ភេរវកម្មនៅប៉ារីស៖ អ្នកស៊ើបអង្កេតរកឃើញភេរវជន«បីក្រុម»
ខណៈការស៊ើបអង្កេត កំពុងបន្តធ្វើទៅមុខទៀត ទាក់ទងនឹងការវាយប្រហារភេរវកម្ម ប្រដាប់ដោយអាវុធ និងគ្រាប់បែក កាលពីយប់ថ្ងៃសុក្រ កណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំងនោះ រដ្ឋអាជ្ញានៃសាធារណរដ្ឋបារាំង ប្រចាំនៅរដ្ឋធានីប៉ារីស លោក ហ្វ្រង់ស៊័ ម៉ូឡាំង បានចូលខ្លួន ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ពីអ្វីដែលលោក និងក្រុមអ្នកស៊ើបអង្កេត បានរកឃើញ រួមជាមួយនឹងតួលេខផ្លូវការមួយចំនួន។
តុល្យភាពផ្លូវការ ស្លាប់១២៩នាក់... ប៉ុន្តែអាចកើនទៀត!
តុល្យភាពផ្លូវការ តែមានលក្ខណៈជាបណ្ដោះអាសន្ន និងអាចកើនឡើងទៀត ដែលចេញពីការវាយប្រហារ កាលពីយប់ថ្ងៃសុក្រនេះ បានឲ្យដឹងថា ជនរងគ្រោះដល់ជីវិត មានចំនួន១២៩នាក់ និងជនរងគ្រោះដោយរបួស មានចំនួន៣៥២នាក់ ក្នុងនោះ ៩៩នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ នេះជាការថ្លែងប្រកាស របស់លោករដ្ឋអាជ្ញា។ រីឯភេរវជនវិញ មានចំនួន៧នាក់ និងបានស្លាប់ទាំងអស់ នៅក្នុងសកម្មភាពឧក្រិដ្ឋរបស់ពួកគេ។ លោក [...]