អំណោយដ៏ពិសេសថ្ងៃបុណ្យខួបកំណើត... ព្រោះនាងក្បត់ចិត្ត!
សម្រាប់លោក រ៉េ បាយហ្វ័រ (Ray Byford) ភាពផិតក្បត់ ត្រូវតែសងសឹកវិញ ឲ្យចាស់ដៃ។ ការជម្រះបញ្ជីគ្នានេះ បានកើតឡើងបន្ទាប់ពីលោក រ៉េ បានសងំស្ងៀម ក្នុងរយៈពេលមួយ បើទោះជាបានដឹងថា សង្សារួមរស់ជាមួយគ្នា នាងបានលួចទៅផិត ជាមួយអ្នកថ្មី តាំងពីយូរមកហើយក្ដី។ លោក រ៉េ រង់ចាំដល់ថ្ងៃបុណ្យខួបកំណើតមកដល់ ដើម្បីធ្វើការសងសឹកនេះ និងជាការបញ្ជាក់ទៅនាងថា អ្វីទៅជាការឈឺចាប់។
វីដេអូដែលថតពីការជម្រះបញ្ជីជាមួយសង្សានេះ ត្រូវបានបង្ហោះនៅលើគេហទំព័រយូធូប កាលពីពាក់កណ្ដាលខែកក្កដា តែបានទាក់ទាញមនុស្សម្នា ទូទាំងពិភពលោកឲ្យបានដឹង និងបានចុចចូលទៅទស្សនា ប្រមាណជាជាង១១លានដង គ្រាន់តែក្នុងរយៈពេល ១សប្ដាហ៍ដំបូងប៉ុណ្ណោះ។ នៅក្នុងវីដេអូ ដែលមានរយៈពេល ១នាទីនិង៣៥វិនាទីនេះ គេបានស្ដាប់ឮលោក រ៉េ បាយហ្វ័រ និយាយពីសេចក្ដីស្នេហារបស់ខ្លួន ទៅកាន់សង្សារបស់ខ្លួន មុននឹងសុំឲ្យនាងបិតភ្នែក ដើម្បីទទួលយកនូវ«អំណោយពិសេស» ដែលលោកបានរៀបចំឲ្យនាង [...]