Posts by "សេក មនោរកុមារ"

ចូល​ពេទ្យ​ជា​បន្ទាន់ ព្រោះ​លិង្គ​ឡើង​រឹង​យូរ​ជាង​១៧ម៉ោង

ចូល​ពេទ្យ​ជា​បន្ទាន់ ព្រោះ​លិង្គ​ឡើង​រឹង​យូរ​ជាង​១៧ម៉ោង

យុវជន ចាកសុន ហ្គាណេត (Jason Garnett) បុគ្គលិក​សណ្ឋាាគារ​មួយ​រូប បាន​ភ្ញាក់​ឡើង​ពី​ដំណេក ដូច​ជា​ពេល​ព្រឹក​មុនៗ​កន្លង​មក​ដែរ គ្រាន់​តែ​មាន​អារម្មណ៍​ថា អា​ប្អូន​តូច​របស់​ខ្លួន ដូច​ជា​នៅ​តែ​តម្រង់​ជួ​ប្រកាន់​ភាព​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច នៅ​ព្រឹក​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។ ប៉ុន្តែ វា​មិន​មាន​អ្វី​ចម្លែក​នោះ​ទេ ព្រោះ​យុវជន​យើង​បាន​ស្លៀកពាក់​ចេញ​ទៅ​ធ្វើការ និង​ត្រឡប់​មក​វិញ​ងូត​ទឹក ហើយ​ចេញ​ទៅ​រត់ នៅ​ខាង​ក្រៅ​នោះ​ទៀត។ តែ​ចំណុច​ដែល​ធ្វើ​ឲ្យ​យុវជន ចាប់​ផ្ដើម​មាន​អារម្មណ៍​ប្លែកៗ​នោះ គឺ​លិង្គ​របស់​ខ្លួន នៅ​តែ​រឹង​កំព្រឹស​នៅ​ឡើយ តាំង​ពី​ជាង​៨ម៉ោង​មក​ហើយ។

បែបនេះ គឺមានបញ្ហា!

យុវជនចាំបាច់ត្រូវចូល​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ ព្រោះ​វា​ជា​ករណី​ខុសប្រក្រតី​មួយ បណ្ដាល​មក​ពី​ការគាំង​សាច់​ដុំ​​លិង្គ ឬ​គាំង​សរសៃ​ឈាម នៅ​លើ​អវៈយវៈ​ភេទ​បុរស។ ករណី​នេះ [...]

ទាសករ​ខ្មែរ​ក្នុង​ឧស្សាហកម្ម​ចិញ្ចឹម​បង្គា​នៅ​ថៃ ផ្អើល​អ៊ឺរុប (vdo)

ទាសករ​ខ្មែរ​ក្នុង​ឧស្សាហកម្ម​ចិញ្ចឹម​បង្គា​នៅ​ថៃ ផ្អើល​អ៊ឺរុប (vdo)

ប្រព័ន្ធទាសភាព - បង្កង​និង​បង្គា​របស់​ប្រទេស​ថៃ ហើយ​ដែល​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​ធំៗ នៅ​ក្នុង​ប្រទេស​​អាមេរិក និង​បណ្ដា​ប្រទេស​នៅ​ទ្វីប​អ៊ឺរ៉ុប​នោះ ទំនង​ជា​ត្រូវ​បាន​ចិញ្ចឹម​ដោយ​ក្រុម​មនុស្ស ដែល​បាន​ប្រព្រឹត្តិ​​នូវ​ទង្វើ​​អមនុស្សធម៌​​​ដ៏​​ព្រៃផ្សៃ ធ្វើ​ទៅ​លើ​មនុស្ស​ជា​ច្រើន​នាក់។ ក្រុម​មនុស្ស​រងគ្រោះ​ទាំង​នោះ ត្រូវ​បាន​​បណ្ដាញ​ជួញដូរ​មនុស្ស​ដ៏​ធំ​មួយ បោក​​យក​ទៅ​​លក់​និង​បង្ខាំង​ឲ្យ​ធ្វើការ​ដូច​ជា​ទាសករ។ សេចក្ដី​រាយការណ៍​ដ៏​ធំ របស់​សារព័ត៌មាន​អង់គ្លេស The Guardian បាន​​បង្ហាញ​ពី​​ការ​ស៊ើបអង្កេត​មួយ ដែល​បាន​ចំណាយ​​ពេល​មិន​តិច​ជាង​៦ខែ ដោយ​សម្រេច​បាន​ជា​វីដេអូ​មួយ​ផង ស្ដី​ពី​​សកម្មភាព​​ទាំង​នោះ។

របាយការណ៍របស់សារព័ត៌មាន បានចោទប្រកាន់សហគ្រាសឯកទេសខាងចិញ្ចឹមនាំចេញ នូវបង្គានិងបង្កង ទៅកាន់​ទីផ្សារពិភពលោក ស៊ីភីហ្វូដ (CP Foods) [...]

ឆ្កែ ដែល​ឆ្លង អេបូឡា នៅ​អេស្ប៉ាញ ត្រូវ​បាន​ចាក់​ថ្នាំ​សម្លាប់

ឆ្កែ ដែល​ឆ្លង អេបូឡា នៅ​អេស្ប៉ាញ ត្រូវ​បាន​ចាក់​ថ្នាំ​សម្លាប់

សត្វឆ្កែដ៏អភ័ព ត្រូវ​បាន​គេ​ចាក់​ថ្នាំ​សណ្ដំ​ជា​ដំបូង ដើម្បី​ឲ្យ​វា​ដេក និង​ជួយ​បញ្ឈៀស​វា​ពី​ការ​ឈឺ​ចាប់ មុន​នឹង​ចាក់​ថ្នាំ​សម្លាប់។ ការ​ចាក់​សម្លាប់​នេះ បាន​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ពុធ​ទី​៨ ខែ​តុលា ក្នុង​ទី​សត្វឃាត​មួយ ផ្នែក​ខាង​ជើង​នៃ​រាជធានី​ ម៉ាឌ្រីដ រាជាណាចក្រ​អេស្ប៉ាញ។ ស្វាមី​របស់​គ្រូពេទ្យដែល​រង​គ្រោះ​ឆ្លង​មេរោគ អេបូឡា ដែល​ជា​ករណី​ឆ្លង​ជំងឺ​នេះ​ដំបូង​គេ ក្នុង​ទ្វីប​អ៊ឺរ៉ុប បាន​ធ្វើការ​តវ៉ា​ជា​សាធារណៈ ជាមួយ​នឹង​ក្រុម​មនុស្ស​ជា​ច្រើន ប្រឆាំង​នឹង​ការ​ចាក់​ថ្នាំ​សម្លាប់​នេះ។

ការសិក្សាស្រាវជ្រាវ បាន​ឲ្យ​ដឹង​ថា សត្វ​ឆ្កែ​អាច​ផ្ទុក​នូវ​ប្រព័ន្ធ​ការពារ​មេរោគ ប្រឆាំង​នឹង​មេរោគ អេបូឡា ដែល​គេ​អាច​និយាយ​បាន​ថា សត្វ​ឆ្កែ​ទាំង​នេះ​កំពុង​ផ្ទុក​មេរោគ អេបូឡា ដោយ​មិន​ឲ្យ​រោគ​សញ្ញា​អ្វី​ទាំង​អស់។ ដូច្នេះ បើ​វាមាន​ផ្ទុក​មេរោគ អេបូឡា នៅ​លើ​ខ្លួន​វា វា​អាច​ធ្វើការ​ចម្លង​មក​មនុស្ស [...]

កម្ពុជា​រង​ការ​ចោទ​ប្រកាន់ នៅ​​ចំពោះ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

កម្ពុជា​រង​ការ​ចោទ​ប្រកាន់ នៅ​​ចំពោះ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

មេធាវីអន្តរជាតិមួយរូប ដែល​មាន​ជំនាញ​ខាង​សិទ្ធិ​មនុស្ស លោក រីឆាដ រ៉ូជ័រ (Richard Rogers) នៅ​​ថ្ងៃ​​ទី​៧ ខែ​​តុលា បាន​ដាក់​ពាក្យ​បណ្ដឹង នៅ​ចំពោះ​មុខ​លោកស្រី ហ្វាទូ ប៊េនស៊ូដា (Fatou Bensouda) អន្តររដ្ឋអាជ្ញា​នៃ​សាលា​ក្ដី​ព្រហ្មទណ្ឌ​អន្តរជាតិ ក្នុង​ទីក្រុង ឡាអេ ប្រទេស​ហូឡង់ ហៅ​កាត់​តាម​ភាសា​បារាំង CPI និង​ភាសា​អង់គ្លេស ICC។ បណ្ដឹង​នេះ មាន​បញ្ជាក់​ដោយ​របាយការណ៍​ដ៏វែង​អន្លាយ និង​មាន​សភាព​ធ្ងន់ធ្ងរ​មួយ បរិហា​ពី​នយោបាយ​រឹប​អូស​ដី​ធ្លី និង​បណ្ដេញ​មនុស្ស ចេញ​ពី​ភូមិ​ស្រុក​ផ្ទះ​សម្បែង នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​របប​ដឹកនាំ​បច្ចុប្បន្ន ដែល​មាន​លោក ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី។

ពាក្យ​បណ្ដឹង ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​

ងប់​នឹង​រឿង​ភាគ​ខ្លាំង​ពេក បែរ​ជា​មក​ចាក់​សម្លាប់​សង្សា​ឯង ហើយ​កាត់​នាង​ជា​ដុំៗ

ងប់​នឹង​រឿង​ភាគ​ខ្លាំង​ពេក បែរ​ជា​មក​ចាក់​សម្លាប់​សង្សា​ឯង ហើយ​កាត់​នាង​ជា​ដុំៗ

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣ កញ្ញា អលីហ្សាបេត ថូម៉ាស (Elizabeth Thomas) យុវតី​អាយុ​១៧ឆ្នាំ កំពុង​គេង​សម្រាក​ក្នុង​បន្ទប់ ដែល​ជា​លំនៅដ្ឋាន​ឪពុក​ម្ដាយ​របស់​នាង ក្នុង​ក្រុង អូសតេដ (Oxted - ភាគ​កណ្ដាល​នៃ​ចក្រភព​អង់គ្លេស)។ រំពេច​នោះ ស្ទេវេន ម៉ៃ (Steven Miles) កាល​នោះ​អាយុ​១៦ឆ្នាំ សង្សា​របស់​យុវតី​តាំង​ពី​៤ខែ​មក​ហើយ បាន​ហក់​ចូល​មក​ក្នុង​បន្ទប់របស់នាង ហើយ​បាន​បង្ក​ហេតុការណ៍​ដ៏​រន្ធត់​មួយ​ឡើង។

យុវជន​ដែល​មាន​កាន់​កាំបិត​នៅ​នឹង​ដៃ បាន​ចាក់ អេលីហ្សបេត ថូម៉ាស ចំ​ក្បាល និង​ពី​ក្រោយ​ខ្នង តែ​មិន​ទាន់​ស្លាប់​ភ្លាម​ទេ។ ឃើញ​យុវតី​ជា​សង្សា​វ័យ​ក្មេង ដួល​ដេក​ទៅ​នៅ​នឹង​ដី​ប៉ុណ្ណេះ​ហើយ ស្ទេវេន ម៉ៃ បាន​បន្ថែម​ទម្ងន់​ទៅលើ​ទង្វើ​ដ៏​ឃោឃៅ​របស់​ខ្លួន ឲ្យ​កាន់​តែ​ធ្ងន់ធ្ងរ​ទៀត។

ជាមួយ​នឹង​រណា និងសម្ភារៈផ្សេងទៀត ដែលសុទ្ធជារបស់ឪពុករបស់ខ្លួន យុវជនបានកាត់ខ្លួនប្រាណនាង អេលីហ្សាបេត ជាកង់ៗ ក្នុងនោះមានដៃ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...