រកឃើញសាកសពយុវតីបាត់ខ្លួន បង្កភាពសោកសៅដល់សង្សា
នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ករណីរកឃើញ សាកសពនារីវ័យក្មេង ដេលបានបាត់ខ្លួន និងការចាប់បាន ជនសង្ស័យនៅខេត្តបាត់ដំបង បានក្លាយជាប្រធានបទ ដ៏ល្បីមិនធម្មតា ដែលត្រូវបានចុះផ្សាយ ស្ទើតែគ្រប់បណ្តាញសារពត័មាន និងជាពិសេស នៅតាមបណ្ដាញសង្គម។
រឿងដែលគួរឲ្យសោកសង្វេក របស់នារីវ័យក្មេងរងគ្រោះ គឺនៅពេល ដែលយុវជនជាសង្សារបស់នាង បានបង្ហោះសារឈឺចាប់ និងការសោកស្តាយ រកពាក្យថ្លែងមិនបាន នៅលើបណ្ដាញសង្គម។ យុវជនរូបនោះ បានសរសេរថា៖ «សូមឲ្យអូនទៅបានសេចក្តីសុខ ទៅឋានសួគ បើមាននិស្ស័យជាតិក្រោយ បងនឹងសុំស្រលាញ់អូនម្តងទៀត! បងចង់ប្រាប់ពីអារម្មណ៍ពិតរបស់បង ថាបងស្រលាញ់អូន ដូចធ្លាប់ប្រាប់បង អូនស្រលាញ់បង។»។
សារពត័មានក្នុងស្រុកជាច្រើន បានរាយការណ៍ថា កាលពីវេលាម៉ោង០៧ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ នគរបាលស្រុកសង្កែ, និងនគរបាលក្រុងបាត់ដំបង បានចាប់ឃាត់ខ្លួនជនសង្ស័យ [...]