Posts by "ឈូករ័ត្ន"

ជម្រើស​លាក់​ខ្លួន​របស់​សមាជិក​ក្នុង​ហ្វេសប៊ុក នឹង​ត្រូវ​ដក​ចេញ

ជម្រើស​លាក់​ខ្លួន​របស់​សមាជិក​ក្នុង​ហ្វេសប៊ុក នឹង​ត្រូវ​ដក​ចេញ

គេហទំព័របណ្ដាញសង្គមធំជាងគេ ចាប់ផ្ដើមលប់ចេញបន្តិចម្ដងៗ ជម្រើសដែលសមាជិកទាំងឡាយ អាចលាក់ខ្លួនបាន​ពី​ការុកករក។ ជម្រើសលាក់ខ្លួន ឬព័ត៌មានរបស់សមាជិក ដែលមិនត្រូវគ្នាជាមួយប្រព័ន្ធរុករកថ្មីមួយ ដែលហ្វេសប៊ុកខ្លួន​ឯង ទើបនឹងដាក់ឲ្យដំណើរការ។


ហ្វេសប៊ុក និងជម្រើសសុវត្ថិភាពរបស់បណ្ដាញនេះ សម្រាប់អ្នកប្រើប្រាស់។ (រូបភាពកាត់ត)

ទីក្រុងប៉ារីស - សមាជិកហ្វេសប៊ុកទាំងឡាយ ដែលមានបំណងមិនចង់ឲ្យគេហទំព័រនេះ បង្ហាញថាខ្លួនមានវត្តមាន​ក្នុង​បណ្ដាញសង្គមនោះ នឹងលែងមានវាសនា អាចលាក់ខ្លួនបានតទៅទៀតហើយ។ បណ្ដាញសង្គមនឹងលប់ជម្រើសនេះ ជាស្ថាពរក្នុងពេលខាងមុខ ដែលនឹងសមាជិកក្នុងបណ្ដាញអាចកំណត់ពីពេលមុនថា ខ្លួនមិនចង់ឲ្យគេរកឃើញខ្លួន នៅ​ក្នុងការរុករកនៅលើគេហទំព័រ។ ជម្រើសកំណត់នេះត្រូវបានហ្វេសប៊ុក [...]

ស្នូរ​សន្ធឹក​យន្ដហោះ មាន​គ្រោះថ្នាក់​ដល់​សុខភាព?

ស្នូរ​សន្ធឹក​យន្ដហោះ មាន​គ្រោះថ្នាក់​ដល់​សុខភាព?

មិនមាននរណាម្នាក់សប្បាយចិត្ត នឹងស្ដាប់ស្នូរសន្ធឹកយន្ដហោះ ដែលលាន់ចង់បែកអាកាសនោះទេ។ ប៉ុន្តែមិនមែនត្រឹម​តែ​ជារឿង ដែលធ្វើឲ្យក្ដៅក្រហាយនោះទេ ព្រោះបើតាមការសិក្សាមួយ នៅប្រទេសអង់គ្លេស បាននិយាយថា ស្នូរសន្ធឹក​យន្ដហោះ បានបង្កើនហនិភ័យកាន់តែខ្លាំងឡើង ទៅលើប្រព័ន្ធសសៃឈាមខួរក្បាល និងបេះដូង ហើយអាចតម្រូវឲ្យ​អ្នក​ជម្ងឺ ត្រូវទៅស្នាក់សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយមានករណីដល់ស្លាប់នោះទៀត។


ព្រលានយន្ដហោះ ហៀដ្សរ៉ូវ នៃទីក្រុងឡុងដ៍ នៅពេលយប់។ (រូបថត ឯកសារ MONOROOM.info)

ទីក្រុងប៉ារីស - នេះជាការសិក្សាស្រាវជ្រាវមួយ របស់ប្រទេសអង់គ្លេស ដែលបានធ្វើទៅលើព្រលានយន្ដហោះធំៗ ចំនួន​ប្រាំពីរនៅទ្វីបអ៊ឺរ៉ុប ប៉ុន្តែបានផ្ដោតសំខាន់ទៅលើ ប្រជាពលរដ្ឋចំនួនជាង ៣,៦លាននាក់ [...]

អ្នក​មាន​ជាង​គេ​ក្នុង​លោក​ ព្រោះ​មាន​៤ ០០០​កោដ​ដុល្លា​នៅ​ក្នុង​គណនី?

អ្នក​មាន​ជាង​គេ​ក្នុង​លោក​ ព្រោះ​មាន​៤ ០០០​កោដ​ដុល្លា​នៅ​ក្នុង​គណនី?

ខណៈពេលចូលទៅពិគ្រោះតុល្យភាពគណនី នៅតាមបណ្ដាញអាំងធើណែត បុរសអ្នករស់នៅក្នុងរដ្ឋតិចសាសម្នាក់ បាន​រកឃើញថាគណនីធនាគាររបស់គាត់ មានទឹកប្រាក់៤០០០កោដដុល្លា។ ប៉ុន្តែគួរឲ្យស្ដាយ ដែលតាមការពិតនោះ វាគ្រាន់​តែជាការ​រអាក់រអួលផ្នែកព័ត៌មានវិទ្យាមួយ របស់ធនាគារប៉ុណ្ណោះ។


លោក រ៉ឺជី សឺស បុរសដែលក្លាយជាជាអ្នកមានជាងគេ ក្នុងពិភពលោក តែក្នុងសុបិន្ដ។ (រូបភាពថតពីអេក្រង់ទូរទស្សន៍)

បុរសរូបនេះជឿជាក់ថា គាត់កំពុងតែយល់សប្ដិ តែពិតហើយ ព្រោះគាត់បានយល់សប្ដិទាំងថ្ងៃតែម្ដង។ លោក រ៉ឺជី សឺស (Reggie Theus) ដែលជាម្ចាស់ហាងអាហារមួយស្ថិតនៅផ្នែកខាងកើតនៃរដ្ឋតិចសាស បានចូលទៅពិគ្រោះ​តុល្យភាព​គណនីធនាគារបស់លោក ដើម្បីចង់ដឹងថាគណនីលោក មានប្រាក់ចេញចូល និងនៅមានទឹកប្រាក់ប៉ុន្មាននៅទីនោះ។ [...]

ម៉ាដូណា បង្ហើប​ថា​ត្រូវ​គេ​«រំលោភ»​ពេល​មក​ញ៉ូយក អាយុ​២០​ឆ្នាំ

ម៉ាដូណា បង្ហើប​ថា​ត្រូវ​គេ​«រំលោភ»​ពេល​មក​ញ៉ូយក អាយុ​២០​ឆ្នាំ

កំពូលតារាចម្រៀងប៉ុបអន្តរជាតិ បានពន្យល់ថា បន្ទាប់ពីនាងបានឆ្លងកាត់កុមារភាព នៅរដ្ឋមីឈីហ្គែននោះមក នាងបាន​ផ្លាស់មករស់នៅទីក្រុងញ៉ូយកវិញ តែទីក្រុងដ៏ទំនើបរបស់សហរដ្ឋអាមេរិកមួយនេះ មិនបានទទួលនាងដៃពីរនោះឡើយ។


រូបថតតារាចម្រៀ ម៉ាដូណា នៅលើថាសចម្រៀងរបស់នាង។ (រូបថត madonna.com)

ទីក្រុងប៉ារីស - នាង ម៉ាដូណា (Madonna) បានបង្ហើបតាមរយៈកិច្ចសម្ភាសមួយ កាលពីថ្ងៃសុក្រទី០៤ខែតុលានេះថា នាង​ត្រូវបានគេចាប់រំលោភ ដោយគម្រាមនាងនឹងកាំបិត នៅពេលនាងមកដល់ទីក្រុងញ៉ូយកនាឆ្នាំដំបូង ខណៈពេលដែលនាង​នៅមិនទាន់ក្លាយខ្លួន ជាស្ដេចចម្រៀងប៉ុប របស់អាមេរិកនៅឡើយ។

«ផ្ទះរបស់ខ្ញុំត្រូវបានគេគាស់លួចបីដង»

នៅក្នុងអត្ថបទនិយាយពីជីវិតផ្ទាល់ខ្លួនមួយ [...]

ភូមិដ្ឋាន​ធ្វើ​ពី​«ប្រអប់​ក្រដាស» នៅ​ក្រុង​ម៉ាសីយ៍​ប្រទេស​បារាំង (Pic & VDO)

ភូមិដ្ឋាន​ធ្វើ​ពី​«ប្រអប់​ក្រដាស» នៅ​ក្រុង​ម៉ាសីយ៍​ប្រទេស​បារាំង (Pic & VDO)

ភូមិដ្ឋានដែលបង្កើតឡើងក្នុងរយៈពេលខ្លីមួយ ត្រូវបានសាងសង់ឡើងនៅលើទីលាន បាហ្សឺម៉ុង (Bargemon) កណ្ដាល​ទីក្រុង ម៉ាសីយ៍ (Marseille) ដើម្បីចូលរួមក្នុងកម្មវិធីមួយប្រចាំតំបន់ នៅឆ្នាំ២០១៣។ អ្វីដែលអស្ចារ្យនោះ គឹភូមិដ្ឋាននោះ បានសាងសង់ឡើងពីប្រអប់​ក្រដាសទាំងអស់ ហើយអ្នកសាងសង់សុទ្ធតែកុមារ និងអ្នកស្ម័គ្រចិត្តជាយុវជនក្មេងៗ។


ភូមិដ្ឋានធ្វើពីប្រអប់ក្រដាស់ នៅទីក្រុងម៉ាសីយ៍ប្រទេសបារាំង។ (រូបថត FR/metronews)

ទីក្រុងប៉ារីស - កម្មវិធីដែលបានពេញនិយមជារៀងរាល់ឆ្នាំ មានឈ្មោះថា ម៉ាសីយ៍ ប្រូវ៉ស្ស៍ ២០១៣ (Marseille Provence 2013)។ នៅឆ្នាំនេះ គេបាន​ឧទ្ទិសទៅសិល្បៈ​ឆ្នៃ​ប្រឌិតនៅតាមដងផ្លូវ ដោយបានសង់ជា«ភូមិដ្ឋានមួយ ដែលសង់នៅ​លើ​ទីលាន បាហ្សឺម៉ុង [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...