ISIS អះអាង​ថា បាន​កាត់ ក វិស្វករ​ជាតិ​ក្រូអាតម្នាក់

វិស្វករជាតិក្រូអាតមួយរូប ដែលធ្វើការឲ្យសហគ្រាសបារាំង នៅក្នុងប្រទេសអេហ្សីព និងដែលត្រូវបាន​ចាប់​ពង្រត់ កាល​ពី​ចុង​ខែ​កក្កដា​មុន ទើបនឹងត្រូវបាន ក្រុមអង្គការរដ្ឋអ៊ីស្លាម កាត់ក កាលពីពេលថ្មីៗនេះ។ នេះ​បើ​តាម​ការ​អះអាង ដោយ​ខ្លួន​ឯង របស់​ក្រុម​អង្គការ​ភេរវនិយម ប្រចាំ​នៅ​ប្រទេស​អេហ្សីព។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១២ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 13, 2015
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមអង្គការរដ្ឋអ៊ីស្លាម (ហៅកាត់តាមភាសាអង់គ្លេស ISIS និងតាមភាសាបារាំង EI) ទំនងជាបានអនុវត្តន៍ ឱសានវាទរបស់ខ្លួន ដូចការគម្រាមនាពេលកន្លងមក។ ក្រុមនេះបានអះអាង កាលពីថ្ងៃពុធម្សិលម៉ិញ ថា​បាន​កាត់ក វិស្វករជាតិក្រូអាតមួយរូប ដែលត្រូវបានចាប់ខ្លួន នៅប្រទេសអេហ្សីព កាលពី៣សប្ដាហ៍មុន។ ការ​អះ​អាង​នេះ បានធ្វើឡើង ដោយមានរូបថតសាកសព របស់វិស្វករនោះផង ផ្សាយនៅលើទំព័រទ្វីសធើរ របស់​ក្រុម​អង្គការ​រដ្ឋអ៊ីស្លាម។

បុគ្គលិករបស់សហគ្រាសបារាំង នៅក្នុងប្រទេសអេហ្សីព លោក តូមីស្លាវ សាឡូពេក (Tomislav Salopek) អាយុ៣១ឆ្នាំ ត្រូវបានចាប់ពង្រត់ខ្លួន នៅថ្ងៃទី២២ ខែកក្កដា ដោយក្រុមប្រដាប់អាវុធមិនស្គាល់មុខ នៅលើដង​ផ្លូវ​មួយ ស្ថិតនៅចំងាយ២២គីឡូម៉ែត្រ ភាគនារតីនៃរដ្ឋធានី គែរ (Caire រដ្ឋធានីនៃប្រទេសអេហ្សីព)។ កាលពី​ថ្ងៃ​សុក្រមុន សាខាមួយនៃក្រុមរដ្ឋអ៊ីស្លាម ប្រចាំនៅប្រទេសអេហ្សីព បានគម្រាមថា នឹងសម្លាប់លោក សាឡូពេក ក្នុងរយៈពេល៤៨ម៉ោង ប្រសិនបើរដ្ឋាភិបាលក្រុង គែរ មិនដោះលែងស្ត្រីៗកាន់សាសនា អ៊ីស្លាម ដែលកំពុង​ជាប់​ឃុំខ្លួន នៅក្នុងប្រទេស ក្នុងពេលនេះ។

មិនទាន់បញ្ជាក់ថា ពិត នៅក្នុងពេលភ្លាមៗ...

រូបថតសាកសព ក្បាលដោយខ្លួន របស់ជនរងគ្រោះ ដែលត្រូវបានបង្ហោះ ដោយក្រុមសមាជិករដ្ឋអ៊ីស្លាម មិន​ទាន់ត្រូវបានអះអាងថា ជារូបពិតឬយ៉ាងណានៅឡើយ ក្នុងពេលភ្លាមៗនេះ។ រូបថតនោះ បង្ហាញដងខ្លួន នៃ​សាកសព មានក្បាលដាក់ពីលើ ថតនៅក្បែរទង់ខ្មៅ របស់ក្រុមរដ្ឋអ៊ីស្លាម។

សាខាក្រុមសមាជិករដ្ឋអ៊ីស្លាម ប្រចាំនៅប្រទេសអេហ្សីព បានពង្រីកសកម្មភាពរបស់ខ្លួន តាំងពីជាង២ឆ្នាំ​មក​ហើយ ប្រឆាំងនឹងកម្លាំងប្រដាប់អាវុធ មានទាហាន និងនគរបាល របស់ប្រទេសនេះ។ នៅរាល់សកម្មភាព​របស់​ខ្លួន ក្រុមនេះតែងបាននិយាយថា ដើម្បីសងសឹកជួសជនរងគ្រោះ នឹងវាយបង្ក្រាបដោយឈាម ទៅលើក្រុមអ្នក​ស្និត​នឹងអតីតប្រធានាធិបតី ម៉ូហាមេដ ម៉ូស៊ី (Mohamed Morsi) ដែលត្រូវបានបណ្ដេញចេញពីតំណែង កាល​ពី​ឆ្នាំ២០១៣ ដោយកងទ័ពអេហ្សីព ហើយទើបនឹងត្រូវបានផ្ដន្ទាទោស ដោយប្រហារជីវិត ដោយតុលាការកំពូល​អេហ្សីព កាលពីខែឧសភាមុន។

តែបើរូបថតនេះ ពិតជាសាកសពរបស់វិស្វករ ជាតិក្រូអាត នោះមែន វានឹងក្លាយជាជនរងគ្រោះ «បរទេស» លើក​ដំបូងបង្អស់ ដែលត្រូវបានកាត់ ក ដោយក្រុមរដ្ឋអ៊ីស្លាម នៅលើទឹកដីអេហ្សីព៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...