Posts in ‘ពីនេះពីនោះ’ Category

«សូម​ឯកឧត្ដម កុំ​នាំ​ពាក្យ​ដូច ផៃ ស៊ីផាន ឲ្យ​សោះ!»

«សូម​ឯកឧត្ដម កុំ​នាំ​ពាក្យ​ដូច ផៃ ស៊ីផាន ឲ្យ​សោះ!»


លោក ផៃ ស៊ីផាន លើកដៃចង់ធ្វើប្រដាល់ ជាមួយរូបចម្លាក់។ (រូបថតហ្វេសប៊ុក)

ពីនេះពីនោះ - «ខ្ញុំសូមឲ្យឯកឧត្ដមអ្នកនាំពាក្យ (...) ធ្វើម៉េចកុំនាំពាក្យដូចឯកឧត្ដម ផៃ ស៊ីផាន និង (...) ស្អីៗ​ណ្នឹង» នេះជាសម្លេងដែលគេបានស្ដាប់ឮ នៅតាមវិទ្យុ ហើយត្រូវបានអ្នកសម្របសម្រួលកម្មវិធី ប្រកាស​ឈ្មោះ មករា ពី​ខេត្ត​ក្រចេះ ដែលបាននិយាយយកលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី មក​ថ្លែងបញ្ជាក់ក្នុងឃ្លា ដ៏គួឲ្យ​ភ្ញាក់​ផ្អើលរបស់លោក។

បុរស មករា បានបន្ថែមភាពភ្ញាក់ផ្អើលទៀតថា «ព្រោះ (ពួកគាត់) នាំពាក្យ ប្រជាជនមិនចង់ស្ដាប់ទេ។ សូម​ឲ្យ​​ឯក​ឧត្ដម​នាំពាក្យឲ្យបានច្បាស់ៗ អញ្ចឹងបានប្រជាជនចូលចិត្តស្ដាប់។»

នៅមិនអស់ចិត្ត [...]

គីម ជុងអ៊ុន ចង់​ហាម​ឃាត់​វីដេអូ ដែល​ចំអក​ឲ្យ​ខ្លួន (vdo)

គីម ជុងអ៊ុន ចង់​ហាម​ឃាត់​វីដេអូ ដែល​ចំអក​ឲ្យ​ខ្លួន (vdo)

អគ្គមគុទេសន៍ដ៏មហិមា ជាមេដឹកនាំផ្ដាច់ការទាំងអស់ របស់ប្រទេសកូរ៉េខាងជើង សុទ្ធតែជា«កំពូល»មនុស្ស ដែល​មិនអាចឲ្យគេ យកមកលេងសើចបានឡើយ។ ហើយអគ្គមគុទេសន៍ថ្មី វ័យក្មេងអាយុទើប៣១ឆ្នាំ គីម ជុងអ៊ុន (Kim Jong Un) ក៏នៅតែមាននិន្នាការនេះដែរ។


ឈុតឆាកមួយ ពីក្នុងវីដេអូនោះ។ (រូបផ្តិតពីវីដេអូ)

ពីនេះពីនោះ - ថ្នាក់ដឹកនាំ និងរដ្ឋាភិបាលរបស់ប្រទេសកូរ៉េខាងជើង បានព្យាយមនឹងហាមឃាត់វីដេអូមួយ ដែល​បាន​ចំអកយ៉ាងខ្លាំងក្លា ទៅលើមហាអគ្គមគុទេសន៍ ដ៏មហិមារបស់ពួកគេ។ សារព័ត៌មានមួយ របស់ប្រទេសកូរ៉េ​ខាង​ត្បូង បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានសុំឲ្យប្រទេសចិន ធ្វើការហាមឃាត់ការផ្សព្វផ្សាយរូបភាព ដែល​មាននៅក្នុងវីដេអូនេះ។

[...]
បារាំង​ទៅ​រស់​នៅ​កំពត និយាយ​ពី​ជីវិត​ខុស​ប្លែក​ពី​ស្រុក​ខ្លួន ៩​យ៉ាង

បារាំង​ទៅ​រស់​នៅ​កំពត និយាយ​ពី​ជីវិត​ខុស​ប្លែក​ពី​ស្រុក​ខ្លួន ៩​យ៉ាង

តើជនជាតិបារាំង ដែលបានប្ដូរស្ថានភាពជីវិតរបស់ខ្លួន ចូលមករស់នៅក្នុងប្រទេសកម្ពុជា គិតឃើញថាជីវភាព និង​ជីវិតប្រចាំថ្ងៃក្នុងប្រទេសនេះ ខុសប្លែកពីប្រទេសដើមកំណើតរបស់ខ្លួន បែបណា? ក្នុងចម្លើយខាងក្រោម យ៉ាងហោច​ណាស់ ក៏មានចំនួន៩ករណីដែរ។


ហាមជាន់ដោយប្រើជើងពីរ តែត្រូវអង្គុយ។ សូមអរគុណ។

ពីនេះពីនោះ - ប្រពៃណីទំនៀមទំលាប់ របស់ស្រុកមួយៗមិនដូចគ្នាទេ។ ហើយជារឿងធម្មតាទេ ដែលការធ្វើ​ចំណាក​ស្រុក ពីទីកន្លែង​ស្រុក​កំណើត ទៅតាំងទីរស់នៅស្រុកផ្សេង បង្កឲ្យមានភាពចម្លែកៗ នៅក្នុងការសម្របខ្លួន​ទៅតាម​បែបផែនថ្មី នៃជីវិតដែលជនចំណាកស្រុក ដែលត្រូវជួបដំបូងនោះ។

លោក សេឌ្រិក ព័រ៉េ (Cédric Poret) ជាតិបារាំងមានដើមកំណើតពីទីក្រុង អាវ្រ៍ (Havre - [...]

ផ្លូវថ្នល់ ដែល​ពិបាក​ធ្វើ​ដំណើរ​ជាង​គេ​ក្នុង​ពិភពលោក (vdo)

ផ្លូវថ្នល់ ដែល​ពិបាក​ធ្វើ​ដំណើរ​ជាង​គេ​ក្នុង​ពិភពលោក (vdo)

ដោយសារតែសណ្ឋានដី នៅទីនោះមានរលកចលនា ជាញឹកញាប់ ដូច្នេះការធ្វើផ្លូវថ្នល់ សម្រាប់ចរាចរណ៍​សាធារណៈ នៅក្បែរទីក្រុងរ៉ូស្តូវ (Rostov - ខាងត្បូងនៃប្រទេសរ៉ូស្ស៊ី) ពិតជាមិនអាចទៅរួចឡើយ។


ផ្លូវថ្នល់ នៅក្បែរទីក្រុង រ៉ូស្តូវ ភាគខាងត្បូងនៃប្រទេសរ៉ូស្សី។ (រូបថតផ្តិតពីវីដេអូ)

ប្លែកៗ - បើអ្នករអ៊ូរទាំ ក្នុងការធ្វើដំណើរតាមផ្លូវថ្នល់ណាមួយ នៅប្រទេសកម្ពុជានោះ សូមអ្នកទស្សនា​ស្ថានភាព​ផ្លូវថ្នល់ដ៏រន្ធត់មួយនេះ នៅក្នុងប្រទេសរ៉ូស្ស៊ី ហើយវានឹងធ្វើឲ្យអ្នកគិតថា នឹងមិនមានផ្លូវថ្នល់ណាផ្សេងដូច នៅក្នុង​ពិភពលោក​ឡើយ។

ផ្លូវថ្នល់មួយ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុង រ៉ូស្តូវ ផ្នែកខាងត្បូងនៃប្រទេសរ៉ូស្ស៊ី [...]

​ទិញ​ភូមិ​មួយ​ទាំង​មូល​នៅ​អ៊ីតាលី ថ្លៃ​ស្មើ​ផ្ទះ​វិឡា​មួយ​នៅ​ខ្មែរ​?

​ទិញ​ភូមិ​មួយ​ទាំង​មូល​នៅ​អ៊ីតាលី ថ្លៃ​ស្មើ​ផ្ទះ​វិឡា​មួយ​នៅ​ខ្មែរ​?

ពីនេះពីនោះ - កុំថាឡើយដល់ទៅមហាសេដ្ឋី បើសូម្បីត្រឹមអ្នកមានទ្រព្យធន់ល្មមៗ ក៏អាចមានលទ្ធភាពទិញ​ផ្ទះ​វិឡា​ដ៏ស្ដុកស្ដម្ភមួយ ក្នុងតម្លៃរាប់ម៉ឺនដុល្លារ ដើម្បីរស់នៅដែរ។ តែនោះគ្រាន់តែជាផ្ទះវិឡា និងហ៊ំព័ទ្ធទៅដោយ​ដីឡូ​មួយ​ដុំជុំវិញប៉ុណ្ណោះ ខណៈពេលនេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមបង្ហាញពីអចលនៈវត្ថុមួយទៀត ដែលគួរឲ្យចាប់​អារម្មណ៍ជាង។

ភូមិ កាសាស៊ីយ៉ូ (Calsazio) ដែលដាក់លក់ឡាយឡុងនេះ ស្ថិតនៅក្បែររមណីយដ្ឋានធម្មជាតិ «ថានសួគ៌ធំធេង» ប្រមាណជា៨០គីឡូម៉ែត្រ ពីក្រុង តួរ៉ាំង (Turin) ប្រទេសអ៊ីតាលី។ ភូមិមួយទាំងមូល ត្រូវបានប្រកាសដាក់លក់ នៅ​លើគេហទំព័រ អ៊ីប៊េ (Ebay) ក្នុងតម្លៃតែ ៣៥៦ ០០០ដុល្លារអាមេរិកប៉ុណ្ណោះ។

ប៉ុន្តែកុំទាន់អាលអ ព្រោះផ្ទះទាំង១៤ខ្នង នៅក្នុងភូមិ ដែលត្រូវបានបោះបង់ចោលនោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...