ដើម្បីការពារបេះដូងរបស់អ្នក សូមទទួលទានដំណេក អោយបានគ្រប់ល្មម
ការស្រាវជ្រាវជាច្រើន បានបង្ហាញថា ការទទួលទានដំណេកក្រោម ៦ម៉ោង ឬលើសពី៨ម៉ោង ក្នុងមួយយប់ បង្កើនឲ្យមាន ការគ្រោះថ្នាក់លើសសៃឈាមបេះដូង។
ការទទួលទានដំណេក លើសពី៨ម៉ោង ឬ តិចជាង៦ម៉ោង ទាំងពីរករណីរ ទទួលបាននូវការកើនឡើង នៃគ្រោះថ្នាក់លើ សសៃរឈាមបេះដូង យោងតាមការសិក្សារួមគ្នា ដែលបានបង្ហាញនៅសហរដ្ឋអាមេរិក កាលពីពេលកន្លងមក នៅក្នុងឱកាសជួបជុំដ៏សំខាន់មួយ ដែលទាក់ទងនឹងបេះដូង នៅទីក្រុងឈឺកាហ្គោសហរដ្ឋអាមេរិក។
ការទទួលទានដំណេក ដែលមានរយៈពេល តិចជាង៦ម៉ោងក្នុងមួយយប់ ធ្វើអោយមានគ្រោះថ្នាក់លើ សសៃឈាមខួរក្បាល និងគ្រោះថ្នាក់ពីរដង លើជំងឺគាំងសសៃឈាមបេះដូង។ បរិមាណ នៃភាពផុយស្រួយរបស់បេះដូង អាចនឹង គឺអាចកើនឡើងដល់ទៅ មេគុណ ១,៦ ។
ចំពោះមនុស្សដែលអោយដឹង ពីការទទួលទានដំណេក [...]