បវរកញ្ញាពិភពលោក ប្រចាំឆ្នាំ២០១២ យូ វេនស៊ា ជាជនជាតិចិន
នាង យូ វេនស៊ា ជាជនជាតិចិន ទើបតែបានប្រលងជាប់ ជាបវរកញ្ញាពិភពលោក ប្រចាំឆ្នាំ២០១២ ពីក្នុងចំណោមបេក្ខនារីចំនួន ១១៦នាក់។ នាងនឹងបន្តវេននៅឆ្នាំនេះ បន្ទាប់ពីបវរកញ្ញាពិភពលោក ប្រចាំឆ្នាំទៅមិញ គឺនាង អ៊ីវៀន ស្សារកូស ដែលជាជនជាតិវេណៃស៊ុយអេឡា។
អ្នកទាំងបី ដែលជាប់ នូវចំណាត់ថ្នាក់ចុងក្រោយគេ។
ការប្រកួតបវរកញ្ញាពិភពលោក នៅឆ្នាំនេះ មានបេក្ខនារីមកចូលរួម ចំនួន ១១៦នាក់ ហើយត្រូវបានតាមដានដោយ ទស្សនិកជនប្រមាណជា ជាង១កោដនាក់ក្នុងពិភពលោក ជាពិសេសទស្សនិកជននៅអាស៊ី។
នាង យូ វេនស៊ា (Yu Wenxia) បានជាប់ជាបវរកញ្ញានេះ នៅក្នុងការប្រលងប្រចាំឆ្នាំមួយ កាលពីថ្ងៃសៅរិ៍ទី១៨សីហានេះ នៅទីក្រុងអ័រដុស (Ordos) នៃតំបន់ស្វ័យត [...]