Posts by "មនោរម្យ.អាំងហ្វូ"

ហ៊ុន សែន ដាក់​ឱសានវាទ ឲ្យ​ឡាវ​ដក​ទ័ព​ចេញ​ពី​ទឹកដី​កម្ពុជា

ហ៊ុន សែន ដាក់​ឱសានវាទ ឲ្យ​ឡាវ​ដក​ទ័ព​ចេញ​ពី​ទឹកដី​កម្ពុជា

កងទ័ពឡាវប្រមាណជា ៣០នាក់ ដែលមានវត្តមាន តាំងពីខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចទន្លេសេកុង ខេត្តស្ទឹងត្រែង នៃប្រទេសកម្ពុជា មានរយៈពេល៦ថ្ងៃ ដើម្បីដកចេញឲ្យអស់ ពីទឹកដីកម្ពុជា។ នេះ បើតាមការលើកឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ទាក់ទង​នឹង​វត្តមាន​យោធា នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​​ប្រជាមានិតឡាវ ដែលលោកនាយករដ្ឋមន្ត្រី អះអាងថា ស្ថិតនៅក្នុងទឹកដីកម្ពុជា។

ថ្លែងនៅក្នុងពិធីប្រកាស ការចូលកាន់តំណែង របស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងវិមានសន្តិភាព នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ លោក ហ៊ុន សែន បានថ្លែងព្រមាន​ប្រទេសឡាវ ថាកម្ពុជា​នឹងឆ្លើយ​តបវិញ តាមផ្លូវយោធា ប្រសិនជាឡាវ​មិនឆ្លើយតប​​ជាវិជ្ជមាន ទៅនឹងលិខិតតវ៉ា ជាផ្លូវការមួយ ដែលលោកនាយករដ្ឋមន្ត្រី បានផ្ញើរជូន​នាយករដ្ឋមន្ត្រីឡាវ កាលពីប៉ុន្មានថ្ងៃមុន។

លោកបានថ្លែងឡើងថា៖ «ឆ្លងទន្លេសេកុង ចូលមកក្នុងដីខ្មែរ [...]

សាយ ឈុំ តែងតាំង​មន្ត្រី​៦នាក់​ទៀត ក្នុង​រាជ​បណ្ឌិត្យ​សភា

សាយ ឈុំ តែងតាំង​មន្ត្រី​៦នាក់​ទៀត ក្នុង​រាជ​បណ្ឌិត្យ​សភា

មន្ត្រី៦នាក់ទៀត ទើបត្រូវបានតម្លើង​«បុណ្យ» នៅឯស្ថាប័ន​រាជបណ្ឌិត្យសភា​កម្ពុជា។ នេះ បើយោងតាមព្រះរាជក្រឹត្យមួយ ដែលចុះហត្ថលេខា ដោយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា - អនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឡើង នៅក្នុងនាមជាប្រមុខរដ្ឋស្ដីទី ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ម្សិលម៉ិញ។

ចុះហត្ថលេខា ដោយអនុប្រធាន​គណបក្សប្រជាជនកម្ពុជា តាមការក្រាបបង្គំទូលថ្វាយ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ព្រះរាជក្រឹត្យ​បានបង្គាប់ ត្រឡប់មកលោក ហ៊ុន សែន វិញ ឲ្យទទួលបន្ទុក អនុវត្តន៍ព្រះរាជក្រិត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

បើតាមព្រះរាជក្រឹត្យនោះ ត្រូវបានតែងតាំង៖

- លោក ច័ន្ទ សំណព្វ ជាអនុប្រធាន​រាជ​បណ្ឌិត្យសភាកម្ពុជា ឋានៈស្មើរដ្ឋលេខាធិការ
- លោក យង់ ពៅ ជាអគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា ឋានៈស្មើរដ្ឋលេខាធិការ
- លោក ជូន ច័ន្ទដារី [...]

CNRP ប្រកាស​ការពារ​ខ្លួន ពី​ការ​​ទាក់ទង​​ទណ្ឌិត​​មិន​​ផ្លូវ​​ការ

CNRP ប្រកាស​ការពារ​ខ្លួន ពី​ការ​​ទាក់ទង​​ទណ្ឌិត​​មិន​​ផ្លូវ​​ការ

រាល់​សេចក្ដី​សម្រេច ​របស់​គណបក្សសង្គ្រោះជាតិ គឺ​ជា​សេចក្ដី​សម្រេច​ របស់​សមាជ​ក្រុមប្រឹក្សា​ជាតិ គណៈកម្មការ​នាយក និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ ដែល​ស្រប​តាម​លក្ខន្តិកៈ​របស់​បក្ស ហើយគណបក្សប្រកាស មិន​ទទួល​ស្គាល់​ការ​ផ្សព្វផ្សាយ និង​សកម្មភាព​បុគ្គលណា ​ដែល​មិន​មែន​ជា​សេចក្ដី​សម្រេច​របស់​គណបក្ស ​រួម​មាន ការ​ប្រើប្រាស់​សំឡេង រូបភាព ឯកសារ​​លាយលក្ខណ៍​អក្សរ ឬស្ដីពី​សកម្មភាព​ទណ្ឌិត ដែលបានជាប់ទោស ពីបទមជ្ឈឹម ឬបទឧក្រិដ្ឋ។ នេះ បើតាមសេចក្ដី​ថ្លែងការណ៍មួយ ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែលទើបនឹងចេញផ្សាយ នៅរសៀលនៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ២០១៧នេះ។

សេចក្ដីថ្លែងការណ៍បានបន្តឲ្យដឹងថា គណបក្សប្រកាសមិនទទួលខុសត្រូវ ​ចំពោះការ​ផ្សព្វផ្សាយ និង​សកម្មភាព​បុគ្គលណា ទោះជាមាន​ការ​យល់​ព្រម​​ដោយ​ចំហ ដោយ​តុណ្ហីភាព (ដំណើរ​ស្ងៀម​​មិន​បញ្ចេញ​វាចា) ឬ​ដោយ​​ឃុបឃិត​ ជាមួយ​ទណ្ឌិត ជាប់​ទោសពីបទ​ឧក្រិដ្ឋ ឬបទ​​មជ្ឈិម [...]

«ពាក្យ“បាក់​ធ្មេញ គល់​ឫស្សី ឬ​ មឈូស” ជា​ភាសា​សាមញ្ញ»

«ពាក្យ“បាក់​ធ្មេញ គល់​ឫស្សី ឬ​ មឈូស” ជា​ភាសា​សាមញ្ញ»

សង្គ្រាមពាក្យសំដី ដែលបានកើតឡើង ប្រតិកម្មទៅនឹងការប្រើប្រាស់ភាសា ដ៏«គ្រីតគ្រាត» របស់​មេ​ដឹកនាំ​ខ្មែរ​ជា​ច្រើន​នាក់ រាបតាំងពីមន្ត្រីរដ្ឋាភិបាល រហូតដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ត្រូវ​បាន​លោក ផៃ ស៊ីផាន ព្យាយាមជួយទប់ និងជួយបកស្រាយមកវិញថា វាគ្រាន់តែ​ជា​ការ​ប្រើប្រាស់​«ភាសា​សាមញ្ញ»​ធម្មតា​ប៉ុណ្ណោះ។ មន្ត្រី​អ្នក​នាំ​ពាក្យ ទីស្ដីការគណៈរដ្ឋមន្ត្រីរូបនេះ បានរំលឹកគេឯង ឲ្យយល់ថា៖ «ពាក្យទាំងអស់នេះ ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រើ ក្នុងកិច្ចព្រមាន​រំលឹកប្រាប់ជាទូទៅ និងសាមញ្ញបំផុត (Slang Language)»។

សម្រាប់ក្រុមអ្នកឃ្លាំមើល និងអ្នកវិភាគមួយចំនួនវិញ បានចាត់ទុក​ការពន្យល់​របស់លោក ផៃ ស៊ីផាន ថា​ជា​ការ​មិនអាច​​ទទួល​​យក​បានទេ។

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បាន​ព្យាយាម​បកស្រាយសំដីរបស់មេដឹកនាំខ្មែរ ដែលលើកឡើង​ដោយប្រើពាក្យ «វ៉ៃបាក់ធ្មេញ» «វាយក្បាលម៉ា​គល់​ឫស្សី» [...]

បើក​រថយន្ដ​បុក​កម្លាំង​ទាហាន​នៅ​ជាយ​ប៉ារីស របួស​៦នាក់

បើក​រថយន្ដ​បុក​កម្លាំង​ទាហាន​នៅ​ជាយ​ប៉ារីស របួស​៦នាក់

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងប្រមាណជា ៧ និង៥៥នាទីព្រឹកថ្ងៃពុធ ទី៩ ខែសីហានេះ។ ទាហាន​៦នាក់ មកពីកងវរសេនាធំទី៣៥ «Infanterie de Belfort» ដែលត្រូវបានដាក់ពង្រាយ ដើម្បីពង្រឹង​សន្ដិសុខ នៅ​ក្នុង​ក្រុង «Levallois-Perret» បានរងរបួស បន្ទាប់ពីរថយន្ដមួយគ្រឿង ត្រូវបានបើកបំបុក សំដៅពួកគេ នៅ​លើ​ទីលាន «Verdun» កណ្ដាលក្រុងមួយនេះ ដែលស្ថិតនៅភាគពាយ័ព្យ ជាប់រដ្ឋធានីប៉ារីស។ ទាហាន​៤នាក់ ត្រូវ​បាន​បញ្ជូន​ទៅកាន់មន្ទីរពេទ្យទាហាន «Bégin» ដែលស្ថិតនៅមួយចំហៀងទៀត (ភាគអាគ្នេយ៍) នៃ​រដ្ឋធានី​របស់ប្រទេសបារាំង។

បើតាមរូបភាព ដែលថតជាប់ដោយកាម៉េរ៉ាសុវត្ថិភាព បានបង្ហាញឲ្យឃើញថា រថយន្ដប្រភេទ «BMW» ពណ៌​ខ្មៅ​មួយគ្រឿង ដែលចតនៅក្នុងផ្លូវមួយក្បែរនោះ ទំនងជា​ត្រូវបានម្ចាស់របស់វា កាន់ចង្កូតត្រៀមរួចជាស្រេច ​ក្នុង​ការ​បើក​ចេញពីទីនោះ សំដៅទៅរកក្រុមយោធា។ មិនខុសទេ ព្រោះរូបភាពបានបង្ហាញបន្តទៀតថា រថយន្ដ​នេះ ត្រូវបាន​បើកក្នុង​ល្បឿនយឺតៗ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...