
អូបាម៉ា និងគ្រួសារ មកលំហែកាយនៅលើកោះបាលី
លោក បារ៉ាក់ អូបាម៉ា (Barack Obama) អតីតប្រធានាធិបតីអាមេរិក កំពុងលំហែកាយ ជាមួយនឹងក្រុមគ្រួសាររបស់លោក នៅលើកោះបាលី នៃប្រទេសឥណ្ឌូនេស៊ី។ បន្ទាប់ពីនេះ លោក អូបាម៉ា នឹងធ្វើដំណើរទៅកាន់រដ្ឋធានី ចាការតា នៃប្រទេសនេះ និងជារដ្ឋធានី ដែលលោកធ្លាប់រស់នៅ កាលពីលោកមានវ័យកុមារ។ នេះ បើតាមការប្រកាសឲ្យដឹង របស់អាជ្ញាធរឥណ្ឌូនេស៊ី នៅថ្ងៃសៅរ៍នេះ។
អតីតប្រធានាធិបតី ដែលមានសម្លៀកបំពាក់សាមញ្ញ ជាមួយនឹងភរិយា និងកូនស្រី បានមកដល់កោះបាលី កាលពីយប់ម្សិលម៉ិញ។ នាយទាហាន លោក «I Gede Widiyana» ដែលទទួលបន្ទុកថែរក្សាសន្តិសុខតំបន់ បានឲ្យទីភ្នាក់ងារព័ត៌មានបារាំង «AFP» ដឹងថា៖ «ម្សិលម៉ិញ ពួកគាត់បានមកដល់ ក្នុងពេលយប់ជ្រៅ ហើយបានធ្វើដំណើរភ្លាមៗតែម្ដង ទៅកាន់សណ្ឋាគាររបស់ពួកគេ ស្ថិតនៅភូមិ "Ubud"។»។
មន្ត្រីយោធាដដែល បានអះអាងថា នៅព្រឹកថ្ងៃនេះ លោក បារ៉ាក់ អូបាម៉ា បានក្រោកពីព្រលឹម [...]