Posts by "ឈូករ័ត្ន"

រួម​រ័ក​ស្នេហា​«នៅ​ក្នុង​ទឹក» ល្អ​ឬ​អាក្រក់?

រួម​រ័ក​ស្នេហា​«នៅ​ក្នុង​ទឹក» ល្អ​ឬ​អាក្រក់?

សុខភាពនិងស្នេហា - គូស្នេហា សង្សា ឬប្ដីប្រពន្ធ តែងតែស្វែងរកឱកាស ដើម្បីចេញទៅកំសាន្ដ​ឆ្ងាយ​ពី​គេហដ្ឋាន នៅទីមាត់ទឹកបឹង ត្រពាំង ទន្លេ ឬសមុទ្រ ដែលគេតែងចាត់ទុកថា មានភាពប្លែកពិសេស ដើម្បីផ្តិត​យក​​ទេសភាព ឬខ្យល់អាកាសដ៏ល្អៗនៅទីនោះ។ ចំណង់តណ្ហាបានកើនឡើង នៅពេលដែលគូស្នេហ៍​ទាំង​ពីរ​នាក់​​បាន​ចុះងូតទឹក ហើយភ្នែកទាំងគូ​សម្លឹងឃើញ របស់របសពិសេសៗរបស់ដៃគូខ្លួន ដែលតែងតែលាក់​កំបាំង​​រហូតមក។ ហើយ​តណ្ហា អាចនឹងផ្ទុះឡើង​ទប់លែងកើត នៅពេលដែលដៃគូរទាំងពីរ បានឈានទៅដល់​ការ​​ប៉ះ​​សាច់​គ្នា ខ្លួនទល់​នឹង​ខ្លួនទៅវិញទៅមក។

វេជ្ជបណ្ឌិតស្នេហារបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកយកនូវហនិភ័យមួយចំនួន មករៀបរាប់​ជូន​គូ​ស្នេហា​​ទាំងនោះ ដើម្បីគ្រាន់នឹងត្រិះរិះពិចារណា មុននឹងឈានទៅដល់ការសម្រេចចិត្ត [...]

អ្នក​ដំណើរ​មួយ​រូប​រង​ការ​ចោទ​ថា បាន​បំបែក​កញ្ចក់​បង្អួច​យន្ដហោះ

អ្នក​ដំណើរ​មួយ​រូប​រង​ការ​ចោទ​ថា បាន​បំបែក​កញ្ចក់​បង្អួច​យន្ដហោះ

ទន្ទឹមនឹងគ្រោះថ្នាក់យន្ដហោះ ចេះតែកើតមានជាបន្តបន្ទាប់ អ្នកដំណើរមួយរូបដែលបានជិះលើយន្ដហោះ ថមសុន អ៊ែរវេស (Thomson Airways) ទំ​នងជាបានវាយបំបែកកញ្ចក់បង្អួចយន្ដហោះ បានមួយជាន់ជាស្ថាពរហើយ នៅ​ក្នុង​ពេលដែលយន្ដហោះ កំពុងហោះនៅលើអាកាស។


យន្ដហោះប្រភេទ ប៊ូអីង ៧៨៧ របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ ថមសុន អ៊ែរវេស។ (រូបថតក្រុមហ៊ុន)

គ្រោះថ្នាក់យន្ដហោះ - ព្រឹត្តិការណ៍ដ៏ខ្មៅងងឹត ជាបន្តបន្ទាប់នៃការបាត់ខ្លួន និងធ្លាក់យន្ដហោះ ហៀបតែនឹងបន្ត​ភាគ​របស់ខ្លួនបន្ថែមទៀត នៅប្រទេសអៀឡង់ កាលពីចុងសប្ដាហ៍មុន។ អ្នកដំណើរមួយរូប ដែលរហូតមកដល់​ពេលនេះ គេនៅមិនទាន់ដឹងពីមូលហេតុអ្វីនៅឡើយ ទំនងជាបានវាយបំបែកកញ្ចក់បង្អួចយន្ដហោះ របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ ថមសុន [...]

រស់​នៅ​ជា​មួយ​ខ្លា​«៧​ក្បាល» នៅ​ក្នុង​ផ្ទះ​តែ​មួយ (pic & vdo)

រស់​នៅ​ជា​មួយ​ខ្លា​«៧​ក្បាល» នៅ​ក្នុង​ផ្ទះ​តែ​មួយ (pic & vdo)

មិនមានអ្វីពិសេសទេ ព្រោះថាជាគ្រួសារមួយនេះ ក៏ដូចគ្រួសារដទៃទៀត នៅប្រទេសប្រេស៊ីលដែរ។ ប្រសិនបើអ្នក​ដទៃ​ចូលចិត្តចិញ្ចឹម សត្វឆ្កែត្រជៀកបះ ឈីវ៉វ៉ នោះ គ្រាន់តែសម្រាប់គ្រួសារនេះ បានយកមកចិញ្ចឹម ព្រមទាំងឲ្យ​រស់​នៅជាមួយ នូវសត្វខ្លាចំនួន៧ក្បាល។ នេះជាសេចក្ដីរាយការណ៍របស់គេហទំព័រ ឌឺហូហ្វីតោនប៉ុស្ដ៍ (The Huffington Post)។


មេគ្រួសារ លោក អារី និងសមាជិកគ្រួសាររបស់គាត់ រួមទាំងខ្លាផង។ (រូបថត Barcroft Media)

រស់ជាមួយខ្លា - ខ្លាទាំងប្រាំពីរក្បាល រស់នៅក្នុងគ្រួសារនេះ ហើយចូលរួមយ៉ាងសកម្ម នៅក្នុងការរស់នៅប្រចាំថ្ងៃ របស់​រាល់សមាជិកនៃគ្រួសារនេះ ដូចជានៅក្នុងអាងហែលទឹក ឬរត់ប្រលែងគ្នា ឬទស្សនាទូរទស្សន៍នោះជាដើម។

[...]
ទេសចរណ៍៖ កណ្ដុរ​វាយ​លុក​សួន​ច្បារ​នៃ​សារមន្ទីរ​ លូវ្រ៍ រដ្ឋធានី ប៉ារីស

ទេសចរណ៍៖ កណ្ដុរ​វាយ​លុក​សួន​ច្បារ​នៃ​សារមន្ទីរ​ លូវ្រ៍ រដ្ឋធានី ប៉ារីស

បើអ្នកបានមកទស្សនាសារមន្ទីរ លូវ្រ៍ នៃរដ្ឋធានីប៉ារីស ហើយអ្នកមកអង្គុយលេង នៅសួនច្បារខាងមុខនៃសារមន្ទីរ​នេះ អ្នកច្បាស់ជាបានឃើញហ្វូងកណ្ដុរជាច្រើនក្បាល នឹងចេញមកស្វាគមន៍អ្នក ទាំងកណ្ដាលថ្ងៃចេស គ្មានខ្លាចអ្វី​ទាំងអស់។


វង់តន្ត្រីរាំច្រៀងរបស់តារាកណ្ដុរតូចៗ នៅរដ្ឋធានីប៉ារីស។ (រូបថត Sipa)

ទេសចរណ៍ - បើអ្នកបានធ្វើដំណើរទៅកាន់សារមន្ទីរ លូវ្រ៍ អតីតព្រះរាជវាំងនៃរដ្ឋធានីប៉ារីស ប្រទេសបារាំង ដែល​មានមនុស្សចូលទស្សនាច្រើនជាងគេ ក្នុងពិភពលោក (៩,៧២នាក់ ក្នុងឆ្នាំ២០១២) ទិដ្ឋភាពមួយដែលធ្វើឲ្យ​អ្នកចាប់​អារម្មណ៍ខ្លាំងនោះ គឺជាហ្វូងកណ្ដុរប្រមេះជាច្រើនក្បាល បានចេញមកស្វាគមន៍អ្នកទេសចរណ៍ ទាំងកណ្ដាល​ថ្ងៃ​ចេស។ ទីកន្លែងដែលហ្វូងកណ្ដុរទាំងនេះ [...]

ការ​ណែនាំ​ទាំង​បី ដើម្បី​ឲ្យ​សុដន់​នៅ​ក្បំ​ងើបល្អ

ការ​ណែនាំ​ទាំង​បី ដើម្បី​ឲ្យ​សុដន់​នៅ​ក្បំ​ងើបល្អ

ដើមទ្រូង ឬសុដន់ ក្បំនិងងើបឡើងល្អ មិនមែនសុទ្ធតែបាន មកពីធម្មជាតិទាំងស្រុងនោះទេ។ ប៉ុន្តែទាមទារ​ឲ្យនាងៗ​ទាំងអស់ ប្រឹងប្រែងធ្វើកិច្ចការមួយចំនួន ដើម្បីឲ្យបំណងរបស់ខ្លួន ក្នុងការចង់ឲ្យដើមទ្រូងនិងសុដន់​របស់​ខ្លួន មាន​ភាពល្អប្រសើរឡើង ដូចខាងក្រោម។


តើនរណាម្នាក់ ដែលមិនចង់បានដើមទ្រូងដ៏ពិសេសបែបនេះ?

សម្ផស្ស - សូមតាមដាន នូវទស្សនៈទានទាំងបី ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកយកមក​ជម្រាបជូន​ដូច​តទៅ៖

១- សាកល្បងត្រួតពិនិត្យ

សូមសម្ដែងនូវភាពក្លាហាន ដើម្បីសម្លឹងពីអ្វីដែលមាន និងបានកើតឡើងចំពោះរូបអ្នក។ ដោះអាវចេញឲ្យអស់ (អាវ​ក្រៅនិងអាវក្នុង) រួចអ្នកមកឈរនៅពីមុខកញ្ចក់មើលខ្លួនអ្នក [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...