អ.ស.ប៖ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយ នឹងអាចកើតមាន សម្រាប់ប៉ាឡេស្ទីន?
តើដែនដីប៉ាឡេស្ទីន នឹងអាចក្លាយជាប្រទេសមួយ សមាជិកនៃអង្គការសហប្រជាជាតិ ដែរឬទេ? ចំលើយនេះនឹងអាចដឹងជាផ្លូវការ ចាប់ពីចុងសប្តាហ៍នេះទៅ។
ទង់ជាតិរបស់រដ្ឋប៉ាឡេស្ទីន នៅទីក្រុងរ៉ាម៉ាឡា។ រូបថត MONOROOM.info/ Chea Bunthoeun។
លោក រីយ៉ាដ ម៉ង់សួរ(Riyad Mansour), អ្នកអង្កេត របស់អង្គការសហប្រជាជាតិ(UN) ប្រចាំការណ៍ នៅប៉ាឡេស្ទីន បានប្រកាសទុកជាមុនថា នឹងមាន « ព្រឹត្តការណ៍ជា ប្រវត្តិសាស្រ្តមួយ សម្រាប់ជនជាតិប៉ាឡេស្ទីន» ។ គឺនៅថ្ងៃព្រហស្បត៍ ស្អែកនេះ ភាគច្រើននៃប្រទេសជាសមាជិក របស់អង្គការសហប្រជាជាតិ នឹងអនុម័តរួមគ្នា រកដំណោះស្រាយឡើងវិញ ដើម្បីឈានទៅរក ការទទួលស្គាល់ ប៉ាឡេស្ទីនជារដ្ឋមួយឯករាជ និង ជាសមាជិករបស់ [...]