
«តម្រង់ជួរ និងបញ្ហា» សំណើចខ្លីៗ
នៅក្រោមការធ្លាក់ព្រិល និងសីតណ្ហភាព -១៥អង្សា នៃសិសិររដូវ កណ្ដាលរដ្ឋធានីម៉ូស្គូ នៃសហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ក្នុងឆ្នាំ១៩៩០ បុរសម្នាក់ដែលកំពុងឈរតម្រង់ជួរ ដើម្បីទិញនំប័ង បានសំដែងការធុញទ្រាន់ មុននឹងរអ៊ូទៅកាន់បុរសអ្នកជិតខាង ដែលឈរនៅខាងក្រោយខ្លួន៖
- ខ្ញុំឈរនៅទីនេះ តាំងពីមួយម៉ោងហើយ... តែមិនឃើញកម្រើកអី ប៉ុន្មានសោះ!
មួយសន្ទុះក្រោយមក បុរសរូបនោះ បាននិយាយទៀតថា៖
- តើអ្នកឯងអាចជួយមើលកន្លែងរបស់ខ្ញុំ ជំនួសខ្ញុំមួយភ្លែតបានឬទេ?
- អូ អ្នកឯងត្រូវការ ទៅដោះទុក្ខឬ?
- មិនមែនទេ! ខ្ញុំចង់ទៅទាត់សមមិត្តអគ្គលេខាមជ្ឈឹមបក្សមួយជើង ព្រោះគ្រាន់តែបញ្ហានំប័ងមួយ ដោះស្រាយមិនចេញ។
បុរសបានដើរចេញទៅ... តែប៉ុន្មាននាទីក្រោយមក បុរសបានត្រឡប់មកវិញ ជាមួយទឹកមុខមាំ។ បុរសអ្នកជិតខាង បានសួរឡើងថា៖
- យ៉ាងម៉េចទៅ បានទាត់សមមិត្តអគ្គលេខារួចហើយ មែនទេ? ប្រហែលជាអ្នកឯង [...]