Posts by "មនោរម្យ.អាំងហ្វូ"

រក​ឃើញ​បំណែក​យន្ដហោះ​«MH370»​ថ្មី​ទៀត​ នៅ​លើ​ប្រជុំ​កោះ​«Seychelles»?

រក​ឃើញ​បំណែក​យន្ដហោះ​«MH370»​ថ្មី​ទៀត​ នៅ​លើ​ប្រជុំ​កោះ​«Seychelles»?

អាជ្ញាធរទទួលបន្ទុក អាកាសចរណ៍ស៊ីវិល របស់ប្រជុំកោះ «Seychelles»​ ហៅកាត់ថា «SCAA» បានអះអាងថា គឺក្រុមអ្នកស្រាវជ្រាវខាងសត្វស្លាប និងអណ្ដើកសមុទ្រ ជាអ្នករកឃើញបំណែកយន្ដហោះទាំងនោះ បានមុនគេ នៅលើឆ្នេររបស់កោះមួយ ឈ្មោះ «Faqhar» របស់ប្រជុំកោះ។

បើតាមអាជ្ញាធរ «SCAA» នេះដដែល បានពន្យល់ថា បំណែកយន្ដហោះទាំងនោះ មានសណ្ឋានចេញមកពីតួយន្ដហោះ ដែលគេបានរកឃើញបំណែកផ្សេងទៀត នៅលើកោះក្នុងតំបន់ (ភាគខាងលិច នៃមហាសមុទ្រឥណ្ឋា)។ បំណែកដែលទើបនឹងត្រូវបានរកឃើញ អាចជាគំរបម៉ាស៊ីនប្រតិកម្ម របស់យន្ដហោះ។

មន្ត្រី «SCAA» បានបញ្ជាក់បន្ថែមថា អាជ្ញាធររបស់ប្រទេសម៉ាឡេស៊ី កំពុងធ្វើការស្រាវជ្រាវបន្ថែម ពីលើបំណែកទាំងនេះហើយ។

» រាល់អត្ថបទ ដែលទាក់ទងនឹងការបាត់ខ្លួន របស់យន្ដហោះ «MH370»៖ 

តូរ៉ូ​មួយ​ក្បាល​ធ្វើ​អត្តឃាត ព្រោះ​ភ័យ​នឹង​ភ្លើង​ឆេះ​ស្នែង

តូរ៉ូ​មួយ​ក្បាល​ធ្វើ​អត្តឃាត ព្រោះ​ភ័យ​នឹង​ភ្លើង​ឆេះ​ស្នែង

នៅពេល ដែលភាពសប្បាយរីករាយរបស់មនុស្ស បានឈានដល់ដំណាក់កាលមួយ... តូរូ (Toro ឬ​គោ​ឡើង​ក) ​មួយ​ក្បាល បានបោលយកក្បាល បុកនឹងបង្គោលឈើ​ដ៏មាំ បណ្ដាលឲ្យសត្វពាហនៈ បានស្លាប់នៅ​នឹង​កន្លែង​យ៉ាង​ខ្លោចផ្សារ ដោយសារជ្រួលភ័យ នឹងភ្លើងដែលត្រូវបាន​ដាក់ដុតបញ្ឆេះ នៅចុងស្នែង​ទាំងសង​ខាង​របស់​វា។

ហេតុការណ៍បានកើតឡើង កាលពីថ្ងៃទី២២ ខែកក្កដានេះ នៅក្នុងក្រុង «Foios» (ក្បែរក្រុង «Valence») ខណៈ​មនុស្ស​ច្រើន​រយនាក់ កំពុងប្រារព្ធ លេងល្បែងប្រពៃណីប្រចាំតំបន់ ឈ្មោះ «Toro Embolado»។ ជា​ថ្មី​ម្ដង​ទៀត ហេតុការណ៍​ដ៏​អាណោច​អាធម បាន​បង្កឲ្យផ្ទុះ ការរិះគន់យ៉ាង​ខ្លាំងក្លា ពីសំណាក់ក្រុម​អ្នកការពារសត្វ។

 

សមាគមការពារសត្វគោឡើងក ហៅជាភាសាអង់គ្លេស «Bulls Defenders United» [...]

សម រង្ស៊ី បន្ត​ភាគ​«បិតា​ស្ថាបនិក CPP ជន​ក្បត់​ជាតិ»

សម រង្ស៊ី បន្ត​ភាគ​«បិតា​ស្ថាបនិក CPP ជន​ក្បត់​ជាតិ»

សង្គ្រាបប៉ាកកា ទាក់ទងនឹងប្រវត្តិសាស្ត្រ«ទំនើប» នៃគណបក្សប្រជាជនកម្ពុជា ដែលមានអតីតភាព ជាគណបក្សប្រជាជនបដិវត្តន៍កម្ពុជា កំពុងមានសន្ទុះទៅមុខ។ លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង និងជាដៃគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវ របស់លោក ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច និងជានាយករដ្ឋមន្ត្រីសព្វថ្ងៃ បានសរសេរបើកកកាយ នៅក្នុងវគ្គថ្មីមួយទៀត ស្ដីពីប្រវត្តិ«បិតាស្ថាបនិក» របស់គណបក្សប្រជាជនកម្ពុជា ដែលគេស្គាល់ថា គឺលោក សឹង ង៉ុកមិញ ហៅ«អាចារ្យមៀន»។

មេដឹកនាំប្រឆាំង ដែលបានអះអាងថា ការលើកឡើងរបស់លោក ជាសេចក្ដីសន្និដ្ឋាន ចេញពីឯកសារប្រវត្តិសាស្ត្រជាច្រើននោះ បានហៅលោក សឹង ង៉ុកមិញ អតីតអគ្គលេខាធិការ​បក្សប្រជាជនបដិវត្តន៍កម្ពុជា ថាជា«ជនក្បត់ជាតិ»កម្ពុជា។

លោក សម រង្ស៊ី បានពន្យល់នៅក្នុង របាយការណ៍បើកកកាយនោះថា កូនកាត់ខ្មែរយួនលោក សឹង ង៉ុកមិញ ដែលមាននាមដើម ហ្វាំ វ៉ាន់ហួរ (Phạm Văn Hua) [...]

ចៅ​អធិការ​វត្ត​ច្បារ​អំពៅ ប្រកាស​ប្រមូល​មេ​ដៃ​ប្ដឹង ខឹម វាសនា

ចៅ​អធិការ​វត្ត​ច្បារ​អំពៅ ប្រកាស​ប្រមូល​មេ​ដៃ​ប្ដឹង ខឹម វាសនា

ពាក្យបណ្ដឹងប្ដឹងលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដែលហៅខ្លួនឯងថា «បក្សជួង» ត្រូវបានព្រះសង្ឃ ហោ សុខុន ដែលជាព្រះចៅអធិការវត្ត ពោធិ៍ព្រះបាត្រ ហៅច្បារអំពៅ អះអាងថា នឹងគ្រោងដាក់ទៅកាន់តុលាការ ជាមួយនឹងស្នាមមេដៃ​ព្រះសង្ឃ និងពលរដ្ឋ ដែលព្រះសង្ឃអង្គនេះអះអាង នឹងបើកយុទ្ធនាការស្វែងរក ចាប់ពីថ្ងៃនេះតទៅ។

អត្ថបទបង្ហោះផ្សាយ របស់ព្រះតេជគុណចៅអធិការ នៅលើគណនេយ្យហ្វេសប៊ុករបស់ព្រះអង្គ កាលពីម្សិលម៉ិញ បានសរសេរទៅកាន់លោក ហុឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដើម្បីជូនដំណឹង អំពីការធ្វើសន្និសីទកាសែត របស់ព្រះអង្គ ក្នុងការប្រមូលស្នាមមេដៃព្រះសង្ឃ និងប្រជាពលរដ្ឋ នៅទូទាំងប្រទេស និងនៅក្រៅប្រទេសផង ដើម្បីធ្វើពាក្យបណ្ដឹងនោះ។ ព្រះសង្ឃ បានសរសេរពន្យល់ថា៖ «កន្លងមក បុគ្គល ខឹម វាសនា បានធ្វើសកម្មភាព ក្នុងគោលបំណងញុះញង់ បំបែកបំបាក់ជាតិខ្មែរ ថែមទាំងមានចេតនាបំផ្លាញព្រះពុទ្ធសានា [...]

វិភាគ៖ «វិធានការ​​រដ្ឋាភិបាល មាន​ទ្រង់​ទ្រាយ​កាត់​​បន្ថយ​សិទ្ធិ​ប្រជាធិបតេយ្យ»

វិភាគ៖ «វិធានការ​​រដ្ឋាភិបាល មាន​ទ្រង់​ទ្រាយ​កាត់​​បន្ថយ​សិទ្ធិ​ប្រជាធិបតេយ្យ»

ខាងក្រោមនេះ ជាខ្លឹមសារដើមទាំងស្រុង នៃបទវិភាគរបស់លោក ហ្សង់ ហ្វ្រង់ស៊័រ តាន់ (Jean-François Tain) នាយកវិទ្យុបារាំងអន្តរជាតិ «RFI» ផ្សាយជាខេមរភាសា នៅក្នុងប្រទេសកម្ពុជា ជុំវិញ«លទ្ធិប្រជាធិបតេយ្យដ៏ផុយស្រួយ» របស់កម្ពុជា និងជុំវិញ​ចំណាត់ការរបស់រដ្ឋាភិបាល ដែលមាន«ទ្រង់ទ្រាយ ជាការកាត់បន្ថយសិទ្ធិប្រជាធិបតេយ្យ»៖

លទ្ធិប្រជាធិបតេយ្យ គឺជាអំណាចរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។ មាន ន័យថា ប្រជាជន តាមរយៈឥទ្ធិពលនៃសន្លឹកឆ្នោតរបស់ខ្លួន ជាអ្នកតម្រង់ទិសសកម្មភាព នយោបាយរបស់រដ្ឋាភិបាល។ មានន័យទៀតថា របបមួយ ដែលមិនខ្លាចឆន្ទៈរបស់ប្រជាជនទេ របបនោះ មិនមែនជាលទ្ធិប្រជាធិបតេយ្យឡើយ។

តាមនិយមន័យខាងលើនេះ គេអាចនិយាយបានថា កម្ពុជាគឺជា[ប្រទេស ដែលប្រកាន់តាម]លទ្ធិប្រជាធិបតេយ្យមួយ ទោះជា វានៅមិនទាន់ល្អឥតខ្ចោះក្តី។ គឺជា[ប្រទេស ដែលប្រកាន់តាម]លទ្ធិប្រជាធិបតេយ្យ នៅត្រង់ថា តាំងពីឆ្នាំ២០១៣មក [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...