Posts in ‘ពីនេះពីនោះ’ Category

ក្ដាម«ក្រហម» នាំ​គ្នា​មក​បង្កក​ខ្លួន នៅ​លើ​ឆ្នេរ​កាលីហ្វ័នី !

ក្រុមក្ដាម រាងដូចបង្កងសមុទ្រ ដែលគេឲ្យឈ្មោះថា ជា«ក្ដាមក្រហម»នោះ  បានឡើងមកបង្កកខ្លួន និងបន្ទាប់​មកបានងាប់ នៅលើឆ្នេរភាគខាងត្បូង នៃរដ្ឋកាលីហ្វ័រនី សហរដ្ឋអាមេរិក។ អ្នកវិទ្យាសាស្ត្រមួយរូប ពីសកល​វិទ្យាល័យកាលីហ្វ័រនី អ្នកស្រី លីនស៊ី សាឡា () បានថ្លែងឲ្យដឹងពីហេតុការណ៍នេះថា៖ «វាពិតជាបណ្ដាល មក​ពីការឡើងកម្ដៅ នៅក្នុងទឹក»។

បើតាមធម្មតា ក្រុមក្ដាមក្រហម ដែលមានប្រវែងប្រមាណជា ពី២,៥ ទៅ៧,៥សង់ទីម៉ែត្រទាំងនោះ ចូលចិត្ត​រស់​នៅ ក្នុងសមុទ្រ កាលីហ្វ័រនីខាងក្រោម នៃប្រទេសម៉ិចសិក។ ប៉ុន្តែហេតុការណ៍ ឡើងមកបង្កកខ្លួន នៅ​លើ​គោក របៀបនេះ មិនដែលកើតមានពីមុនមកទេ៕

The Royal Flush៖ ពោង​​រំអិល​ខ្លួន​ចុះ​​ទឹក បង្ក​អារម្មណ៍​ស្ងើប

អ្នកដែលមានបំណងចង់បានអារម្មណ៍ស្រៀវស្ងើបខ្លាំងនោះ ប្រាកដជាមិនខុសបំណងឡើង ជាមួយនឹង​ពោង​រំអិលខ្លួនចុះលេងទឹក មួយនេះ។ អ្នកអាចមើលឃើញពីអារម្មណ៍នេះបាន ដោយទស្សនាវីដេអូខាងលើនេះ ផលិត​និងថតដោយ អ្នកជំនាញពីរនាក់ គឺលោក AJ Aguirre និងលោក Ben Hamner។

ពោងនេះ ត្រូវបានគេឲ្យឈ្មោះថា «The Royal Flush» ស្ថិតក្នុងឧទ្យានកំសាន្ដទឹក ឈ្មោះ «BSR Cable Park» នៃ​ក្រុងវ៉ាកូ របស់រដ្ឋតិចសាស សហរដ្ឋអាមេរិក។

តើនរណាមួយ មិនចង់មកលេង នៅពេលដែលបានឃើញរូបភាពទាំងនេះ?

ថត​រូប​បង្អួត តែ​ភ្លេច​គិត​ថា ខ្លួន​ឯង​«ស្រាត»​ឃើញក្នុង​រូប

ថត​រូប​បង្អួត តែ​ភ្លេច​គិត​ថា ខ្លួន​ឯង​«ស្រាត»​ឃើញក្នុង​រូប

ជាករណីរំជើបរំជួល រកសើចមិនត្រូវ (សម្រាប់អ្នកឃើញ) និងរកយំក៏មិនត្រូវ (សម្រាប់ម្ចាស់រូប) នៅលើបណ្ដាញ​សង្គមទ្វីសធើរ ក្នុងរយៈកាលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅទ្វីបអ៊ឺរ៉ុបខាងលិច។ អ្នកសារព័ត៌មាន ល្បីឈ្មោះ​មួយ​រូប លោក អូឡាហ្វ៍ កូអេន (Olaf Koens) ជាតិហូឡង់  ដែលធ្វើជាអ្នកឆ្លើយឆ្លងព័ត៌មាន ឲ្យស្ថានីយ៍ទូរទស្សន៍ «RTL Nieuws» ប្រចាំនៅប្រទេសរ៉ូស្សី បានទម្លាយរូប«អាអូនតូច»របស់ខ្លួន ដោយចៃដន្យ តាមរយៈរូបថត​មួយ​សន្លឹក ដែលលោកបានដាក់បង្ហោះ តាមបណ្ដាញសង្គម។

នៅខណៈពេលដែលលោក ត្រូវចុះបេសកកម្ម ទៅកាន់តំបន់ស៊ីបេរី (Sibérie) អ្នកសារព័ត៌មានវ័យ ៣០ឆ្នាំ​យើង បានចែករំលែករូបភាព​មួយ​ចំនួន ពីសណ្ឋាគារ ដែលលោកបានទៅស្នាក់នៅ។ ប៉ុន្តែក្នុងរូបភាពទាងនោះ មាន​ទូរទស្សន៍មួយដែល​លោក​បានថត ហើយមិនបានចាប់អារម្មណ៍ ពីរូបចំណាំងផ្លាតចេញពីអេក្រង់​ទូរទស្សន៍​នោះ ដែល​បង្ហាញគេឯង ថា​លោក បានស្រាត«ននលគោក»ទាំងស្រុង នៅពេលលោកថតរូប។

[...]

បោះ​នុយ​នាំ​ជ្រូក​ព្រៃ​ឲ្យ​ក្រពើ​ខាំ ដើម្បី​បង្ហាញ​ទេសចរណ៍

ប្រសិនបើក្រពើ ជាសត្វសាហាវ តែមនុស្សបានធ្វើ នូវអំពើសាហាវជាងសត្វក្រពើ រាប់សិបដង។ នៅក្នុងរដ្ឋ ល្វីសាន (Louisiane) សហរដ្ឋអាមេរិក ក្រុមអ្នកទេសចរណ៍ធម្មជាតិ បានទស្សនានូវឈុត​ឆាក​ដ៏​រន្ធត់មួយ នៅ​ពេលដែលពួកគេ ត្រូវបានដឹកតាមកាណូត ទៅក្នុងដំណើរកំសាន្ដ ឈ្មោះហៅថា «Pearl River Eco-Tours» នៅលើទន្លេ ភៀល ដែលសម្បូរទៅដោយសត្វព្រៃ ជាពិសេសសត្វក្រពើ។

ក្នុងពេលដែលហ្វូងជ្រូកព្រៃជាច្រើនក្បាល បានចូលមករកចំណី និងផឹកទឹកទន្លេនោះ នរណាក៏បានដឹងដែរថា នៅមិនឆ្ងាយពីទីនោះ មានសត្វក្រពើមួយក្បាល កំពុងតាមសង្កេតមើល ហ្វូងសត្វចតុបាតទាំងនេះ ដើម្បីរង់​ចាំ​មើលឱកាសមកដល់។ ប៉ុន្តែមិនចាំបាច់ឱកាស ដែលនឹងកើតឡើង ដោយឯកឯងនោះឡើយ ព្រោះមគ្គទេស​ទេសចរណ៍មួយរូប ដែលស្ថិតនៅលើកាណូត បានបោះនុយជាចំណីជាច្រើន ទៅឲ្យជ្រូកព្រៃមួយក្បាល ដើម្បី​ឲ្យសត្វតិរច្ឆានមួយក្បាល ពីក្នុងចំណោមនោះ តាមមករកស៊ីចំណី និងរំកិលខ្លួន ឲ្យមកកៀកជាមួយ​សត្វ​ក្រពើ។

បណ្ដាទេសចរណ៍ [...]

យានយន្ដឆ្នៃ«ទំនើប» ដែលមានសមត្ថភាព​បើកក្នុងទឹក

ទឹកដីរបស់ស្រុកទេសអ្នក សម្បូរទៅដោយភក់ជ្រាំ ឬទឹកជំនន់កាត់ផ្លូវឬ? នេះជាយានឆ្នៃដ៏«ទំនើប»មួយ ដែល​នឹងអាចជួយអ្នក ឲ្យជិះកាត់ទឹកបានយ៉ាងងាយ។

បុរសជាតិញ៉ូហ្សេឡែន ពីរនាក់ មកពីសហគមន៍ «NZ Offroader» បានកែឆ្នៃគោយន្ដមួយ ទៅយានមួយ ដែល​អាច​បើកបរនៅក្នុងទឹកបាន។ បុរសទាំងពីរ បានយកស្នាដៃរបស់ពួកគេ មកបង្ហាញពីសមត្ថភាព ដោយថតជា​វីដេអូ សម្រាប់ដាក់បង្ហោះក្នុងយូធូបផង។

ពិតជាមានប្រសិទ្ធភាពមែន យានកែឆ្នៃនោះ បានរត់ចុះទឹក និងឡើងពីទឹក ដោយគ្មានលំបាក ឬជួបនឹង​បញ្ហា​អ្វី​ទាំងអស់។ ប៉ុន្តេដើម្បីសម្រេចបាន ជាលទ្ធផល គួរជាទីគាប់ចិត្តនោះ យាន្ដកែឆ្នៃដ៏ទំនើប ចាំបាច់ត្រូវមានបំពង់​បង្ហុយផ្សែង និងក្បាលរបស់អ្នកបើក ខ្ពស់ផុតពីទឹក ជាដាច់ខាត៕



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...