Posts in ‘ពីនេះពីនោះ’ Category

វា... ជា​សត្វ​ឆ្កែ ឬ​តោ​ដូរ​ជាតិ? (vdo)

គ្រួសារដែលចិញ្ចឹមវា មានលំនៅដ្ឋាន នៅក្នុងរដ្ឋ ញូហាមសៀរ (New Hampshire) នៃសហរដ្ឋអាមេរិក។ ប៉ុន្តែគ្រួសារ ដែលមានកូនប្រុសមួយផងនេះ មិនដែលភ័យ នឹងបញ្ហាសុវត្ថិភាពឡើយ បើគេមើលឃើញ «Hulk» សត្វឆ្កែដ៏ធំមួយនេះ ដើរទៅណាមកណា ជាមួយម្ចាស់វា។ មិនត្រឹមតែប៉ុណ្ណឹង ឪពុកម្ដាយរបស់កុមារ ថែមទាំងទុកចិត្តចំពោះ «Hulk» ដោយទុកឲ្យ «Hulk» នៅតែឯងជាមួយកូនខ្លួន ដោយមិនខ្ចីប្រយ័ត្នប្រយែងនោះទៀត។ នេះបើតាមរបាយការណ៍ របស់សារព័ត៌មានអង់គ្លេស Daily Mail។

សារព័ត៌មាន បានសរសេរថា ជារឿយៗ ម្ចាស់របស់ «Hulk»តែងទុកឲ្យកូនប្រុសអាយុ៣ឆ្នាំរបស់ខ្លួន ឲ្យឡើងជិះលើខ្នង របស់«Hulk» ដោយគ្មានបារម្ភអ្វីទាំងអស់។ បុរសម្ចាស់ឆ្កែ លោក ម៉ារឡន (Marlon) បានបញ្ជាក់ថា៖ «ឆ្កែប្រភេទនេះ វាយកចិត្តម្ចាស់វា និងស្លូតជាទីបំផុត។ វាដូចជា តុក្កតាខ្លាឃ្មុំមួយអញ្ចឹង។»

លោក ម៉ារឡន បានទទួលស្គាល់ថា មាឌរបស់ឆ្កែប៉ុណ្ណេះ អាចនឹងខាំបំបាក់ ដៃមួយចំហៀងរបស់មនុស្ស [...]

ត្រឹម១នាទី បុរស​​ម្នាក់​នេះ អាច​ត្រាប់​សំលេង​សត្វ​បាន​១៣​ប្រភេទ

ត្រឹម១នាទី បុរស​​ម្នាក់​នេះ អាច​ត្រាប់​សំលេង​សត្វ​បាន​១៣​ប្រភេទ

ពីមុន ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ធ្លាប់បានរាយការណ៍ខ្លះៗ មកហើយ អំពីទេពកោសល្យរបស់សត្វមួយចំនួន ដែល​មាន​សត្ថភាព អាចចេះនិយាយភាសាមនុស្ស និងចេះច្រៀងរាំ បានដូចមនុស្ស។ ប៉ុន្តែពេលនេះ ទស្សនាវដ្តី នឹងនាំប្រិយមិត្ត មក​ទស្សនាក្លីបវីដេអូខ្លីមួយ ដែលបង្ហាញពីភាពប៉ិនប្រសព្វ របស់បុរសជាតិស្បែកខ្មៅម្នាក់ ដែលគាត់បានធ្វើត្រាប់ តាម​សំលេង​សត្វ បានចំនួន ១៣ សំលេង ក្នុងរយៈពេលត្រឹមតែ មួយនាទីជាងប៉ុណ្ណោះ។

មិនថាសំឡេងសត្វលលក មាន់ គោ ក្តាន់ ឆ្កែ ទា ជាម ឆ្មា និងសំឡេងសត្វជាច្រើនទៀត ក៍បុរសម្នាក់នេះ អាចត្រាប់​សំលេង​បាន ដូចទាំងអស់ ដោយមិនភ្លាត់សំឡេងសូម្បីបន្តិចឡើយ។

វីដេអូរបស់គាត់ ត្រូវបានគេចែកចាយតៗគ្នា នៅក្នុងបណ្តាញសង្គម នៅក្នុងថ្ងៃទី ០៩ ខែមីននានេះ ហើយត្រូវបានអ្នកប្រើ​ប្រាស់​ជាច្រើន ចាប់អារម្មណ៍។ ដូច្នេះ ដើម្បីចង់ដឹងថា តើសម្លេងបុរសម្នាក់នេះ ពូកែយ៉ាងណានោះ សូមអញ្ជើញប្រិយមិត្ត ទស្សនាដូចតទៅ៖

[...]

រឿង​ពិត​នៃ​រូប​ថត «គង់ហែន ជិះ​លើ ល្វាចេក ហោះ»

រឿង​ពិត​នៃ​រូប​ថត «គង់ហែន ជិះ​លើ ល្វាចេក ហោះ»

ជាងថតរូបអាជីព លោក ម៉ាទីន លីម៉េ បានពន្យល់ប្រាប់សារព័ត៌មាន Huffington Post ចម្រុះភាសា ចេញផ្សាយ ក្នុង​ប្រទេស​អង់គ្លេសថា ឈុតឆាកដែលលោក បានប្រទះឃើញផ្ទាល់នឹងភ្នែកនេះ បានកើតឡើង ខណៈលោកកំពុង​ដើរ​កំសាន្ដ ជាមួយនឹងភរិយាលោក។ លោកចង់ឲ្យភរិយាលោកអាចមើល សត្វល្វាចេក យ៉ាងហោចណាស់ ក៏ជា​លើក​ទីមួយ​ដែរ។

លោក ម៉ាទីន បាននិយាយទៀតថា៖ «នៅពេលដែលយើងកំពុងតែដើរ យើងបានឮសម្លេងស្រែក ដ៏ស្រួយមួយឡើង ហើយ​ខ្ញុំបានមើលឃើញដំបូង តែសត្វស្លាប ពណ៌បៃតងមួយប៉ុណ្ណោះ»។

ល្វាចេក បានចុះមកលោតលេង នៅលើស្មៅ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីពីរនាក់ប្ដីប្រពន្ធនេះ ដែលកំពុងមើលវា ដោយសារកែវយិត។ រំពេចនោះ ស្រាប់តែ គង់ហែន មួយក្បាលបានចេញមកសង្គ្រប់ ទៅលើ ល្វាចេក បំណងចាប់សត្វ​ស្លាបជាចំណី បង្កជាជម្លោះប្រតាយប្រតប់គ្នាឡើង ដែលធ្វើឲ្យសត្វ ល្វាចេក ចាំបាច់ត្រូវហោះដកខ្លួនចេញ។ តែដឹងអី សត្វ គង់ហែន តោងនៅពីលើខ្នង ល្វាចេក ជាប់។

[...]

ជន​កូរ៉េ​ពីរ​នាក់​នេះ ត្រូវ​ព្រះ​ធរណី​ស្រូប? (vdo)

រូបភាព ដែលថតដោយកាម៉េរ៉ា សុវត្ថិភាពរបស់រថយន្ដក្រុងនេះ បានធ្វើឲ្យអ្នកផងនឹកឃើញ ដល់ភាពយន្ដតក់​ស្លុត​ជា​ច្រើន របស់ផលិតកម្មហូលីវូដ។ ជាពិសេស អ្នកដំណើរទាំងពីរនាក់ ដែលបានស្ថិតក្នុងហេតុការណ៍នេះផ្ទាល់ តើ​ពួកគេ​មានអារម្មណ៍ភ័យភិតយ៉ាងណា?

ដើរចេញពីរថយន្ដក្រុង ដូចគេឯងឯទៀត អ្នកដំណើរប្រុសស្រីទាំងពីរនាក់ បានផុងធ្លាក់ ទៅក្នុងរណ្ដៅលាក់មុខដ៏ធំមួយ ដែលពង្រីកខ្លួន នៅក្រោមចិញ្ចើមថ្នល់ កាលពីថ្ងៃទី២០ ខែកុម្ភៈកន្លងមក ក្នុងសង្កាត់ យ៉ុងសាន កណ្ដាលរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

សំណាងល្អ ដែលរណ្ដៅនោះ មានជម្រៅត្រឹមតែជាង៣ម៉ែត្រ ហើយមិនបានបង្ករបួសធ្ងន់ធ្ងរ ដោយអ្នកដំណើរទាំងពីរ ដែលបានធ្លាក់ចូលទៅក្នុងនោះទេ។ បន្ទាប់ពីត្រូវបានក្រុមអ្នកសង្គ្រោះ ប្រើរថយន្ដស្ទូចលើកឡើងមកលើវិញ អ្នកទាំងពីរ​ត្រូវបានបញ្ជូន ទៅព្យាបាលរបួស នៅមន្ទីរពេទ្យជិតនោះជាបន្ទាន់។

ការស៊ើបអង្កេតមួយ បានបើកធ្វើទៅលើករណីនេះ [...]

«អ្នក​​បោស​សំអាត​ផ្ទះ ដែល​ខ្ញុំ​ជួល​មក... ស៊ិច​ស៊ី​ម្លេះ!»

បុរសជាម្ចាស់ផ្ទះ សម្ដែងការងឿងឆ្ងល់ ជុំវិញប្រសិទ្ធិភាពការងាររបស់ អ្នកមកធ្វើការបោសជូត សំអាត​នៅក្នុង​ផ្ទះ​ខ្លួន... មន្ទិល​ដែលធ្វើឲ្យម្ចាស់ផ្ទះ ដាក់កាមេរ៉ាលាក់ខ្លួន ជាច្រើនកន្លែង នៅក្នុងផ្ទះដើម្បីចង់ដឹងមើល ថាតើអ្នក​មក​ធ្វើការ ក្នុង​ផ្ទះ​ខ្លួន​ម្នាក់​នេះ មកធ្វើអ្វីខ្លះ។

មិនខុសពីការសង្ស័យឡើយ។ ហើយមិនត្រឹមតែបានដឹងថា អ្នកមកធ្វើការនៅក្នុងផ្ទះឲ្យខ្លួន មិនខ្វល់ពីកិច្ចការ​ជូត​បោស​នោះ​ទេ តែថែមទាំងបានដឹងថា អ្នកមកធ្វើការវ័យក្មេង ស៊ិចស៊ីរូបនេះ មកសម្ដែងកាយវិការ«ក្ដៅសាច់» នៅ​ក្នុងផ្ទះ​ខ្លួន​នោះ​​ថែម​ទៀត។ នៅពេលដែល ត្រឡប់មកដល់ផ្ទះវិញ បុរសបានបើកមើលវីដេអូ ថតទុកដោយ​កាម៉េរ៉ា​ទាំងនោះមកវិញ ហើយ​បាន​ឃើញនូវរឿង ដ៏គួរឲ្យហួសចិត្ត។

មិនដឹងថា ស្រេកឃ្លានពីណាមកទេ តែពេលចូលមកដល់ក្នុងផ្ទះ នារីវ័យក្មេង បានយកទឹកផ្លែឈើ របស់ម្ចាស់​ផ្ទះ មក​លើក​«អក»ទាំងប្រអប់ តែមិនបានប្រយ័ត្ន បានធ្វើឲ្យកំពុបធ្លាក់ប្រលាក់នៅលើអាវ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...