Posts by "សេក មនោរកុមារ"

អ្នកវិភាគថា សន្ធិសញ្ញា​ឆ្នាំ១៩៧៩ គ្មាន​តម្លៃ​ជា​ផ្លូវ​ច្បាប់​ទេ

អ្នកវិភាគថា សន្ធិសញ្ញា​ឆ្នាំ១៩៧៩ គ្មាន​តម្លៃ​ជា​ផ្លូវ​ច្បាប់​ទេ

ខណៈនេះរដ្ឋាភិបាលក្រុងភ្នំពេញ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតម្លើងកម្លាំង​ដៃដែក​របស់ខ្លួន ដេញតាមប្រមាញ់លោក ហុង សុខហួរ ធ្វើយ៉ាងណា ដើម្បីចាប់ខ្លួនសមាជិកព្រឹទ្ធសភា មកពី​គណបក្ស​ប្រឆាំងរូបនេះ យកមកផ្ដន្ទាទោស ក្រោមបទចោទមួយ ដែលលោក ហ៊ុន សែន ខ្លួនលោកថា ជាការ​ក្លែង​ឯកសារ​សាធារណៈ មានកម្រិតទោសស្មើរនឹង ទោស«ក្បត់ជាតិ»។ បទចោទនេះ ត្រូវបាន​លោក ព្រហ្ម គិត អតីត​មន្ត្រី​បួន​ជំនាន់ ជំនាញខាងច្បាប់មកពីកម្ពុជា ដែលសព្វថ្ងៃចូលនិវត្តន៍ នៅ​ក្នុង​តំបន់ ពីរ៉ាណេ នៃ​ប្រទេស​បារាំង និយាយ​​ថា លោក ហ៊ុន សែន កំពុងឲ្យតម្លៃយ៉ាងហួសហេតុ ទៅលើសន្ធិសញ្ញានេះ ដែលយួន និង​​ខ្មែរ​ធ្លាប់​​ធ្វើ​​ជា​​មួយ​​គ្នា ខណៈពេលដែលយួន កំពុងត្រួតត្រាខ្មែរ នៅពេលនោះ។

សូមអានបទសម្ភាសខ្លីមួយ រវាងទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ជាមួយអតីតមន្ត្រី ព្រហ្ម គិត ដូចតទៅ៖

មនោរម្យ.អាំងហ្វូ៖ ការប្រកាសតាមចាប់ខ្លួន [...]

ISIS អះអាង​ថា បាន​កាត់ ក វិស្វករ​ជាតិ​ក្រូអាតម្នាក់

ISIS អះអាង​ថា បាន​កាត់ ក វិស្វករ​ជាតិ​ក្រូអាតម្នាក់

ក្រុមអង្គការរដ្ឋអ៊ីស្លាម (ហៅកាត់តាមភាសាអង់គ្លេស ISIS និងតាមភាសាបារាំង EI) ទំនងជាបានអនុវត្តន៍ ឱសានវាទរបស់ខ្លួន ដូចការគម្រាមនាពេលកន្លងមក។ ក្រុមនេះបានអះអាង កាលពីថ្ងៃពុធម្សិលម៉ិញ ថា​បាន​កាត់ក វិស្វករជាតិក្រូអាតមួយរូប ដែលត្រូវបានចាប់ខ្លួន នៅប្រទេសអេហ្សីព កាលពី៣សប្ដាហ៍មុន។ ការ​អះ​អាង​នេះ បានធ្វើឡើង ដោយមានរូបថតសាកសព របស់វិស្វករនោះផង ផ្សាយនៅលើទំព័រទ្វីសធើរ របស់​ក្រុម​អង្គការ​រដ្ឋអ៊ីស្លាម។

បុគ្គលិករបស់សហគ្រាសបារាំង នៅក្នុងប្រទេសអេហ្សីព លោក តូមីស្លាវ សាឡូពេក (Tomislav Salopek) អាយុ៣១ឆ្នាំ ត្រូវបានចាប់ពង្រត់ខ្លួន នៅថ្ងៃទី២២ ខែកក្កដា ដោយក្រុមប្រដាប់អាវុធមិនស្គាល់មុខ នៅលើដង​ផ្លូវ​មួយ ស្ថិតនៅចំងាយ២២គីឡូម៉ែត្រ ភាគនារតីនៃរដ្ឋធានី គែរ (Caire រដ្ឋធានីនៃប្រទេសអេហ្សីព)។ កាលពី​ថ្ងៃ​សុក្រមុន សាខាមួយនៃក្រុមរដ្ឋអ៊ីស្លាម ប្រចាំនៅប្រទេសអេហ្សីព បានគម្រាមថា នឹងសម្លាប់លោក សាឡូពេក ក្នុងរយៈពេល៤៨ម៉ោង [...]

បារាំង៖ បាញ់​ទោង​ឡើង​លើ ធ្លាក់មក​វិញ​ដាច់​ខ្សែ របួស​ម្នាក់

នៅទ្វីបអ៊ឺរ៉ុប ការស្វែងរកអារម្មណ៍រំភើប តាមរយៈលេងល្បែងដ៏គ្រោះថ្នាក់ សឹងតែក្លាយជាជីវិតប្រចាំថ្ងៃ សម្រាប់​យុវវ័យនៅទីនោះទៅហើយ។ ប៉ុន្តែបើគ្នាចង់រកអារម្មណ៍ «ភើតពោះ» ខ្លាំងនោះ ក៏មិនដល់​ថ្នាក់​ដាច់​ខ្សែទោង យ៉ាងដូច្នេះដែរ។ ប៉ុន្តែជាសំណាងមួយ ក្នុង១០០០គ្រោះថ្នាក់ ដែលហេតុការណ៍នេះ បង្កឲ្យ​មនុស្ស​របួសតែម្នាក់។

ហេតុការណ៍បានកើតឡើង នៅយប់ថ្ងៃចន្ទ ឈានចូលមកថ្ងៃអង្គារ សប្ដាហ៍មុន នៅក្នុងតំបន់ «Cap d’Agde» ភាគខាងត្បូងនៃប្រទេសបារាំង ខណៈមនុស្សម្នា កំពុងចូលរួមកំសាន្ដសប្បាយ នៅក្នុងសួនល្បែងមួយ ដែល​សម្បូរទៅដោយល្បែង «ភើតពោះ» ជាច្រើនដូចយ៉ាង ល្បែងបាញ់ទោង ឡើងលើអាកាសនេះជាដើម។ ទោង​នេះ មានលក្ខណៈជាប្រអប់មូល ដែលចងភ្ជាប់ដោយខ្សែពួរយឺត ទៅនឹងដងដោយដ៏វែងចំនួនពីរ ខ្ពស់ឡើង​ទៅ​លើ។

ដូចក្នុងវីដេអូខាងលើបង្ហាញស្រាប់ [...]

ISIS សម្លាប់​យុវតី​១៩​នាក់ ព្រោះ​នាង​បដិសេធ​មិន​ធ្វើ​ទាសី​ផ្លូវ​ភេទ

ISIS សម្លាប់​យុវតី​១៩​នាក់ ព្រោះ​នាង​បដិសេធ​មិន​ធ្វើ​ទាសី​ផ្លូវ​ភេទ

មន្ត្រីជាន់ខ្ពស់មួយរូបជាតិ គៀដ លោក សាអេដ មីមូស៊ីនី (Saeed Mimousini) បានថ្លែងប្រាប់សារព័ត៌មាន «Iraqi News» ឲ្យដឹងថា មានស្ត្រីក្មេងៗជាច្រើនទាំងនោះ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង នៅក្រុង ម៉ូសូល (Mosoul ក្នុងប្រទេសអៀរ៉ាក់) ទីក្រុងដែលបានក្លាយ ជាមូលដ្ឋានដ៏រឹងមាំមួយ របស់ក្រុមអង្កការភេរវនិយម មួយនេះ។

លោក សាអេដ បានឲ្យដឹងទៀតថា គេមិនដឹងថា តើស្ត្រីវ័យក្មេងទាំងនោះ មានដើមកំណើតជាជនជាតិ គៀដ ដែលពួកសមាជិករដ្ឋអ៊ីស្លាម តែងតែសម្លាប់មិនរើសមុខ នោះឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ ពួកនាងត្រូវ​បាន​សម្លាប់ ដោយសារបាននិយាយថា «ទេ» ទៅនឹងការចាប់បង្ខំ ឲ្យរួមរ័ក្សធ្វើជាទាសីផ្លូវភេទ ឲ្យក្រុមយុទ្ធជនទាំង​នោះ។

ព័ត៌មាននេះ មិនទាន់ត្រូវបានអះអាង បញ្ជាក់ពីភាពជាក់លាក់ ដោយប្រភពឯករាជ្យផ្សេងទៀតនៅឡើយ។

កាលពីសប្ដាហ៍មុន បញ្ជីតារាងតម្លៃខ្លួនមួយ ត្រូវបានទម្លាយឲ្យដឹង បង្ហាញពីតម្លៃទិញលក់ ធ្វើទៅលើ​ទាសី​ផ្លូវ​ភេទ [...]

ពួក ISIS ទិញ​ទាសី​កាមគុណ​ជា​កុមារ ថ្លៃ​តែ​១៦៥ដុល្លារ​ប៉ុណ្ណោះ!

ពួក ISIS ទិញ​ទាសី​កាមគុណ​ជា​កុមារ ថ្លៃ​តែ​១៦៥ដុល្លារ​ប៉ុណ្ណោះ!

ស្ត្រីជាមន្ត្រី របស់អង្គការសហប្រជាជាតិមួយរូប បានទទួលនូវបញ្ជីតារាងតម្លៃ នៃទាសីកាមគុណ ដែលរៀបចំ​ធ្វើឡើង ដោយក្រុមស្ម័គ្រប្រយុទ្ធ នៃរដ្ឋអ៊ីស្លាម។

ក្រុមសមាជិករដ្ឋអ៊ីស្លាម ហៅកាត់តាមភាសាអង់គ្លេស ISIS និងតាមភាសាបារាំង EI បានលក់កុមារី ដែលមាន​អាយុរវាងពី១ ទៅដល់៩ឆ្នាំ ក្នុងតម្លៃ១៦៥ដុល្លារ។ កុមារី ដែលមានវ័យការចូលដល់ជំទង់ នឹងមានតម្លៃ​១២៤​ដុល្លារ ហើយតម្លៃនឹងកាន់តែថោកទៀត បើវ័យចម្រើនការរបស់ពួកនាង ឡើងដល់ជាង២០ឆ្នាំ។  អ្នកស្រី ហ្សៃណាប បេនហ្គៀរ៉ា (Bangura) មន្ត្រីរបស់អង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសអៀរ៉ាក់ ទាក់ទងនឹង​អំពើ​ហិង្សា ខាងផ្លូវភេទ ដែលបានចូលទៅដល់កន្លែង ដែលមានការប្រយុទ្ធគ្នា បានទទួលនូវបញ្ជីតារាងមួយ ដែល​បង្ហាញពីតារាងតម្លៃ នៃទាសីកាមគុណ។

អ្នកស្រី បេនហ្គៀរ៉ា បានពន្យល់ថា ក្មេងស្រីទាំងនោះ ត្រូវបានជួញដូរ ជាថ្នូរនឹងប្រេងឥន្ទនៈជាធុងៗ។ ក្មេងស្រី​ម្នាក់អាចត្រូវបានលក់ និងទិញ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...