Posts in ‘គួរតែអាន នៅទំព័រមុខ’ Category

រំឮក​ឡើង​វិញ បួន​ចំនុច​នៃ​បញ្ហា​អ្នក​ភូមិ​បឹងកក់ ក្នុង​រយៈ​ពេល​ចុង​ក្រោយ

រំឮក​ឡើង​វិញ បួន​ចំនុច​នៃ​បញ្ហា​អ្នក​ភូមិ​បឹងកក់ ក្នុង​រយៈ​ពេល​ចុង​ក្រោយ

ភ្នំពេញ៖ ជម្ងឺគ្រុនសន្ធំមួយ ដែលបានកើតឡើងនៅចំកណ្តាលរាជធានីភ្នំពេញ ក្រោមគម្រោងអភិវឌ្ឍន៍តំបន់«សេដ្ឋកិច្ច និងទេសចរណ៍» មកទល់នឹងពេលនេះ បានឈឺរ៉ាំរ៉ៃអស់ជាងប្រាំពីរឆ្នាំហើយ នៅតែមិនទាន់មានសញ្ញា នៃដោះស្រាយ​ណាមួយ ឲ្យបានជាក់ច្បាស់នៅឡើយ។


អ្នកភូមិបឹងកក់ ដែលអាជ្ញាធរចាប់បញ្ជួនមកប្រឈមនឹងការកាត់ក្ដី នៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទីទី២៤ ខែឧសភា ឆ្នាំ២០១២។

ជម្ងឺដែលដំបូងឡើយ គ្រាន់តែបញ្ហាសមញ្ញមួយប៉ុណ្ណោះ តែវាបានក្លាយបន្ដិចម្ដងៗ សឹងតែជា«ជំងឺមហារីក» ដោយសារ​តែអ្នកជម្ងឺតែងស្រែកដង្ហោយជាញ៉ឹកញយ ថាខ្លួនបានបាត់បង់សិទ្ធិលំនៅដ្ឋាន និងដីធ្លី ហើយវាបានប៉ះពាល់យ៉ាងខ្លាំង ទៅដល់មុខមាត់ររបស់រដ្ឋាភិបាល។ នោះគឺបញ្ហាដីធ្លី ដែលបានកើតឡើងយ៉ាងហោចណាស់ [...]

ដេវីដ ម៉យ ថា​នឹង​យក​ឈ្នះ​ពាន​ទាំង​អស់ ក្នុង​រដូវ​កាល​ដំបូង

ដេវីដ ម៉យ ថា​នឹង​យក​ឈ្នះ​ពាន​ទាំង​អស់ ក្នុង​រដូវ​កាល​ដំបូង

លោកដេវីដ ម៉យ (David Moyes) បាននិយាយថា គាត់នឹងព្យាយាមយកឈ្នះពានរង្វាន់គ្រប់កម្មវិធីទាំងអស់ ក្នុងរដូវកាល​ដំបូងរបស់គាត់ ក្នុងនាមជាគ្រូបង្វឹកក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United)។


លោកដេវីដ ម៉យ ក្នុងពេលទៅបង្វឹកបង្ហាត់ក្រុមកីឡាកររបស់លោក ជាលើកដំបូង។ (រូបថត

គ្រូបង្វឹកវ័យ ៥០ឆ្នាំរូបនេះ ធ្លាប់ដឹកនាំក្រុមឲ្យទទួលបានពានរង្វាន់តែ១លើកគត់ ពោលគឺគាត់ជួយឲ្យក្រុមប្រេសតុន (Preston) ឈ្នះពានរង្វាន់លីកវ័ន (League One) កាលពីឆ្នាំ២០០០។ ប៉ុន្តែរយះពេល១១ឆ្នាំ ដែលគាត់បានមកដឹកនាំ​ក្រុម​អេវើតុន (Everton) គ្រូបង្វឹករូបនេះ ពុំដែលទទួលបានពានរង្វាន់អ្វីនោះទេ។

ទោះជាយ៉ាងណា ក្នុងដំណែងជាគ្រូបង្វឹកក្រុមបីសាចក្រហម នៅក្នុងកីឡាដ្ឋានអូលត្រាហ្វដ (Old Trafford) នេះ លោក​ដេវីដ ម៉យ [...]

អេនឌី មួរ៉េ៖ ការ​ឈ្នះ​ពាន​វីមបលដុន ជា​កំរិត​កំពូល​នៃ​តឺនីស

អេនឌី មួរ៉េ៖ ការ​ឈ្នះ​ពាន​វីមបលដុន ជា​កំរិត​កំពូល​នៃ​តឺនីស

កីឡាករវាយតឺនីស អេនឌី មួរ៉េ (Andy Murray) បាននិយាយថា ការឈ្នះពានរង្វាន់វីមបលដុន (Wimbledon) ជាការបញ្ចប់​នូវការរងចាំអស់រយះពេល ៧៧ឆ្នាំរបស់ប្រជាជនអង់គ្លេស សម្រាប់ការឈ្នះម្ចាស់ជើងឯកឯកត្តជននេះ និងជាកំរិត​កំពូល​នៃតឺនីស។


កីឡាករវាយតឺនីស អេនឌី មួរ៉េ ជាមួយនឹងពានរង្វាន់របស់គាត់។ (រូបថត Action Images)

កីឡាករវ័យ ២៦ឆ្នាំ របស់អង់គ្លេស បានយកឈ្នះកីឡាករលំដាប់លេខ១ពិភពលោក ណូវ័ក ឌីចូកូវីក (Novak Djokovic) ៣សិតជាប់ៗគ្នា ដោយលទ្ធផល ៦-៤, ៧-៥ និង៦-៤ ក្នុងការប្រកួតពានរង្វាន់វីមបលដុន វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ។

មួរ៉េ បាននិយាយថា៖ «ការឈ្នះពានរង្វាន់វីមបលដុន ខ្ញុំមិនដែលស្រម៉ៃថា នឹងបានវាទេ។ ខ្ញុំនៅតែមិនអាចជឿថា វាបាន​កើតឡើង។ ខ្ញុំគិតថា ការប្រកួតចុងក្រោយ [...]

ដេវីដ ម៉យ៖ វែន រ៉ូនី មិន​មែន​សម្រាប់​លក់​នោះ​ទេ

ដេវីដ ម៉យ៖ វែន រ៉ូនី មិន​មែន​សម្រាប់​លក់​នោះ​ទេ

គ្រូបង្វឹកថ្មីក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោកដេវីដ ម៉យ (David Moyes) បានចាប់​ផ្តើមទំព័រសករាជថ្មីជាមួយនឹងក្រុម ដោយនិយាយថា ខ្សែប្រយុទ្ធវ៉ែន រ៉ូនី (Wayne Rooney) មិនមែនសម្រាប់លក់នោះទេ។


កីឡាករ វ៉ែន រ៉ូនី សប្បាយរីករាយ ក្រោយពីបានទាត់បាល ចូលទីគូរប្រកួត។

កាលពីថ្ងៃសុក្រ លោកដេវីដ ម៉យ បានបង្ហាញខ្លួនជាសាធារណៈផ្លូវការលើកដំបូង បើគិតចាប់តាំងពីគាត់​ចូលមក​ជំនួស​ដំណែងលោកសឺអាឡិច ហ្វឺកឺសិន (Sir Alex Ferguson) នៅក្នុងកីឡាដ្ឋានអូលត្រាហ្វដ (Old Trafford) ខណៈដែល​អនាគតរបស់រ៉ូនី ជាប្រធានបទដ៏ក្តៅគគុកមួយ ដែលអ្នកគាំទ្ររ៉ាប់លាននាក់ កំពុងតែចង់ដឹង។

អតីតគ្រូបង្វឹកក្រុមអេវើតុន (Everton) រូបនេះ បាននិយាយយ៉ាងម៉ឹងម៉ាត់ច្បាស់ៗថា៖ «វ៉ែន [...]

សុខភាព៖ នគរបាល​ថៃ​ត្រូវ​បាន​ចាប់​ឲ្យ​«ហ្វឹកហាត់»​ឡើង​វិញ

សុខភាព៖ នគរបាល​ថៃ​ត្រូវ​បាន​ចាប់​ឲ្យ​«ហ្វឹកហាត់»​ឡើង​វិញ

សត្រូវថ្មីរបស់នគរបាលនៅថៃ មិនមែនជាក្រុមឧក្រិដ្ឋជនគ្រឿងញៀន ឬការកកស្ទះចរាចរណ៍ដែល ជាបញ្ហាដ៏ឈឺក្បាល​នៅ​រាជធានីនោះទេ ហើយការហ្វឹកហាត់នេះ ក៏មានបញ្ជាឲ្យធ្វើតែនៅពេលកំណត់ ឲ្យឈប់សម្រាកដ៏ខ្លីតែប៉ុណ្ណោះដែរ។ សត្រូវ​ថ្មីនោះជាអ្វី? គឺជម្ងឺធាត់ចុះខ្លាញ់។


មើលមួយភ្លែត ហាក់ដូចជាមានមាឌមាំណាស់ តែបើរត់ដេញចាប់ចោរវិញ តើវេទនាយ៉ាងណា?

យុទ្ធនាការមួយត្រូវបានដាក់បញ្ជាឲ្យធ្វើ ក្នុងរយៈពេល១២ថ្ងៃ ចាប់ផ្ដើមពីសប្ដាហ៍នេះទៅ ក្នុងគោលបំណង​ដើម្បីឲ្យ​ភ្នាក់ងារ​ទាំងឡាយរបស់អាជ្ញាធរ រករូបរាងរបស់ខ្លួនត្រឡប់មកវិញ។

នគរបាលប្រមាណជា៦០នាក់ ស្ថិតក្នុងសភាពធាត់ហួសចំណុះ មកពីគ្រប់តំបន់នៅក្នុងប្រទេសថៃ នឹងត្រូវឲ្យចូលរួម​ក្នុង​កម្មវិធីនេះ ដែលរួមមានការហ្វឹកហាត់ តាំងពីព្រឹកព្រហាមស្រាងៗ រហូតដល់ល្ងាចថ្ងៃលិច។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...