អង់គ្លេស៖ កាយឃើញឆ្អឹងខ្មោចមួយគូរកាន់ដៃគ្នា តាំងពី៧០០ឆ្នាំមុន
នៅក្នុងការធ្វើកំណាយ នាទីក្រុងដ៏តូចមួយឈ្មោះ ហាឡាតុន (Hallaton) ភាគកណ្ដាលនៃចក្រភពអង់គ្លេស ក្រុមបូរាណវិទូនៃសកលវិទ្យាល័យ ឡីសេស្ទ័រ (Leicester) មានការភ្ញាក់ផ្អើលជាខ្លាំង ដោយបានរកឃើញគ្រោងឆ្អឹងនៃគូរស្នេហា ដែលមានដៃកាន់ជាប់គ្នាមួយគូរ និងមានអាយុកាលតាំងពី៧០០ឆ្នាំមុន។ ការជីករកឃើញនេះ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីគ្រោងឆ្អឹង របស់អតីតព្រះមហាក្សអង់គ្លេស ព្រះអធិរាជ រីឆាដ ទី៣ (Richard III) ដែលត្រូវបានរកឃើញនៅក្រោមចំណតរថយន្ដ មិនឆ្ងាយប៉ុន្មានពីសកលវិទ្យាល័យ ឡឺសេស្ទ័រ កាលពីឆ្នាំ២០១៣ ទៅម៉ិញ។
គ្រោងឆ្អឹងទាំងមូលនៃគូរស្នេហ៍ ត្រូវបានគាស់ឃើញពីកូនភ្នំមួយ ដែលធ្លាប់ជាកន្លែងកប់ខ្មោច និងជាទីតាំងរបស់វិមានបូរាណមួយកន្លែង នៅក្នុងសតវត្សទី១៤។ គេបានស្គាល់ថា វិមាននោះមានឈ្មោះថា ស៊ាំង ម័រែល (Saint Morrell) [...]