បក្សទាំងពីរ បង្ហើបការខ្វែងគំនិតគ្នា មុនការចរចាកំពូល
បើទោះជាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ក្រោមមូលដ្ឋានផលប្រយោជន៍រួមរបស់ជាតិ និងប្រជារាស្រ្ត បានប្តេជ្ញាដូចគ្នាថា នឹងទម្លាយភាពជាប់គាំងផ្នែកនយោបាយឲ្យបាន ត្រឹមការចរចាកម្រិតកំពូលនៅវិមានព្រឹទ្ធសភានៅថ្ងៃស្អែកក៏ដោយ ក៏លទ្ធផលវិជ្ជមាននៅតែជាមន្ទិលសង្ស័យនៅឡើយ ព្រោះគណបក្សទាំងពីរបានបង្ហើបឲ្យឃើញពីការខ្វែគំនិតគ្នា លើចំណុចគន្លឹះនៃការជាប់គាំងនយោបាយ តាំងពីមុនការចរចាទៅទៀត។
លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន មេដឹកនាំនយោបាយនៅកម្ពុជា។ (រូបថតឯកសារ)
ការបោះឆ្នោត - សមាជិកគណៈកម្មការចម្រុះ របស់គណបក្សប្រជាជនកម្ពុជាលោក ជាម យៀប បានបង្ហើបប្រាប់ការសែតក្នុងប្រទេសថា គណបក្សប្រជាជនកម្ពុជា ផ្តល់រូបមន្តពីរយ៉ាង [...]