Posts by "សេក មនោរកុមារ"

ថៃ៖ ឃាត់​ខ្លួន យីងឡាក់ និង​មិន​ឲ្យ​អ្នក​នយោបាយ​១៥៥​នាក់​ចេញ​ក្រៅ

ថៃ៖ ឃាត់​ខ្លួន យីងឡាក់ និង​មិន​ឲ្យ​អ្នក​នយោបាយ​១៥៥​នាក់​ចេញ​ក្រៅ

មួយថ្ងៃបន្ទាប់ពីរដ្ឋប្រហារ នៅប្រទេសថៃ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងសមាជិក​គ្រួសារច្រើននាក់ របស់លោកស្រី ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃសុក្រម្សិលម៉ិញនេះ។ អ្នកទទួលខុសត្រូវនយោបាយ ប្រមាណជា១៥៥នាក់ផ្សេងទៀត ក៏ត្រូវបានរបបដឹកនាំយោធា ធ្វើការហាមឃាត់មិនឲ្យចេញពីប្រទេសដែរ។


លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងមេទ័ព លោកប្រាយុទ ចាន់អ៊ូចារ នៅពេលចុះជួយជនរងគ្រោះនឹងទឺកជំនន់ ក្នុងពេលកន្លងមក។ (រូបថត ឯកសារ)

នយោបាយថៃ - ២៤ម៉ោងក្រោយការប្រកាសធ្វើរដ្ឋប្រហារ និងបានក្ដោបក្ដាប់អំណាចរដ្ឋទាំងស្រុង នៅប្រទេសថៃ របបដឹកនាំយោធាថ្មីបានធ្វើការឃាត់ខ្លួន អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ [...]

ថៃ៖ អគ្គ​លេខាធិការ អ.ស.ប អំពាវនាវ​ឲ្យ​មាន​រដ្ឋាភិបាល​ស៊ីវិល​ឡើង​វិញ

ថៃ៖ អគ្គ​លេខាធិការ អ.ស.ប អំពាវនាវ​ឲ្យ​មាន​រដ្ឋាភិបាល​ស៊ីវិល​ឡើង​វិញ

ប្រតិកម្មរបស់សហគមន៍អន្តរជាតិ បានធ្លាក់ចុះមកជាបន្តបន្ទាប់។ បន្ទាប់ពីប្រទេសធំៗ មានដូចជាសហរដ្ឋអាមេរិក និងបារាំងជាដើម បានថ្លែងប្រតិកម្មជាបន្តបន្ទាប់ មិនគាំទ្ររដ្ឋប្រហារយោធានៅថៃនេះមក អគ្គលេខាធិការរបស់​អង្គការសហប្រជាជាតិ លោក បាន គី-មូន (Ban Ki-moon) នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ បានសម្ដែងការ​ខ្វាយខ្វល់នៅចំពោះព្រឹត្តិការណ៍នយោបាយ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។


កងទ័ពថៃយាមកាមនៅតាមដងផ្លូវ ជាមួយនឹងរបងបន្លាលួស។ (រូបថត AFP)

នយោបាយថៃ - អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ លោក បាន គី-មូន  បានសម្ដែងការ​ព្រួយបារម្ភរបស់​លោក នៅចំពោះ​រដ្ឋប្រហារយោធា នៅប្រទេសថៃ និងទាមទារឲ្យមានរដ្ឋាភិបាលស៊ីវិល [...]

ថៃ៖ អាមេរិក​និង​សហគមន៍​អ៊ឺរ៉ុប ប្រតិកម្ម​នឹង​រដ្ឋ​ប្រហារ​យោធា

ថៃ៖ អាមេរិក​និង​សហគមន៍​អ៊ឺរ៉ុប ប្រតិកម្ម​នឹង​រដ្ឋ​ប្រហារ​យោធា

បន្ទាប់ពីប្រទេសបារាំង ឥឡូវនេះសហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុប បានចេញមកធ្វើប្រតិកម្មទៅលើព្រឹត្តិការណ៍​​«រដ្ឋប្រហារយោធា» នៅថៃ។ អាមេរិកប្រកាសឲ្យមានពិនិត្យឡើងវិញ ពីកិច្ចសហប្រតិបត្តិការយោធា​រវាង​ប្រទេស​ទាំងពី ខណៈពេលសហគមន៍អ៊ឺរ៉ុប បានអំពាវនាវឲ្យមានឡើងវិញយ៉ាងឆាប់បំផុត នូវដំណើរការ​ប្រជាធិបតេយ្យ។


កងទ័ពថៃ ដែលត្រូវបានគេបញ្ជូនចូលមកក្នុងរាជធានីបាងកក។ (រូបថត AFP)

នយោបាយថៃ - អ្នកនាំពាក្យរបស់មន្ទីរប៉ង់តាហ្គោន (ក្រសួងការពារជាតិសហរដ្ឋអាមេរិក) បានថ្លែងឲ្យដឹង នៅ​ប៉ុន្មានម៉ោងក្រោយរដ្ឋប្រហារយោធាមួយ នៅប្រទេសថៃថា៖ «សហរដ្ឋអាមេរិក ធ្វើការពិនិត្យឡើងវិញ នូវកិច្ចសហ​ប្រតិបត្តិការយោធា ជាមួយនឹងទីក្រុងបាងកក ដើម្បីសម្រេចិត្តថា [...]

ប្រទេស​បារាំង ថ្កោល​ទោស​រដ្ឋប្រហា​យោធា​លើក​ទី​១៩​នៅ​ថៃ

ប្រទេស​បារាំង ថ្កោល​ទោស​រដ្ឋប្រហា​យោធា​លើក​ទី​១៩​នៅ​ថៃ

ភ្លាមៗ បន្ទាប់ពីកងទ័ពថៃប្រកាសពីការធ្វើរដ្ឋប្រហា ផ្ដួលរំលំរដ្ឋាភិបាលចាំផ្ទះនោះមក ប្រទេស និងមេដឹកនាំ​នានា​នៅក្នុង​ពិភពេលោក បានចាប់ផ្ដើមប្រតិកម្មជាបណ្ដើរៗ។ ប្រទេសបារាំងតាមរយៈប្រធានាធិបតីរបស់ខ្លួន លោក ហ្វ្រង់ស័រ ហូឡង់ (François Hollande) បានថ្កោលទោសរដ្ឋប្រហារនេះ ហើយបានអំពាវនាវឲ្យមានការ​ត្រឡប់​មក​វិញជាបន្ទាន់ នូវ​ច្បាប់​រដ្ឋធម្មនុញ្ញ និងរៀបចំនូវការបោះឆ្នោតមួយ នៅក្នុងប្រទេសថៃ។


ប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់ ក្នុងពេលធ្វើសេចក្ដីថ្លែងការណ៍ ថ្ងៃទី៨មិថុនា / រូបថត : m.ocdn.eu

នយោបាយថៃ - អំពើរដ្ឋប្រហារយោធានៅក្នុងប្រទេសថៃ នៅរសៀលថ្ងៃទី២២ ខែឧសភានេះ ត្រូវបានថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់ ដោយប្រទេសបារាំង។ [...]

យន្ដហោះ​ម៉ាឡេស៊ី​បាត់​ខ្លួន ត្រូវ​បាន​កង​ទ័ព​អាមេរិក​ច្រឡំ​បាញ់​ធ្លាក់?

យន្ដហោះ​ម៉ាឡេស៊ី​បាត់​ខ្លួន ត្រូវ​បាន​កង​ទ័ព​អាមេរិក​ច្រឡំ​បាញ់​ធ្លាក់?

អ្នកនិពន្ធនិងជាអ្នកការសែតជាតិ អូស្ត្រាលី មួយរូប បានសរសេរចេញជាស្នាដៃ នៅក្នុងសៀវភៅមួយរបស់លោក មានចំណងជើងថា «យន្ដហោះ MH370៖ អាថ៌កំបាំង» ដែលរៀបរាប់យ៉ាងក្បោះក្បាយ ពីការបាត់ខ្លួនរបស់យន្ដហោះ និងបានលើកឡើងពីករណីការច្រឡំ បាញ់យន្ដហោះឲ្យធ្លាក់ របស់កងទ័ពជើងទឹករបស់អាមេរិក។


យន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថតក្រុមហ៊ុន)

បាត់យន្ដហោះ - ជាង៧០ថ្ងៃកន្លងទៅ បន្ទាប់ពីការបាត់ខ្លួនយ៉ាងចម្លែក នៃយន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុន​អាកាសចរណ៍ ម៉ាឡេស៊ីអ៊ែឡាញ ស្នាដៃសៀវភៅដំបូងគេមួយ ទាក់ទងនឹងប្រធានបទនេះ ត្រូវបានបោះពុម្ភចេញ​ផ្សាយ កាលពីថ្ងៃចន្ទទី១៩ ខែឧសភាកន្លងមកនេះ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...