Posts by "សេក មនោរកុមារ"

ភេរវកម្មបំផ្ទុះ​រថយន្ដ​មួយ​ទៀត នៅ​ទួរគី សម្លាប់​មនុស្ស​២នាក់

ភេរវកម្មបំផ្ទុះ​រថយន្ដ​មួយ​ទៀត នៅ​ទួរគី សម្លាប់​មនុស្ស​២នាក់

យ៉ាងហោចណាស់ មនុស្សពីរនាក់ បានស្លាប់ និងជាង១០នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការ​បំផ្ទុះ​រថយន្ដ​ចត​ចោល​មួយ នៅក្បែរអាគារ​តុលាការ​ក្រុង «Izmir,» ដែលស្ថិតនៅខាងលិច នៃប្រទេសទួរគី។​ បន្ទាប់ពី​ហេតុការណ៍​​ផ្ទុះ​រថយន្ដ​នេះ មនុស្សពីរនាក់ ដែលអាជ្ញាធរបានអះអាងថា ជាភេរវជន ត្រូវបាន​បាញ់សម្លាប់។

សារព័ត៌មាន​ក្នុងស្រុកជាច្រើន បានអះអាងថា រថយន្ដនោះត្រូវបាន​យកមកចតចោល នៅក្បែរច្រកចូល របស់​មន្ត្រីជាន់ខ្ពស់ នៅក្នុងតុលាការ ដូចជា​ចៅក្រម និងរដ្ឋអាជ្ញាជាដើម។

អភិបាលខណ្ឌ «Bayrakli» នៃក្រុង «Izmir» បានថ្លែងឲ្យដឹង តាមកញ្ចក់ទូរទស្សន៍ «NTV» ថា យ៉ាងហោច​មនុស្ស​១០នាក់ បានរងរបួស ក្នុងនោះម្នាក់​បានរង​របួស​ធ្ងន់ធ្ងរ។ មន្ត្រីនគរបាលម្នាក់ និងមន្ត្រី​តុលាការ​ម្នាក់​ទៀត បានស្លាប់ នៅក្នុងហេតុការណ៍នោះ។

ទីភ្នាក់ងារព័ត៌មាន «Anadolu» ស្និតនឹងរដ្ឋាភិបាលទួរគី បានរាយការណ៍ឲ្យដឹងថា ភេរវជនពីរនាក់ ត្រូវបាន​បាញ់​សម្លាប់ [...]

អត្តសញ្ញាណ​ជន​សង្ស័យ ​បាញ់​ប្រហារ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​នៅ​ទួរគី

អត្តសញ្ញាណ​ជន​សង្ស័យ ​បាញ់​ប្រហារ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​នៅ​ទួរគី

តាមការទម្លាយឲ្យដឹង របស់អាជ្ញាធរទួរគី បានអះអាងថា ជនសង្ស័យ ដែលបានតែងខ្លួន ជា«តាណូអែល» ចូល​ទៅបាញ់សម្លាប់មនុស្សច្រើនសិប នៅក្នុងរង្គសាលមួយ កណ្ដាលទីក្រុង ទីស្តាមប៊ូល (ភាគខាងជើង នៃ​ប្រទេស​ទួរគី) កាល​ពី​យប់​​ថ្ងៃចូល​ឆ្នាំ​​សកល​នោះ មានអាយុ២៨ឆ្នាំ ឈ្មោះ «Lakhe Mashrapov» និង​មាន​ដើមកំណើត មក​ពី​ប្រទេស​គៀរជីស្ដង់ (Kirghizstan)។

សារព័ត៌មានទួរគីជាច្រើន បានស្រង់ប្រភពផ្លូវការ [...]

ភេរវកម្ម​ស្វាគមន៍​ប្រធានាធិបតី​បារាំង សម្លាប់​មនុស្ស​៣២នាក់ នៅ​អៀរ៉ាក់

ភេរវកម្ម​ស្វាគមន៍​ប្រធានាធិបតី​បារាំង សម្លាប់​មនុស្ស​៣២នាក់ នៅ​អៀរ៉ាក់

អំពើភេរវកម្មអត្តឃាត ដោយបើករថយន្ដ ទៅបំផ្ទុះគ្រាប់បែក បានកើតឡើងយ៉ាងកក្រើក នៅក្នុង​សង្កាត់​មួយ​កណ្ដាល​រដ្ឋធានី បាដាដ ប្រទេសអៀរ៉ាក់ ដែលសម្បូរទៅដោយ អ្នករស់នៅជាតិអៀរ៉ាក់ កាន់​សាសនា​អ៊ីស្លាម និកាយ​ស៊ីអ៊ីត។ តុល្យភាពនៅពេលនេះ ដែលផ្ដល់ដោយនគរបាលអៀរ៉ាក់ បាន​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​៣២នាក់ បាន​ស្លាប់ និង៦១នាក់ បានរងរបួស។ ជនរងគ្រោះភាគច្រើន ជាកម្មករបណ្ដែត ដែលកំពុង​ឈរ​តម្រៀប​ជួរ​គ្នា រង់ចាំ​ការ​សុំ​ការងារ​ធ្វើ នៅនឹងកន្លែង ស្ថិតក្នុងសង្កាត់ «Sadr City» ភាគឦសាននៃរដ្ឋធានី។

ហេតុការណ៍ដ៏រន្ធត់ បានកើតឡើងស្របពេល នឹងដំណើរទស្សនកិច្ច រយៈពេលខ្លីមួយ របស់​ប្រធានាធិបតី​បារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) នៅរដ្ឋធានីបាដាដ។

នៅមុននេះប៉ុន្មានម៉ោង លោកប្រធានាធិបតីបានទៅជួប លើកទឹកចិត្តកងទ័ពបារាំង [...]

ISIS៖ «​​យុទ្ធជន​ដ៏​អង់អាច បាន​កំទេច​រង្គសាល​មួយ​នៅ​​ទួរគី»

ISIS៖ «​​យុទ្ធជន​ដ៏​អង់អាច បាន​កំទេច​រង្គសាល​មួយ​នៅ​​ទួរគី»

ដូចការលើកឡើង របស់អាជ្ញាធរទួរគី ដែលអះអាងថា ខ្មាន់កាំភ្លើង ដែលបានបើកការបាញ់រះ ទៅលើ​ហ្វូង​មនុស្ស នៅក្នុងរង្គសាល កណ្ដាលក្រុង អ៊ីស្តាមប៊ូល កាលពីយប់ថ្ងៃចូលឆ្នាំថ្មី មានជាប់ពាក់ព័ន្ធ នឹងក្រុម​រដ្ឋ​អ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS) នៅ​ព្រឹក​ថ្ងៃចន្ទនេះ អង្គការ​ភេរវនិយម​​មួយ​នេះ បានចេញមុខ មកប្រកាសទទួលស្គាល់ ថាទង្វើបាញ់​ប្រហារនេះ ពិតជាស្នាដៃ​របស់​«យុទ្ធជន»​​ម្នាក់​​របស់​​ខ្លួន។

សេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រុមរដ្ឋអ៊ីស្លាម បានចេញសរសេរយ៉ាងដូច្នេះថា៖ «នៅក្នុងនិរន្តភាព នៃ​ប្រតិបត្តិការ​សាសនា ដែលដឹកនាំ​ដោយ​ក្រុម​រដ្ឋអ៊ីស្លាម ប្រឆាំងនឹងអ្នកការពារ នៃសម្ព័ន្ធឈើឆ្កាង (និមិត្តរូប​របស់​​សាសនាគ្រឹស្ទ៍) ដែលគេស្គាល់ថា ជាប្រទេសទួរគីនោះ យុទ្ធជនដ៏អង់អាចមួយរូប នៃ​រាជាណាចក្រ​ព្រះ​អាឡាហ៍​ជា​ម្ចាស់ បានចូលទៅ​កំទេច​រង្គសាល​មួយ [...]

សំដី​ចុង​ក្រោយ​របស់​អ្នក​បើក​យន្ដហោះ​រ៉ូស្ស៊ី មុន​ធ្លាក់​ចូល​សមុទ្រ​ខ្មៅ

សំដី​ចុង​ក្រោយ​របស់​អ្នក​បើក​យន្ដហោះ​រ៉ូស្ស៊ី មុន​ធ្លាក់​ចូល​សមុទ្រ​ខ្មៅ

ទិន្នន័យហោះហើរ និងសម្លេងថតទុក នៅក្នុងប្រអប់ខ្មៅ របស់យន្ដហោះយោធា ប្រភេទ «Tupolev Tu-154» ដែលបានជួបគ្រោះថ្នាក់ ធ្លាក់​ចូល​សមុទ្រ កាលពីថ្ងៃទី២៥ ខែធ្នូកន្លងមកនេះ បាន​ប្រាប់​ឲ្យ​ដឹង ពីបញ្ហាបច្ចេកទេស នៅនឹងស្លាបយន្ដហោះ ដែលបានកើតឡើង នៅពេល​យន្ដហោះ​បាន​ហោះ​​ងើប​ខ្លួន ចេញ​ពី​​ព្រលាន​​យន្ដហោះ។ នេះបើតាមរបាយការណ៍ ដែលសារព័ត៌មានរ៉ូស្ស៊ីជាច្រើន បានផ្សាយឲ្យដឹង។

ហើយសម្លេង ក្នុងប្រអប់ខ្មៅនោះ ក៏បានឲ្យដឹង ពីការជជែកគ្នាចុងក្រោយ របស់អ្នកបើកបរ យន្ដហោះ​ទាំង​ពីរ​នាក់ និងការប្រឈមមុខរបស់ពួកគេ នៅចំពោះស្ថានការណ៍ មុនពេលយន្ដហោះ ធ្លាក់ចូល​ទឹក​សមុទ្រ​នោះ​ដែរ។ សារព័ត៌មាន «Life News»​ បានស្រង់ប្រភព ពីក្រុមអ្នក​ស៊ើប​អង្កេត មកសរសេរថា ម្នាក់​ពីក្នុងចំណោម អ្នក​បើកបរ​ទាំងពីរនាក់ បានស្រែក​ឡើងថា៖ «អាស្លាប​យន្ដហោះ​​ចង្រៃវាយក៍!» បន្ទាប់មក អ្នកបើកបរដដែល ដែល​ជាជំនួយការបើកបរ បានស្រែកទៅកាន់ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...