ទទួលទានអាហារ១០ប្រភេទ ដើម្បីជួយដល់អ្នកដែលចង់មានផ្ទៃពោះ
តើអ្នកនាងៗគិតថា ការមានផ្ទៃពោះ ជាល័ក្ខខណ្ឌផ្ដល់ដោយធម្មជាតិទាំងស្រុងឬ? មិនអញ្ចឹងទេ ព្រោះបើសូម្បីតែចំណីអាហារដែលអ្នកនាង ក៏អាចជួយសម្រួល និងអាចបំពេញបំណង ក្នុងការចង់មានផ្ទៃពោះរបស់អ្នកនាងដែរ។ អត្ថបទនេះ នឹងពន្យល់ពីប្រភេទអាហារចំនួន១០ ដែលជួយជីវិតស្នេហ៍របស់អ្នកនាង ឲ្យកាន់តែមានភាពស្រស់បំព្រងឡើង។
«បងចង់បានកូនខ្លាំងណាស់ អូនសម្លាញ់។ តើយើងមានសង្ឃឹមឬទេ?» (រូបថតភាពយន្ដ)
សុខភាព - អាហារត្រូវបានអ្នកជំនាញខាងរោគស្ត្រីមួយចំនួន ទទួលស្គាល់ពីសារៈសំខាន់ នៃសារធាតុរបស់វា ក្នុងការបង្កើននូវសារធាតុអ័រម៉ូនក្នុងរាងកាយ តាមរយៈម្ហូបអាហារដែលត្រូវបានជ្រើសរើសក្នុងរាងកាយ [...]