Posts by "មនោរម្យ.អាំងហ្វូ"

ហ៊ុន សែន បញ្ជាឲ្យ​ចាត់​ការ​ប្រឆាំង​«បន្ទប់​ស្ថានការណ៍»

ហ៊ុន សែន បញ្ជាឲ្យ​ចាត់​ការ​ប្រឆាំង​«បន្ទប់​ស្ថានការណ៍»

បន្ទប់ស្ថានការណ៍បោះឆ្នោត ជាទីតាំងបញ្ជាឲ្យមាន«បដិវត្តន៍ពណ៌»។ នេះជាការលើកឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាប្រតិកម្មខ្លាំងៗ ប្រឆាំងនឹងស្ថាប័នមួយនេះ ដែលកើតចេញពីអង្គការសមាគមជាច្រើន ដើម្បីឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា។ លោក ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ ទៅកាន់លោក ស ខេង រដ្ឋមន្រ្តី​​ក្រសួង​មហាផ្ទៃ  - អនុប្រធានគណបក្សប្រជាជនកម្ពុជា ឲ្យពិនិត្យផ្លូវច្បាប់ ដើម្បីចាត់វិធានការ ប្រឆាំងបន្ទប់ស្ថានការណ៍នេះ។

ថ្លែងនៅចំពោះសមាជិក និងអ្នកគាំទ្ររាប់ពាន់នាក់ ក្នុងពិធី រំលឹកខួប៦៦ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌល​កោះពេជ្រ ក្នុងថ្ងៃ​ទី២៨ ខែមិថុនានេះ លោក ហ៊ុន សែន បានចោទប្រកាន់បន្ទប់ស្ថានការណ៍ថា កំពុងធ្វើខ្លួនស្ថិតនៅ «ក្រៅសំណាញ់ច្បាប់»​។

បុរសខ្លាំងកម្ពុជា ដែលនៅកាន់អំណាច តាំងពីជាង៣ទសវត្សន៍មកនោះ បានថ្លែងឡើងថា៖ ​​«យើងបានដឹងហើយថា [...]

ធី សុវណ្ណថា ប្រកាស​អធ្យាស្រ័យ​ឲ្យ សាន្ដ ប៊ុនធឿន ជា​មួយ​លក្ខខណ្ឌ

ធី សុវណ្ណថា ប្រកាស​អធ្យាស្រ័យ​ឲ្យ សាន្ដ ប៊ុនធឿន ជា​មួយ​លក្ខខណ្ឌ

លោក សាន្ដ ប៊ុនធឿន មានរយៈពេល១២ម៉ោង ក្នុងការបំពេញលក្ខខណ្ឌទាំងនេះ។ កញ្ញា ធី សុវណ្ណថា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានប្រកាសថា នាងនឹងអធ្យាស្រ័យ ឲ្យអ្នកសារព័ត៌មានរូបនេះ ប្រសិនណាជាលោក «ព្រមធ្វើលិខិតទទួលស្គាល់កំហុស» ចំពោះមុខនាង។

កញ្ញា «ចៅតា» បានសរសេរដូច្នេះ នៅមុននេះបន្តិច លើទំព័រហ្វេសប៊ុករបស់នាងថា៖ «ខ្ញុំនឹងអធ្យាស្រ័យឲ្យ សាន្ត ប៉ុនធឿន បើលោកព្រមធ្វើ លិខិតទទួលស្គាល់កំហុស ចំពោះមុខខ្ញុំ»។

យុវតីអ្នកគាំទ្រគណបក្សកាន់អំណាច បានពន្យល់ថា ក្នុងលិខិតនោះ ត្រូវលោក សាន្ដ ប៊ុនធឿន ទទួលស្គាល់ដូចតទៅ៖ «១- លោកបានជេរប្រមាថ មើលងាយខ្ញុំ និងគ្រួសារខ្ញុំ។ ២- លោកបានបរិហាកេរ្តិ៍ខ្ញុំ ចូល CPP បានលុយ ឡាន វីឡា។ ៣- លោកបានជ្រុលនិយាយ ឲ្យព័ទ្ធឡានខ្ញុំ ឲ្យចាត់ការខ្ញុំ។»។

កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ទៀតថា នាងមិនត្រូវការ ឲ្យអ្នកសារព័ត៌មានរូបនេះ សុំទោសនាងនោះទេ តែកញ្ញា [...]

ហ៊ុន សែន គ្រោង​កែ​ច្បាប់​កុំ​ឲ្យ សម រង្ស៊ី នៅ​ពី​ក្រោយ CNRP

ហ៊ុន សែន គ្រោង​កែ​ច្បាប់​កុំ​ឲ្យ សម រង្ស៊ី នៅ​ពី​ក្រោយ CNRP

នៅចំពោះសមាជិក និងអ្នកគាំទ្ររាប់ពាន់នាក់ ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី ៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨ ខែមិថុនានេះ នៅលើមជ្ឈមណ្ឌលកោះពេជ្រ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា លោកស្នើសុំឲ្យសមាជិកសភាព មកពីគណបក្សកាន់អំណាច ពិនិត្យមើលពីលទ្ធភាព ដើម្បីធ្វើវិសោធនកម្មច្បាប់ ស្ដីគណបក្សនយោបាយ ដើម្បីធ្វើយ៉ាងណា រារាំងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ កុំឲ្យនៅពីក្រោយ ឬកុំឲ្យមានទំនាក់ទំនង (ទោះមិនផ្លូវការក៏ដោយ) ជាមួយគណបក្សសង្គ្រោះជាតិ។

លោក ហ៊ុន សែន បានថ្លែងឡើងថា ការធ្វើវិសោធនកម្មច្បាប់ដដែលនេះ កាលពីប៉ុន្មានខែមុន គ្រាន់តែហាមប្រាម កុំឲ្យទណ្ឌិត ដែលមានទោសសម្រេចដោយតុលាការ អាចមកដឹកនាំ ឬជាសមាជិកថ្នាក់ដឹកនាំ របស់គណបក្សនយោបាយតែប៉ុណ្ណោះ។ លោក ហ៊ុន សែន បានសំដៅទៅលោក សម រង្ស៊ី ដោយមិនចេញឈ្មោះ ថាបន្ទាប់ពីពេលនោះមក មេដឹកនាំ​ប្រឆាំងរូបនេះ [...]

សមាជិក​ក្រុម​ការងារ CPP ទម្លាយ​រឿង​ចាញ់​ឆ្នោត​នៅ​កំពង់ចាម

សមាជិក​ក្រុម​ការងារ CPP ទម្លាយ​រឿង​ចាញ់​ឆ្នោត​នៅ​កំពង់ចាម

លោក​ឧកញ៉ា ហុក ជ្រា ​អ្នកជំនួញ​ដឹក​ត្រី​រ៉ស់ និង​ត្រី​ឆ្តោ​ នាំចូល​ពី​ប្រទេស​វៀតណាម និង​ជា​សមាជិកក្រុមការងារ ជួយ​ជ្រោមជ្រែង ​ចុះ​ពង្រឹង​ការងារ​មូលដ្ឋាន ​របស់គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំខេត្តកំពង់ចាម បានទម្លាយនូវរឿងវ៉ាវមួយចំនួន ដែលនាំឲ្យគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចដ៏ចាស់វស្សា ចាញ់ឆ្នោតនៅក្នុងខេត្តនេះ។ នៅក្នុងសារមួយ បង្ហោះនៅលើបណ្ដាញសង្គម កាលពីម្សិលម៉ិញ (លុបចេញវិញនៅថ្ងៃនេះ) លោក ហុក ជ្រា បានព្រលះ​មន្ត្រី​សមត្ថកិច្ច​តាមផ្លូវ រួមមាន មន្ត្រី​គយ ជលផល និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ថាតែងបណ្ដាក់គ្នាដូចខ្យង ដើម្បីកាក់យកលុយ ពីរថយន្ដដឹកត្រីនាំចូល ពីប្រទេសវៀតណាម។

ការបណ្ដាក់យកប្រាក់នោះ ត្រូវបានលោក ហុក ជ្រា និយាយថា ត្រូវបានក្រុមមន្ត្រីទាំងនោះ ធ្វើឡើងជារឿយៗ បើទោះជាការដឹកជញ្ជូនទាំងនោះ មានលិខិតអនុញ្ញាតត្រឹមត្រូវ រួចហើយក្ដី។ បុរសអ្នកមានប្រាក់ ដែលជាសមាជិកសកម្មមួយរូប [...]

កឹម សុខា អង្គុយ​បត់​ជើង​សំពះ​ម្ដាយ ក្នុង​ថ្ងៃ​ខួប​កំណើត

កឹម សុខា អង្គុយ​បត់​ជើង​សំពះ​ម្ដាយ ក្នុង​ថ្ងៃ​ខួប​កំណើត

បើរាប់អាយុតាមរបៀបខ្មែរ  (ឬនៅអាស៊ីខាងកើត) ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានអាយុ៦៤ ចូល៦៥ឆ្នាំហើយ (តាមបែបលោកខាងលិច លោក កឹម សុខា មានអាយុ១ឆ្នាំក្មេងជាង) នៅថ្ងៃនេះ។ គឺនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ ត្រូវជាឆ្នាំម្សាញ់ ដែលទារក កឹម សុខា បានចាប់កំណើត ក្នុងឃុំ​ឧត្ដម​សូរិយា ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ។

ផ្ទុយពីការជូនពរ ដែលត្រូវបានធ្វើឡើង ដោយក្រុមអ្នកគាំទ្រ និងបណ្ដាមេដឹកនាំជាតិ និងអន្តរជាតិជាច្រើននោះ លោក កឹម សុខា ខ្លួនលោកបានជ្រើសរើសការបង្ហោះរូបថត ឃើញរូបលោកស្លៀកពាក់ខោអាវសមញ្ញ អង្គុយបត់ជើងសំពះម្ដាយរបស់លោក ជាមួយនឹងសារខ្លីៗ ចំនួនបីឃ្លា ដូចខាងក្រោម៖ 

ថ្ងៃនេះកាលពី៦៤ឆ្នាំមុន (ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣) គឺជាថ្ងៃដែលម៉ែ បានផ្ដល់កំណើតឲ្យកូន កូនបានឃើញពន្លឺព្រះអាទិត្យ។ អ្នកម៉ែ តែងតែប្រៀនប្រដៅកូន ឲ្យកូនខិតខំសិក្សារៀនសូត្រ ទោះបីគ្រួសារយើងក្រីក្រក្ដី។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...