ជូស្ទីន ប៊េប័រ ត្រូវដីកាអន្តរជាតិមួយ ស្វែងរកចាប់ខ្លួន
ចៅក្រមមួយរូប នៃតុលាការរបស់ប្រទេសអាហ្សង់ទីន បានបញ្ជូនសំនុំរឿង ទៅឲ្យនគរបាលអន្តរជាតិ ដើម្បីចេញដីការអន្តរជាតិមួយ តាមចាប់ខ្លួន ជូស្ទីន ប៊ែរប័រ (Justin Bieber) អ្នកចម្រៀងវ័យក្មេងដ៏ល្បី ជាតិកាណាដា ពីបទប្រើហិង្សាលើ អ្នកថតរូបម្នាក់ នៅក្នុងខេត្ត ប៊ូណូសអែរ៉េស (Buenos Aires) នៅពេលដែលតារាចម្រៀង បានចេញសម្ដែងវិលជុំ ច្រើនប្រទេស កាលពីឆ្នាំ២០១៣កន្លងមក។ នេះបើតាមប្រភពមួយ ស្និតនឹងប្រព័ន្ធតុលាការ នៃប្រទេសក្នុង ទ្វីបអាមេរិកខាងត្បូង មួយនេះ។
អ្នកស្រី ម៉ារីយ៉ា សូឡេដាដ នីញ៉េតូ (Maria Soledad Nieto) សហការីរបស់ចៅក្រម អាប៊ែរតូ បាណូស (Alberto Banos) បានថ្លែងឲ្យដឹងថា៖ «យើងស្នើរសុំទៅ នគរបាលអន្តរជាតិ ឲ្យតាមចាប់ខ្លួន ជូស្ទីន ប៊េប៊ើរ នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងពិភពលោក។ ដូចក្នុងពេលកន្លងមក ជននេះមិនដែលចូលខ្លួន មកតាមការកោះហៅរបស់តុលាការនោះ អញ្ចឹងយើងមានតែស្នើរសុំ ឲ្យតាមចាប់ខ្លួនប៉ុណ្ណោះ។»
[...]