Posts by "សេក មនោរកុមារ"

អាមេរិក-ផ្ញើរ​សំបុត្រ​មាន​ថ្នាំ​ពុល​ទៅ​ប្រធានាធិបតី៖ ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់

អាមេរិក-ផ្ញើរ​សំបុត្រ​មាន​ថ្នាំ​ពុល​ទៅ​ប្រធានាធិបតី៖ ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់

បុរសម្នាក់នៅរដ្ឋម៉ីស្សីស៊ីពី (Mississippi) ត្រូវបានឃាត់ខ្លួន ដោយបានជាប់ចោទពីបទ បានផ្ញើរសំបុត្រដែលមានផ្ទុកជាតិ​ពុលកម្រិតខ្លាំងមួយ ទៅប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) និងអ្នកនយោបាយអាមេរិកផ្សេងទៀត។


រូបតំណាងអោយការផ្ញើរសំបុត្រ។

ភ្នាក់ងារពិសេសខាងការស៊ើបអង្កេត អេហ្វប៊ីអាយ (FBI) ដែលទទួលខុសត្រូវលើសំនុំរឿង ដានីញ៉ែល ម៉ាកម៉ុយលែន (Daniel McMullen) បានអះអាងថា ជននេះត្រូវបានឃាត់ខ្លួន នៅរសៀលថ្ងៃពុធទី១៧ខែមេសា។ តែភ្នាក់ងារពិសេស អេហ្វប៊ីអាយ មិនបានបង្ហាញពីឈ្មោះរបស់ជនសង្ស័យ ថាជានរណាម្នាក់នោះឡើយ។

អាជ្ញាធរនៅរងចាំនៅឡើយ នូវលទ្ធផលជាស្ថាពរ នៃការវិភាគទៅលើសំបុត្រ ដែលបានផ្ញើរទៅអោយលោក អូបាម៉ា និង​ទៅព្រឹទ្ធសមាជិកម្នាក់ មកពីគណបក្សសាធារណរដ្ឋនៃរដ្ឋមីស្សីស៊ីពី លោក រ៉ូហ្សេ [...]

អាមេរិក៖ ព្រឹទ្ធសភា​បដិសេធ​ច្បាប់​ត្រួត​ពិនិត្យ​អាវុធ របស់​អូបាម៉ា

អាមេរិក៖ ព្រឹទ្ធសភា​បដិសេធ​ច្បាប់​ត្រួត​ពិនិត្យ​អាវុធ របស់​អូបាម៉ា

ព្រឹទ្ធសភាអាមេរិក បានច្រានចោលអត្ថបទវិសោធនកម្មទៅលើច្បាប់មួយ ដែលជាវិធានការដើម្បីធ្វើការត្រួតពិនិត្យ ទៅលើ​អ្នកកាន់អាវុធ​ជាតិ​ផ្ទុះ ក្នុងប្រទេស។ អត្ថបទនេះ ត្រូវបានស្នើសុំដោយរដ្ឋបាលរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) បន្ទាប់ពីព្រឹត្តិការណ៍បាញ់សម្លាប់នៅញ៉ូថោន (Newtown) កាលពីខែធ្នូរឆ្នាំ២០១២កន្លងមក។


លោកបារ៉ាក់ អូបាម៉ាថ្លែងនៅក្រោយពេល ច្បាប់ត្រួតពិនិត្យអាវុធត្រូវបានច្រានចោល។

កំណែទម្រង់ទៅលើច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះ ស្នើសុំដោយប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានទទួលបរាជ័យ​យ៉ាង​ជូរចត់​មួយ ចាប់តាំងពីអត្ថបទនេះ បានដាក់ទៅអោយសភាជាន់ទាបពិភាក្សា នៅក្រោយ

ភេវរកម្មប៊ូស្តុន៖ រក​មិន​ទាន់​ឃើញ​ជន​សង្ស័យ តែ​រក​ឃើញ​សំណ និង​ដែក​គោល

ភេវរកម្មប៊ូស្តុន៖ រក​មិន​ទាន់​ឃើញ​ជន​សង្ស័យ តែ​រក​ឃើញ​សំណ និង​ដែក​គោល

ភ្នាក់ងារស៊ើបអង្កេតអេហ្វប៊ីអាយ (FBI) បានផ្សាយជាសាធារណៈ នូវរូបថតបំណែកលោហធាតុ ខ្ទាតចេញពីឆ្នាំង​មាន​គម្របមួយ​ ដែលទំនងជាត្រូវបានភេវរជនប្រើប្រាស់ ក្នុងអំពើភេវរកម្មបំផ្ទុះគ្រាប់បែកទាំងពីរគ្រាប់ នៅទីក្រុងប៊ូស្តុនជិត​ទីផ្ដាច់ព្រ័ត្រនៃកីឡារត់ម៉ារ៉ាតុន កាលពីរសៀលថ្ងៃច័ន្ទទី១៥ខែមេសា។ រហូតមកទល់នឹងពេលនេះ ការស៊ើបអង្កេតនៅ​មិនទាន់រកឃើញនរណាម្នាក់ ឬមាននរណាម្នាក់ចេញមកទទួលខុសត្រូវ ថាបានប្រព្រឹត្តិឧក្រិដ្ឋកម្មនេះនោះឡើយ។


ទីកន្លែងកើតហេតុទីមួយ ថតពីលើ។

សម្ភារៈទាំងនេះ ត្រូវបានរកឃើញនៅក្នុងកាបូបស្ពាយនឹងខ្នងមួយ ពណ៌ខ្មៅ ដែលមានថតៗសម្រាប់ដាក់របស់របរផ្សេង​ទៀត។ បើតាមអេហ្វប៊ីអាយ គ្រាប់បែកមួយពីចំណោមគ្រាប់បែកទាំងពីរ ត្រូវបានព័ទ្ធជុំវិញដោយ គ្រាប់ឃ្លីដែកតូចៗ និង ដែកគោល ហើយបានដាក់ក្នុងកាបូបនេះ [...]

អាមេរិក-ប៊ូស្តុន៖ ផ្ទុះ​គ្រាប់​ពីរ​កន្លែង ក្នុង​កម្មវិធី​រត់​ម៉ារ៉ាតុន ធ្វើ​ឲ្យ​ស្លាប់​២​នាក់

អាមេរិក-ប៊ូស្តុន៖ ផ្ទុះ​គ្រាប់​ពីរ​កន្លែង ក្នុង​កម្មវិធី​រត់​ម៉ារ៉ាតុន ធ្វើ​ឲ្យ​ស្លាប់​២​នាក់

លើសពីចំនួនអ្នកស្លាប់ទាំងពីរនាក់នេះ មនុស្សចំនួន២៨នាក់ផ្សេងទៀត បានរងរបួស នៅក្នុងកម្មវិធីរត់ម៉ារ៉ាតុនមួយ ក្បែរ​ទីផ្ដាច់ព្រ័ត្រ ក្នុងទីក្រុងប៊ូស្ដុនសហរដ្ឋអាមេរិក។ នេះជាតុល្យការជំហានដំបូង ផ្ដល់ដោយនគរបាល។


ការបំផ្ទុះនៅខាងស្ដាំរូប បង្កអោយកីឡាករមួយចំនួន ដែលរត់ក្បែរនោះដួល។

វេលាម៉ោងប្រមាណជា៣រសៀល ការបំផ្ទុះគ្រាប់ពីរកន្លែង បានធ្វើអោយមនុស្សពីរនាក់ស្លាប់ និង២៨នាក់ផ្សេងទៀតរង​របួស នៅចំកណ្ដាលហ្វូងមនុស្សកកកុញ នៅមិនឆ្ងាយប៉ុន្មានពីទីផ្ដាច់ព្រ័ត្រ នៃកីឡាររត់ម៉ារ៉ាតុន ដែលបានរៀបចំឡើង នៅក្នុងទីក្រុងប៊ូស្ដុនក្នុងថ្ងៃច័ន្ទទី១៥ខែមេសាម្សិលម៉ិញ។ នេះ ជាការវាយតម្លៃជំហានដំបូងរបស់ នគរបាលប្រចាំទីក្រុង។ តែកាសែតក្នុងតំបន់ ប៊ូស្ដុនគ្លប (Boston Globe) បានរាយការណ៍ថា [...]

វិបត្តិឧបទ្វីបកូរ៉េ៖ អាមេរិក​ត្រៀម​ចរចារ «បាល់»​ស្ថិត​នៅ​ខាង​ទីក្រុង​ព្យុងយ៉ាង

វិបត្តិឧបទ្វីបកូរ៉េ៖ អាមេរិក​ត្រៀម​ចរចារ «បាល់»​ស្ថិត​នៅ​ខាង​ទីក្រុង​ព្យុងយ៉ាង

សហរដ្ឋអាមេរិក នៅតែបើកទ្វាចំហរ នូវរាល់ការចរចារដោយស្មោះស្ម័គ្រ និងភាតរភាព ដើម្បីការរំសាយអាវុធនុយក្លេអ៊ែរ ប្រសិនបើកូរ៉េខាងជើង បោះជំហានមួយមក។ នេះជាការប្រកាសអោយដឹង របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោកចន ឃែរី (John Kerry) នៅថ្ងៃច័ន្ទទី១៥ខែមេសានេះ ក្នុងសុន្ទរកថាបិតបញ្ចប់ ដំណើរទស្សនកិច្ចរបស់លោកនៅជប៉ុន និងនៅ​អាស៊ីខាងកើត។ «បាល់កំពុងស្ថិតនៅ ខាងទីក្រុងព្យុងយ៉ាង»។


រដ្ឋមន្ត្រីការបរទេសអាមេរិក លោកចន ឃែរី ។

លោកចន ឃែរី បានឆ្លងកាត់តាមទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ទីកន្លែងដែលលោកបានអះអាងជាថ្មី នូវការគាំទ្រ​របស់ទីក្រុងវ៉ាស៊ីនតោន មកសម្ព័ន្ធមិត្តកូរ៉េខាងត្បូងរបស់ខ្លួន។ បន្ទាប់មកទៀត ប្រមុខការទូតអាមេរិក បានធ្វើដំណើរ​ទៅ​កាន់ទីក្រុងប៉េកាំង [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...