
បង្គន់បន្ទោរបង់ ដែលគួរឲ្យស្រៀវស្ងើបជាងគេក្នុងលោក
បន្ទប់បង្គន់អនាម័យនេះ មិនត្រឹមតែត្រូវបានសង់ នៅខាងក្រៅអាគារធំប៉ុណ្ណោះទេ តែថែមទាំងសង់ ដាច់ដោយឡែកនៅលើឈើពីរបីបន្ទះ ដែលដាក់លយចូលទៅនៅពីលើមាត់ជ្រោះ ស្ថិតនៅកំពស់ជិត ៣គីឡូម៉ែត្រ ពីកម្រិតទឹកសមុទ្រ។ នេះ គេត្រូវគិតដល់ទៀតថា នៅទីនោះ មានធាតុអាកាសត្រជាក់កក ជាមួយនឹងសីតុណ្ហភាពក្រោមសូន្យអង្សា សឹងតែជាប់ជាប្រចាំ។ បើអញ្ចឹង តើនរណាមួយ ដែលឡើងទៅរស់នៅលើភ្នំ ដែលមានកំពស់ខ្ពស់ ហើយត្រូវចេញមកបន្ទោរបង់ នៅខាងក្រៅ និងនៅពីលើមាត់ជ្រោះបែបនេះ?
តាមពិតទៅ បន្ទប់បង្គន់ដ៏ពិសេសមួយនេះ សម្រាប់បម្រើឲ្យមន្ត្រីធ្វើការងារ នៅក្នុងស្ថានីយ៍វាស់ស្ទង់ឧត្តុនិយមមួយ នៅទីនោះ។ ស្ថានីយ៍នោះ មានឈ្មោះ «Kara-Tyurek» ស្ថិតនៅលើកំពូលជ្រលងភ្នំ «Altai Mountains» ក្នុងតំបន់ស៊ីបេរី ភាគខាងជើង នៃប្រទេសរ៉ូស្ស៊ី [...]