Posts by "សេក មនោរកុមារ"

រក​ឃើញ​រថក្រោះ​បន្សល់​តាំង​ពី​សង្គ្រាម​លោក នៅ​ក្នុង​ផ្ទះ​បុរស​ម្នាក់

រក​ឃើញ​រថក្រោះ​បន្សល់​តាំង​ពី​សង្គ្រាម​លោក នៅ​ក្នុង​ផ្ទះ​បុរស​ម្នាក់

ដោយមានជំនួយពីកងទ័ពផង នគរបាលអាល្លឺម៉ង់ បានរឹបអូសយក​ បាន​សម្រេចជាស្ថាពរ នូវសព្វាវុធធុនធ្ងន់​មួយសម្រាប់ ពីក្នុងផ្ទះរបស់បុរស ចំណាស់៧៨ឆ្នាំម្នាក់។ នេះបើតាមការផ្សាយឲ្យដឹង របស់សារព័ត៌មាន​អាល្លឺម៉ង់ «Deutsche Welle» ចេញកាលពីម្សិលម៉ិញ។ ក្រៅពីរថក្រោះ គេនៅរកឃើញកាំភ្លើងធំ សម្រាប់បាញ់ ការពារដែនអាកាស ទំងន់៥តោនមួយគ្រឿង និងកាំជ្រួចបាញ់ក្នុងទឹក មួយគ្រាប់ទៀត ពីគេហដ្ឋាន របស់​បុរស​ដដែលនេះ។

សារព័ត៌មានបានសរសេរទៀតថា ទាហានចំនួន២០នាក់ បានចំណាយពេលដល់ទៅ៩ម៉ោង ដើម្បីយក​រថ​ក្រោះនេះ ចេញមកបាន កាលពីថ្ងៃទី២ ខែកក្កដាកន្លងមក។ ចំងល់បានចោទសួរឡើង ថាធ្វើយ៉ាងណា ទើប​បែកធ្លាយ ករណីលាក់សព្វាវុធ ធុនធ្ងន់បែបនេះ ទៅដល់អាជ្ញាធរ?

កាលពីប៉ុន្មានខែមុន បុរសចំណាស់ ដែលជាអ្នកដើរ​ប្រមែប្រមូលវត្ថុទាំងនេះ បានថ្លែងអួតអាង​ប្រាប់សារ​ព័ត៌មានមួយចំនួន ថាខ្លួនបានរក្សាទុក នូវគ្រឿងសម្ភារៈកងទ័ព នៅក្នុងបន្ទប់ក្រោមដី នៃផ្ទះរបស់គាត់។ [...]

ក្មេង​ស្រី​ជំទង់​វាយ​គ្នា នៅ​ប៊ែលហ្សិក

យុវតីជំទង់ម្នាក់ ត្រូវបានយុវតីជំទង់ពីរ (ក្នុងវីដេអូឃើញ៣នាក់) នាក់ផ្សេងទៀត វាយរមៀលខ្លួន ទៅលើដី ជា​មួយនឹងការទាត់ធាក់ យ៉ាង​ចាស់ដៃ។ ប៉ុន្តែយុវតីរងគ្រោះ បានព្យាយាមងើបមកវិញ ប៉ុន្តែមើលទឹកមុខរបស់​នាង ដូចជាខំប្រឹងលាក់​ការ​ឈឺចាប់ នៅក្នុងខ្លួននោះយ៉ាងខ្លាំង។ វីដេអូត្រូវបានថត ដោយមនុស្សម្នាក់ទៀត មិន​ស្គាល់អត្តសញ្ញាណ ហើយ​ត្រូវបាន យកមកបង្ហោះ នៅលើគេហទំព័រ យូធូប។ ប៉ុន្តែនៅក្នុងវីដេអូ មានមនុស្ស​ទីប្រាំម្នាក់ទៀត ដែលទំនង​ជា​បុរស។ យុវជននោះ បានស្រែកប្រាប់ ស្ត្រីដៃដល់ទាំងពីរ ឲ្យព្រលែងយុវតី​រង​គ្រោះ។

យុវតីរងគ្រោះ មិនហ៊ានប្ដឹងអាជ្ញាធរទេ។ តែអ្នកដំណើរម្នាក់ ដែលដើរកាត់តាមនោះ បានរាយការណ៍​ទៅ​នគរបាល ក្នុងសង្កាត់ ដែលបានចូលមកធ្វើអន្តរាគមន៍ និងកំណត់បាន ពីអត្តសញ្ញាណយុវតីដៃដល់ ដើម្បី​រាយការណ៍ នៅពេលក្រោយមក ទៅឲ្យព្រះរាជអាជ្ញាប៊ែលហ្សិក ជំនាញខាងអនីតិជន ជាអ្នកកំណត់ថា តើ​អ្នកទាំងពីរ គួរត្រូវចាប់ខ្លួន [...]

ISIS កាត់​ក្បាល​ស្ត្រី​ពីរ​នាក់ ពី​បទ​ធ្វើ​អំពើ​«អាប​ធ្មប់»

ISIS កាត់​ក្បាល​ស្ត្រី​ពីរ​នាក់ ពី​បទ​ធ្វើ​អំពើ​«អាប​ធ្មប់»

ជាលើកដំបូងបង្អស់ ដែលអង្គការរដ្ឋអ៊ីស្លាម ល្បីល្បាញខាងធ្វើអំពើភេរវកម្ម បានចាត់វិធានការ ទៅខ្មាំង​សត្រូវ​របស់ខ្លួន ដែលមានភេទជាស្ត្រី។ នៅថ្ងៃអង្គារនេះ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស នៅក្នុងប្រទេសស៊ីរី ដែលហៅ​កាត់ «OSDH» បានអះអាងថា ស្ត្រីជាតិស៊ីរីពីរនាក់ ត្រូវបានកាត់ ក ដោយក្រុមយុទ្ធជនស្ម័គ្រប្រយុទ្ធ របស់​ព្រះអាឡាហ៍ ដែលជាផ្នែកមួយ នៃអង្គការរដ្ឋអ៊ីស្លាម បន្ទាប់ពីបានចោទស្ត្រីទាំងនេះ ថាបានធ្វើ​«អំពើ​អាប​ធ្មប់»។

ប្រធានក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស លោក រ៉ាមី អាប៊ែល រ៉ាម៉ាន់ (Rami Abdel Rahmane) បាន​ថ្លែង​ឡើង​ថា៖ «ក្រុមអង្គការរដ្ឋអ៊ីស្លាម បានសម្លាប់ស្ត្រីពីរនាក់ ដោយកាត់"ក" នៅក្នុងខេត្ត ដៀអេស៊័រ។ នេះ ជា​លើក​ទី​មួយ​ហើយ ដែលក្រុមអ្នកឃ្លាំមើលរបស់យើង បានជួបប្រទះ ទាក់ទងនឹងការសម្លាប់ស្ត្រី របស់​អង្គការ​រដ្ឋ​អ៊ីស្លាម ទោះ​ជាស្ថិតក្នុងការចោទប្រកាន់ បែបណាក៏ដោយ។» លោក រ៉ាមី បានអះអាងទៀតថា [...]

ភេវរកម្ម​នៅ​តួនេស៊ី៖ វីដេអូ​ពី​ការ​បាញ់​សម្លាប់​មនុស្ស​៣៨​នាក់

រូបភាពទាំងនោះ បានបង្ហាញជាដំបូងឡើយ ឃើញជនសង្ស័យ ដែលមានឈ្មោះ សេហ្វៀឌីន រ៉េជហ្គី (Seifeddine Rezgui) បានដើរយ៉ាងស្ងៀមស្ងាត់ នៅតាមបណ្ដោយឆ្នេរ នៃក្រុង សូស្សេ (Sousse) ជាប់​នឹង​សណ្ឋាគាររងគ្រោះ។ ជនសង្ស័យធ្វើខ្លួន ដូចជាទើបនឹងងើប ចេញពីងូតទឹក។ ហើយនៅពីក្រោយ មាន​មនុស្ស​ជាង១០នាក់ ដូចជាកំពុងលើកដៃប្រាប់ទៅអ្នកផ្សេង ឲ្យឆាប់ងើបគេចចេញ។

សាក្សីជាច្រើននាក់ ដែលត្រូវបានទូរទស្សន៍«Sky News» យកមកស្រង់សម្ដីនោះ បានឲ្យដឹងថា ជនសង្ស័យ​បានលាក់អាវុធរបស់ខ្លួន នៅក្នុងឆ័ត្រការពារកម្ដៅថ្ងៃ ហើយបានចូលទៅក្នុងទឹក មុននឹងងើបចេញមកវិញ ដោយបានដកកាំភ្លើងបាញ់តម្រង់ ទៅអ្នកទេសចរណ៍។ អ្នកសារព័ត៌មានរបស់របស់ស្ថានីយ៍ទូរទស្សន៍ បាន​រៀបរាប់ថា៖ «ជនសង្ស័យ មាន"ឈាមត្រជាក់" មិនគួរឲ្យជឿបានទេ។ ជននេះបានរករឿងស្ត្រីម្នាក់ មុននឹង​បាញ់​សម្លាប់នាង តែក្នុងពេលមួយពព្រិចភ្នែកប៉ុណ្ណោះ។»

ជាការរំលឹកឡើងវិញ នៃតុល្យភាពបណ្ដោះអាសន្ន [...]

ភេវរកម្ម៖ ថត​រូប​ខ្លួន​ឯង ជា​មួយ​ក្បាល​ជន​រង​គ្រោះ​ទើប​នឹង​កាត់

ភេវរកម្ម៖ ថត​រូប​ខ្លួន​ឯង ជា​មួយ​ក្បាល​ជន​រង​គ្រោះ​ទើប​នឹង​កាត់

រូបថតថតដោយខ្លួនឯងនោះ ត្រូវបានផ្ញើរទៅឲ្យជនជាតិអាមេរិកម្នាក់ តាមរយៈកម្មវិធី WhatsApp ក្នុង​ទូរស័ព្ទ​ដៃ។ នេះបើតាមប្រភពមួយ ស្និតនឹងការស៊ើបអង្កេត។ អត្តសញ្ញាណ នៃជនជាតិអាមេរិកនោះ មិនត្រូវ​បាន​ប្រភពនោះ បង្ហើបឲ្យដឹងទេ។ ប៉ុន្តែក្រុមអ្នកស៊ើបអង្កេត នឹងប្រើប្រាស់ នូវគ្រប់មធ្យោបាយរបស់ខ្លួន ដើម្បី​តាម​ស្វែង​រក ពីអ្នកទទួលផ្សេងទៀត ដែលជនសង្ស័យ ជាភេវរជន ឈ្មោះ យ៉ាស៊ីន សាលី នេះ បានផ្ញើរចេញទៅ។

កោសលវិច្ឆ័យទៅលើសាកសព ដែលមានដងខ្លួន ផ្សេងពីក្បាល របស់ជនរងគ្រោះ អតីតថៅកែរបស់ជន​សង្ស័យ ត្រូវបានធ្វើកាលពីថ្ងៃសៅរ៍ មួយថ្ងៃក្រោយពីភេវរកម្ម បានកើតឡើង ប្រឆាំងរោងចក្រផលិតឧស្ម័ន ក្នុង​ក្រុង សាំងកងតាំង ហ្វាឡាវីយ៉េ (Saint-Quentin-Fallavier) ភាគខាងត្បូងនៃប្រទេសបារាំង។ ក្រុមអ្នក​ស៊ើប​អង្កេត ចង់ដឹងថា ជនរងគ្រោះ ដែលមានអាយុ៥៤ឆ្នាំ ត្រូវបានកាត់ក្បាល នៅមុន ឬនៅក្រោយ​មរណៈភាព។

សូមបញ្ជាក់ជូនដែរថា សាកសពជនរងគ្រោះ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...