២ មិនមានអ្វី អោយពិបាកយល់នោះទេ គឺមានដូចជា របួស ឈ្លោះជាមួយគ្រូបង្វឹក ឬក៏មានអាយុចាស់ជ្រុលពេកតែប៉ុណ្ណោះ។ ក្រុមកីឡាបាល់ទាត់មកពី ១៦ប្រទេស ដែលបញ្ជី ឈ្មោះកីឡាករ ទាំង២៣នាក់ ក្នុងក្រុមនីមួយៗ ទៅប្រកួតយក ពានរង្វាន់អ៊ឺរ៉ុបឆ្នាំ២០១២ នៅប្រទេសប៉ូឡូញ និង អ៊ុយក្រែននោះ កំពុងត្រូវបានផ្ញើរ ម្ដងមួយក្រុមៗ ទៅអោយ UEFA អ្នករៀបចំការប្រកួតនេះ។ ការប្រកួតនឹងត្រូវ ចាប់ផ្ដើមជាផ្លូវការ នៅថ្ងៃទី៨មិថុនាខាងមុខ។
ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ សូមលើកយកអ្នកដែលមិនបានទៅ ចូលរួមប្រកួត ក្នុងឱកាសដ៏អស្ចារ្យនេះ នូវកីឡាករដ៏ ល្បីៗ ដែលមកដល់ពេលនេះ យើងរាប់មានចំនួន ១១នាក់ [...]