អាមេរិក៖ ឃាត់ខ្លួនជនឯកោម្នាក់ ដែលរស់គេចខ្លួនក្នុងព្រៃជាង២៧ឆ្នាំ
បុរសអាយុ៤៧ឆ្នាំម្នាក់នេះ បានរស់នៅក្នុងព្រៃដ៏ជ្រៅ មួយចំហៀងទៀតនៃពិភពលោក ហើយទើបតែត្រូវបាននគរបាលចាប់ឃាត់ខ្លួន ខណៈពេលដែលគាត់កំពុងតែលួច ម្ហូបចំណីនៅក្នុងតង់បោះជំរុំ របស់ពួកយុវជន ក្នុងរដ្ឋមែន (Maine) សហរដ្ឋអាមេរិក។
រូបថតរបស់ គ្រីស្តូហ្វើរ ក្នៃធ៍ ថតដោយនគរបាលតំបន់។
កាសែតតេលេហ្គ្រាហ្វ (Telegraph) របស់អង់គ្លេសបានរាយការណ៍ថា គ្រីស្តូហ្វើរ ក្នៃធ៍ (Christopher Knight) បានយកព្រៃជាជម្រក ចាប់តាំងពីព្រឹត្តិការណ៍ ផ្ទុះម៉ាស៊ីនប្រតិករ នៅក្នុងឆេណូវីល (Tchernobyl) នាឆ្នាំ១៩៨៦។ ជាព្រឹត្តិការណ៍ធំចុងក្រោយបំផុត របស់ពិភពលោក ដែលបុរសរូបនេះ នៅចងចាំ ហើយបាននិយាយប្រាប់ទៅនគរបាល នៅពេលបន្ទាប់ពីការឃាត់ខ្លួន។ ប៉ុន្តែបុរសបានបញ្ជាក់ថា នេះមិនមែនជាមូលហេតុ ដែលជម្រុញអោយគាត់ មានជីវិតចេញទៅរស់នៅ [...]