ចង់លែងលះ ព្រោះសុដន់ភរិយា«ដូរទម្រង់»
គូស្នេហ៍មួយនេះ អាចចាត់ទុកថា ជាគូស្នេហ៍វ័យចំណាស់ហើយ ព្រោះបានរៀបការជាមួយគ្នា តាំងពីឆ្នាំ១៩៧២។ បើទោះជាស្វាមី បានត្អូញត្អែរ ពីសភាពគ្មានសុភមង្គលរបស់លោក នៅក្នុងអាពាហ៍ពិពាហ៍នេះក៏ដោយ ប៉ុន្តែប្ដីប្រពន្ធទាំងពីរនាក់ បានរួមគ្នាប្រសូតចេញ នូវកូនបីនាក់រួចមកហើយ និងបានរស់នៅជាមួយគ្នា រាប់មកទល់នឹងពេលនេះ មានរយៈពេលជិត៤០ឆ្នាំហើយ។ ខាងក្រោមនេះ ជាអ្វីដែលបុរសចំណាស់ បានថ្លែងយោង ជាមូលហេតុ នៅក្នុងការសុំលែងលះរបស់គាត់។
បុរសជាស្វាមី បានថ្លែងថា លោកបានរៀបការ នៅឆ្នាំ១៩៧២ ក៏មែនពិ តែលោកទើបនឹងបានឃើញ សុដន់របស់ភរិយា នៅឆ្នាំ១៩៧៤ ពោលគឺ២ឆ្នាំ ក្រោយការរៀបការប៉ុណ្ណោះ។ ភរិយារបស់លោក បានបញ្ជៀសពីការរួមរ័ក្សភិសម័យ ដោយហេតុបណ្ដាលពី សុដន់របស់្លខួន បានប្រែរូបរាង។ លោកបានបញ្ជាក់ថា៖ «បើនាងមិនធ្លាក់ខ្លួន មានទម្ងន់ទេ ខ្ញុំទំនងជាសុំលែងគ្នា នៅឆ្នាំ១៩៧៥ នោះរួចស្រេច ទៅហើយ»។
ស្វាមីចំណាស់ បានបន្ថែមទៀតថា [...]