Posts by "សេក មនោរកុមារ"

នុយ​នយោបាយ ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​ទទួល​ផ្លែ​ផ្កា

នុយ​នយោបាយ ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​ទទួល​ផ្លែ​ផ្កា

គណបក្សប្រជាជនកម្ពុជា កំពុង​ទទួល​បាន​ផ្លែផ្កា​ជា​ទី​គាប់​ចិត្ត ពី​កិច្ច​ព្រម​ព្រៀង ​ជា​មួយ​គណបក្ស​ប្រឆាំង កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤  ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ភាព​ស្រប​ច្បាប់ ក្នុង​ការ​កាន់​អំណាច​របស់​ខ្លួន សម្រាប់​ពេញ​មួយ​អណត្តិ​ទី៥​នេះ ជា​ថ្មី​ទៀត។ រីឯ​គណបក្ស​ប្រឆាំង​វិញ ទោះ​ចង់​មិន​ចង់ ក៏​ពេល​នេះ កំពុង​ក្លាយ​ខ្លួន​ជា​នុយ​នយោបាយ​មួយ ដែល​គណបក្ស​កាន់អំណាច​យក​មក​ប្រើ​ប្រាស់។ នៅ​ក្នុង​បទ​អន្តរាគមន៍​មួយ របស់​អ្នក​សារព័ត៌មាន​អូស្ត្រាលី លោក សេបាស្យៀង ស្ត្រេនជោ (Sebastian Strangio) ជា​មួយ​នឹង​សារព័ត៌មាន​បារាំង ឡឺម៉ុង (Le Monde) បាន​ពន្យល់​ថា កិច្ច​ព្រម​ព្រៀង​នយោបាយ​ដ៏​តក់​ក្រហល់ ថ្ងៃ២២ ខែ​កក្កដា ឆ្នាំ២០១៤ ទំនង​ជា​យុទ្ធសាស្ត្រ​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ចំណេញ​ពេល​វេលា និង​ផ្ដល់​ភាព​ស្រប​ច្បាប់ សម្រាប់​ការ​កាន់​អំណាច ក្នុង​រយៈពេល​៤ឆ្នាំ​ទៅ​មុខ​ទៀត។

ក្នុងរយៈពេលចុងក្រោយនេះ [...]

ឃាតកម្ម​នៅ​រង្វង់​មូល​អាង​ទឹក សម្លាប់​ឧកញ៉ា​ម្នាក់​ក្នុង​ថ្លុក​ឈាម

ឃាតកម្ម​នៅ​រង្វង់​មូល​អាង​ទឹក សម្លាប់​ឧកញ៉ា​ម្នាក់​ក្នុង​ថ្លុក​ឈាម

នៅវេលាម៉ោង៧និង១៥នាទី យប់​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤​នេះ មាន​អំពើ​ឃាតកម្ម​មួយ​កើត​ឡើង នៅ​មុខ​ហាង​លក់​ផ្លែ​ឈើ ឡោតិចសេង ក្បែរ​រង្វង់​មូល​អាង​ទឹក អូឡាំពិក រាជធានី​ភ្នំពេញ។ ជន​រង​គ្រោះ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាញ់ ចំនួន​ប្រហែល​១០​គ្រាប់​មក​លើ​ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ដេក​ស្លាប់ នៅ​ក្នុង​ថ្លុក​ឈាម នៅ​មុខ​រថយន្ត តូយ៉ូតា លុច្យសីស៥៧០ របស់​ខ្លួន។

ជនរងគ្រោះ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែ​ក្រុមហ៊ុន ស៊ីម៉ង់តិ៍​ពេជ្រ។ លោក​ត្រូវ​បាន​ឃាតករ​បាញ់ សម្លាប់​ភ្លាមៗ នៅ​ពេល​ដែល​លោក​បាន​ចុះ​ទិញ​ផ្លែឈើ នៅ​ហាង​លក់​ផ្លែឈើ​មួយ​ឈ្មោះ​ស្រី​មុំ ក្បែរ​របង​ស្តាត​អូរឡាំពិក ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃទី២ ខណ្ឌ​ចំការមន។

ស្រង់សម្ដីដោយសារព័ត៌មាន ដើមអម្ពិល លោក ជួន ណារិន ស្នងការរងរាជធានីភ្នំពេញ បានថ្លែងនៅ​ក្រោយ​ការកើតហេតុ ភ្លាមៗថា បុរសជាជនរងគ្រោះ បានបើកទ្វារដើរចេញពីរថយន្ត [...]

វីដេអូ​ដែល​អ្នក​មិន​ទាន់​ដឹង ពី​ការ​ធ្លាក់​យន្ដហោះ​ម៉ាឡេស៊ី MH17

បួនខែបន្ទាប់ពីហេតុការណ៍ដ៏អកុសល នៃ​ការ​ធ្លាក់​យន្ដហោះ​ប៊ូអីញ (Boeing) ដែល​ភ្ជាប់​ជើង​ហោះ​ហើរ​លេខ MH17 របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ម៉ាឡេស៊ី អ៊ែរឡាញ នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន រូបភាព​វីដេអូ​មួយ ដែល​ថត​ដោយ​អ្នក​រស់​នៅ​ក្បែរ​នោះ ទើប​នឹង​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ភ្នាក់ងារ​សារព័ត៌មាន​អេភី (AP) ដោយ​ក្រុម​អ្នក​និយម​បំបែក​ទឹកដី​។ វីដេអូ​នេះ​បាន​ថត​នៅ​ក្រោយ​ប៉ុន្មាន​នាទី បន្ទាប់​ពី​យន្ដហោះ​បាន​ធ្លាក់​នៅ​លើ​ដី ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភូមិ Hrabove របស់​ប្រទេស​អ៊ុយក្រែន។

នៅក្នុងវីដេអូ ដែល​ទំនង​ជា​វីដេអូ​ដំបូង​គេ​ នៃ​ការ​ធ្លាក់​យន្ដហោះ​នោះ បាន​បង្ហាញ​ពី​ភាព​ជ្រួល​ច្របល់​របស់​អ្នក​ភូមិ ដោយ​ពួក​គេ​បាន​គិត​ថា នោះ​ជា​ការ​ធ្លាក់​យន្ដហោះ​យោធា ថ្មី​មួយ​ទៀត ក្រោយ​ពី​បាន​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​និយម​បំបែក​ទឹក​ដី និង​កង​ទ័ព​របស់​ប្រទេស​អ៊ុយក្រែន។

[...]

ស៊ូប៊ែឌី អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ឈប់​ប្រើ​តុលាការ

ស៊ូប៊ែឌី អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ឈប់​ប្រើ​តុលាការ

អ្នករាយការណ៍ពិសេស របស់​អង្គការ​សហ​ប្រជា​ជាតិ ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក ស៊ូរិយ៉ា ស៊ូប៊ែឌី បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ ពី​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​គោរព​ច្បាប់​ទម្លាប់ និង​គោលការណ៍​នៃ​ឯករាជ្យ​ភាព​របស់​ប្រព័ន្ធ​តុលាការ ដោយ​មិន​ត្រូវ​ឲ្យ​​រង​សម្ពាធ​ពី​មជ្ឈដ្ឋាន​ណា​មួយ​ឡើយ។

ក្នុងសេចក្ដីថ្លែងការណ៍ ដែល​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ទើប​នឹង​ទទួល​បាន​នេះ លោក ស៊ូប៊ែឌី បាន​ថ្លែង​ប្រកាស​ថា៖ «ខ្ញុំ​ខ្វល់​ខ្វាយ​ណាស់ ដែល​បាន​ឃើញ​ប្រព័ន្ធ​តុលាការ​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​ប្រើ​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​អំណាច​និតិ​ប្រតិបត្តិ»។

ការថ្លែងរបស់លោក បានធ្វើឡើងបន្ទាប់ពី ព្រឹត្តិការណ៍ចាប់ចងជាច្រើន បានកើតឡើងក្នុងរយៈពេលប្រមាណ​ថ្ងៃចុង​ក្រោយ​នេះ ទៅលើ​សកម្មជន​ការពារ​ដីធ្លី នយោបាយ [...]

រៀបចំ​ឲ្យ​សម្លាប់​ប្ដី​ពិការ​របស់​ខ្លួន រួច​រួមរ័ក​ជា​មួយ​ឃាតករ​ទាំង​ពីរ

រៀបចំ​ឲ្យ​សម្លាប់​ប្ដី​ពិការ​របស់​ខ្លួន រួច​រួមរ័ក​ជា​មួយ​ឃាតករ​ទាំង​ពីរ

ជា​សំនុំរឿងក្ដីដ៏ហួសចិត្ត​មួយ ដែល​បាន​ដាក់​ទីក្រុង អ៊ុលស្ទីន (Olszty - ភាគ​ខាង​ជើង​នៃ​ប្រទេស​ប៉ូឡូញ) ទាំង​មូល ទៅ​ក្នុង​សភាព​តក់​ស្លុក​ឥត​ឧបមា។ ស្ត្រី​ម្នាក់​ត្រូវ​បាន​ផ្ដន្តា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២៥ឆ្នាំ នៅ​ក្នុង​ពន្ធនាគារ ពី​បទ​បាន​រៀបចំ​ឲ្យ​មាន​ឃាតកម្ម ទៅ​លើ​ស្វាមី​ពិការ​ដ៏​អភ័ព​របស់​ខ្លួន។ សំនុំ​រឿង​មិន​ចប់​ត្រឹម​​ប៉ុណ្ណឹង​ទេ ព្រោះ​ស្ត្រី​ជាប់​ចោទ​រូប​នេះ ថែម​ទាំង​បាន​ប្រគល់​ខ្លួន​ឲ្យ​ឃាតករ​ទាំង​ពីរ បាន​រួមរ័ក​ភិសម័យ​យ៉ាង​រំភើយ នៅ​បន្ទាប់​ពី​ឃាតកម្ម​ត្រូវ​បាន​ធ្វើ​សម្រេច។

អ្នកស្រី ជ័នណា (Joanna) ស្ត្រី​ដែល​ធ្លាប់​មាន​កូន​៥នាក់​រួច​ហើយ  បាន​​ជួប​ស្គាល់​ជា​មួយ ពីអ័រ ហ្គ្រាបូស្គី (Piotr Grabowski) តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​បាន​រៀបការ​ជា​មួយ​គ្នា​នៅ​ពេល​បន្តិច​ក្រោយ​មក។ បុរស​ម្នាក់​នេះ ដែល​ជា​ជន​ពិការ ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា តែ​ជា​មួយ​រទេះ​រុញ​នោះ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...