Posts by "សេក មនោរកុមារ"

រក​ឃើញ​វត្ថុ​ដំបូង ពី​យន្ដហោះ​បាត់​ខ្លួន MH370?

រក​ឃើញ​វត្ថុ​ដំបូង ពី​យន្ដហោះ​បាត់​ខ្លួន MH370?

តើវត្ថុនេះ ពិតជាគ្រឿងប្រដាប់ប្រដា របស់យន្ដហោះប៊ូអីង (Boeing 777) ដែលបានបាត់ខ្លួន តាំងពីជាងមួយឆ្នាំមកនោះ មែនឬ? វត្ថុនោះ ជាកន្សែងជូតដៃ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានអណ្ដែងមកទើរ នៅលើ​ឆ្នេរភាគខាងលិច នៃកោះអូស្ត្រាលី។

វត្ថុនេះ ត្រូវបានរកឃើញ ដោយពីរនាក់ប្ដីប្រពន្ធចូលនិវត្តន៍មួយគូ ខណៈពេលដែលអ្នកទាំងពីរ បានដើរកំសាន្ដ នៅលើ​ឆ្នេរ នៃទីក្រុង សែវេន (Cervantes)។ អ្នកទាំងពីរបានទូរស័ព្ទហៅនគរបាល ឲ្យមកយករបស់នេះភ្លាម ដើម្បីធ្វើការ​វិភាគ។ បើតាមស្ថានីយទូរទស្សន៍  9news ក្នុងស្រុក ដែលបានរាយការណ៍ ពីហេតុការណ៍នេះ បានយោងតាមការ​បញ្ជាក់​របស់អ្នកជំនាញ ហើយថ្លែងពន្យល់ថា វាអាច​ជា​កំណាត់ជូតដៃ របស់យន្ដហោះ MH370 ដែលអណ្ដែត​ច្រើន​សិប​ថ្ងៃខែ នៅលើផ្ទៃមហាសមុទ្រ ឥណ្ឌា មុននឹងមកទើរ នៅលើទីឆ្នេរ នៃប្រទេសអូស្ត្រាលីនេះ។

សម្រាប់អ្នកស៊ើបអង្កេតវិញ ស្ថិតក្នុងសភាពស្ងាត់ស្ងៀមនៅឡើយ ប៉ុន្តែបាននិយាយ [...]

ហេតុអ្វី ចំណាប់​ខ្មាំង​នៅ​ស្ងប់​ស្ងៀម​ម្លេះ នៅ​មុន​ត្រូវ​សម្លាប់?

ហេតុអ្វី ចំណាប់​ខ្មាំង​នៅ​ស្ងប់​ស្ងៀម​ម្លេះ នៅ​មុន​ត្រូវ​សម្លាប់?

នៅគ្រប់វីដេអូ គម្រាមសម្លាប់ចំណាប់ខ្មាំង ដែលត្រូវបានបង្ហោះដោយ ក្រុមអ៊ីស្លាមនិយមជ្រុល គេតែងឃើញការ​រៀបចំ​ឈុតឆាក ក្នុងលក្ខណៈតែមួយ៖ ចំណាប់ខ្មាំងអង្គុយលុតជង្គង់ ពាក់អាវពណ៌លឿងទឹកក្រូច និងបង្ហាញនូវ​អារម្មណ៍​ស្ងៀម​ស្ងាត់ ហាក់មិនបានខ្វល់ ពីអ្វីទាំងអស់ សូម្បីតែភាពតក់ស្លុត នៅមុនស្លាប់ក៏ដោយ។ តើមានមូលហេតុអ្វី?

លោក សាលេហ៍ (Saleh ឈ្មោះដាក់ឲ្យ) ដែលធ្លាប់ជាអ្នកបកប្រែភាសា របស់ក្រុមស្ម័គ្រប្រយុទ្ធ Daesh ដែល​បាន​មក​រស់នៅក្នុងប្រទេសទួរគី នាពេលនេះ បានពន្យល់ប្រាប់ ពីចម្លើយទៅនឹងសំនួរខាងលើ តាមរយៈកិច្ចសម្ភាសមួយ ជា​មួយ​នឹងស្ថានីយ៍ទូរទស្សន៍ Sky News។

ចំណាប់ខ្មាំង តែងត្រូវបាននិយាយប្រាប់ ដោយកុហក ជាញ៉យដង អំពីការយកទៅសម្លាប់ចោល។ ប៉ុន្តែ នៅពេល​ដែល​មានហេតុការណ៍ នៃការយកទៅសម្លាប់មែនទែន បានកើតមានឡើងមែន ចំណាប់ខ្មាំងនៅតែគិតថា នោះក៏ជាការ​កុហក​ដដែលដែរ ជាពិសេសបានគិតថា នេះគ្រាន់តែជាការថតវីដេអូ [...]

ទម្លាយ​ឯកសារ​ពុក​រលួយ បក្ខ​ពួក​និយម ក្នុង​រដ្ឋសភា

ទម្លាយ​ឯកសារ​ពុក​រលួយ បក្ខ​ពួក​និយម ក្នុង​រដ្ឋសភា

ប្រភពច្បាស់ការណ៍មួយ ពីក្នុងរដ្ឋសភា នៃប្រទេសកម្ពុជា បានទម្លាយ នៅព្រឹកថ្ងៃទី១៣ ខែមីនានេះ មកឲ្យទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ នូវឯកសារមួយចំនួន ដែលលើកឡើង ពីករណីសង្ស័យដ៏អាស្រូវ នៃទង្វើបក្ខពួកនិយម និងអំពើ​ពុក​រលួយ នៅក្នុងស្ថាប័នជាតិមួយនេះ។ ឯកសារដែលមិនមាន ការចុះហត្ថលេខាច្បាស់លាស់ទាំងនេះ បានលើកឡើង មាន​លក្ខណៈ​ស្របគ្នា ទៅនឹងការលើកឡើងកន្លងមក របស់លោក សុន ឆ័យ តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាមន្ត្រី​ជាន់​ខ្ពស់ មកពីគណបក្សសង្គ្រោះជាតិ បរិហារពីអំពើពុករលួយ ស៊ីដល់ឫស និងអំពើបក្ខពួកនិយមដ៏ខ្លាំងក្លា ថាកំពុងកើតមាន នៅក្នុងស្ថាប័ននិតិបញ្ញត្តិដ៏កំពូល របស់ព្រះរាជាណាចក្រ។

» សូមអានអត្ថបទ ដែលទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ

ទស្សនាវដ្ដី កំពុងស្វែងរកប្រត្តិកម្ម ពីមន្ត្រីជាន់ខ្ពស់របស់គណបក្សទាំងពីរ [...]

រដ្ឋអ៊ីស្លាម​ប្រើ​កុមារ​ឲ្យ​បាញ់​សម្លាប់​បុរស​ម្នាក់ ដែល​ជាប់​ចោទ​ពី​«ចារកម្ម»

រដ្ឋអ៊ីស្លាម​ប្រើ​កុមារ​ឲ្យ​បាញ់​សម្លាប់​បុរស​ម្នាក់ ដែល​ជាប់​ចោទ​ពី​«ចារកម្ម»

ក្នុងវីដេអូដែលមានរយៈពេលជាង១០នាទី ដាក់បង្ហោះកាលពីថ្ងៃអង្គារ គេឃើញបុរសម្នាក់ ដែលគេស្គាល់ថា ជា Muhammad Said Ismail Musallam ជាតិអារ៉ាប់ពាក់កណ្ដាលអ៊ីស្ត្រាអែល ពាក់អាវពណ៌លឿង និងលិខិតឆ្លងដែន នៃប្រទេស​អ៊ីស្ត្រាអែល។ បុរសម្នាក់នេះ ត្រូវបានចោទប្រកាន់ ថាបានធ្វើ«ចារកម្ម» ឲ្យក្រុមមួយហៅថា Mossad។

បន្ទាប់មក កុមារដែលឈរនៅក្បែរនោះ បានបាញ់បុរសនេះ មួយគ្រាប់ចំកណ្ដាលក្បាល មុននឹងបន្ថែមជាច្រើនគ្រាប់ទៀត ពីលើសាកសព ដោយស្រែកឡើងថា «ព្រះអាឡាហ៍ ដ៏ខ្ពស់ខ្ពស់ជាងគេ (Allah Akbar)»។

នៅជិតកុមារនោះ ជាយុវជនម្នាក់ទៀត ដែលគេស្គាល់ថា មានជាតិបារាំង ជាបងថ្លៃរបស់ មហាមេដ ម៉េរាហ៍ (Mohamed Merah) ភេវរជនម្នាក់ទៀត ដែលបានបាញ់សម្លាប់ កុមារជាតិជ្វីហ្វជាច្រើននាក់ នៅក្រុងទូលូ ប្រទេសបារាំង។ នេះបើតាម​អ្នកការសែតបារាំង ជំនាញខាងការស្រាវជ្រាវ ពីភេវរកម្ម។ យុវជននេះឈ្មោះ សាប៊្រី អេស៊ីដ (Sabri Essid)  ហើយបាន​និយាយគម្រាម [...]

ឧទ្ធម្ភាគចក្រ​បុក​គ្នា​នៅ​អាហ្សង់ទីន ១០​នាក់​ស្លាប់ ​ក្នុង​នោះ​៨នាក់ជា​ជន​ល្បីៗ​បារាំង

ដំណឹងដ៏អាក្រក់មួយ បានផ្ទុះឡើងទៀត សម្រាប់ប្រទេសបារាំង។ ឧទ្ធម្ភាគចក្រ​ពីរ ដែលបានដឹកក្រុមការងារ របស់​ទូរទស្សន៍បារាំង បានបុកគ្នានៅរសៀលថ្ងៃច័ន្ទ ក្នុងប្រទេសអាហ្សង់ទីន ក្បែរនឹងទីក្រុង វីឡា កាស្ទើលី (Villa Castelli) នៃខេត្ត ឡា រីយ៉ូចា (La Rioja)។ តុល្យភាពចុងក្រោយ បានឲ្យដឹងថា គ្រោះថ្នាក់ដ៏រន្ធត់នេះ បានធ្វើមនុស្ស១០នាក់បាន​ស្លាប់ នៅក្នុង​ចំណោមនោះ ជនរងគ្រោះដល់ជីវិត៨នាក់ សុទ្ធតែជាកីឡាករ និងអ្នកដឹកនាំកម្មវិធីល្បីៗ របស់ប្រទេស​បារាំង។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ឧទ្ធម្ភាគចក្រទាំងពីរ បានបុកគ្នាបន្ទាប់ពីហោះឡើងបានបន្ដិច និងបាន​ហោះ​នៅកំពស់ ប្រមាណជា១០០ម៉ែត្រ។ គេនៅមិនទាន់ដឹង ពីមូលហេតុអ្វី ដែលធ្វើយន្ដហោះប្រើកង្ហាទាំងពីរនេះ បើក​ទៅបុកគ្នានៅឡើយ ប៉ុន្តែឧទ្ធម្ភាគចក្រ បានធ្លាក់មកលើដី ហើយបានឆេះហុយទ្រលោមឡើង។ សម្រាប់អាជ្ញាធរ​អាហ្សង់ទីន បានថ្លែងថា មូលហេតុអាចមកពីពីរករណី៖ អាចបណ្ដាល [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...