Posts by "សេក មនោរកុមារ"

បង្ហាញ​កូន​ពី​ឈុត​ឆាក​«ស្រាត»​រួម​រ័ក្ស  ត្រូវ​តុលាការ​ឲ្យ​ជាប់​ទោស​១​ឆ្នាំ

បង្ហាញ​កូន​ពី​ឈុត​ឆាក​«ស្រាត»​រួម​រ័ក្ស ត្រូវ​តុលាការ​ឲ្យ​ជាប់​ទោស​១​ឆ្នាំ

ម្ដាយមួយរូប អាយុ ៣៥ឆ្នាំ ត្រូវបានជាប់ទោស កាលពីថ្ងៃពុធទី៦ខែវិច្ឆិកាកន្លងមកនេះ ឲ្យជាប់ពន្ធនាគារមួយឆ្នាំ ដោយ​តុលាការនៃទីក្រុងឆាឡុង-អង់-ឆមប៉ាញ (Châlons-en-Champagne)។  តែទោសជាប់ពន្ធនាគារនោះ ត្រូវបានព្យួរ និងបាន​ដាក់ម្ដាយចិត្តស្រើបស្រាលរូបនោះ នៅក្នុងបញ្ជីខ្មៅមួយ រួមទាំងការតាមឃ្លាំមើល ពីសំណាក់ប្រព័ន្ធ​យុត្តិធម៌បារាំងនោះ​ទៀត។


រូបភាពរួមរ័ក្សស្នេហា ដែលមានចរិកសម្រាប់តែមនុស្សពេញវ័យទស្សនា និងអនុវត្តន៍តាម តែមិនមែនសម្រាប់កុមារ​នោះ​ទេ។ (រូបថត Artem Furman/shutterstock.com)

ប្រព័ន្ធយុត្តិធម៌ - បើទោះជាកុមារនៅតូច មិនដឹងឬមិនយល់អ្វីទាំងអស់នោះក៏ដោយ តែអំពើដែលបង្ហាញរូបភាព​អាស​អាភាស ភាពយន្ដរួមរ័ក្សស្នេហា ទៅដល់កុមារ [...]

ប្រទេស​ទួរគី​បើក​ស្ថាន​ទូត​នៅ​កម្ពុជា ជា​ការ​ទទួល​ស្គាល់​រដ្ឋាភិបាល?

ប្រទេស​ទួរគី​បើក​ស្ថាន​ទូត​នៅ​កម្ពុជា ជា​ការ​ទទួល​ស្គាល់​រដ្ឋាភិបាល?

សាធារណរដ្ឋទួរគី បានបើកស្ថានទូតរបស់ខ្លួន ប្រចាំនៅប្រទេសកម្ពុជា កាលពីថ្ងៃទី០១ ខែវិច្ឆិកាកន្លងមក។ លិខិតមួយ​របស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទួរគី បានហៅព្រឹត្តិការណ៍ថ្មីនេះ ថាដើម្បី​ជម្រុញឲ្យកាន់តែខ្លាំងថែមទៀត នូវ​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ គឺជាភាពជោគជ័យមួយទៀត ខាងវិស័យការទូតរបស់ប្រទេសកម្ពុជា ដែល​ធ្វើឲ្យក្រសួងការបរទេសកម្ពុជា មានឱកាសយកព្រឹត្តិការណ៍នៃការបើកស្ថានទូតនេះ មកភ្ជាប់នឹងការបោះឆ្នោត​សកល កាលពីថ្ងៃទី២៨ខែកក្កដា។


លោក អាហ្វម៉េត ដាហ្គូតូគ្លូ (កណ្ដាល) រដ្ឋមន្ត្រីក្រសួងការបរទេសទួរគី នៅក្នុងសន្និសិទស្តីពីការអន្តរកម្ម និងវិធានសាង​ទំនុក​ចិត្ត​ក្នុង​តំបន់អាស៊ី ថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៣ ដេលមានប្រទេសកម្ពុជាចូលរួមដែរ។ (រូបថត [...]

អាមេរិក និងអ៊ីស្ត្រាអែល អស់​សិទ្ធិ​បោះឆ្នោត នៅ​អ៊ុយណេស្កូ

អាមេរិក និងអ៊ីស្ត្រាអែល អស់​សិទ្ធិ​បោះឆ្នោត នៅ​អ៊ុយណេស្កូ

សហរដ្ឋអាមេរិក និងប្រទេសអ៊ីស្ត្រាអែល បានអស់សិទ្ធិជាស្វ័យប្រវត្តិនៅថ្ងៃសុក្រទី៨ខែវិច្ឆិកានេះ ក្នុងការបោះឆ្នោតនៅ​អង្គការវប្បធម៌អន្តរជាតិ ហៅកាត់ថា «អ៊ុយណេស្កូ (Unesco)»។ សិទ្ធិបោះឆ្នោត ដែលត្រូវបានកាត់ចេញនៅពេលដែល​ប្រទេសសាមី មិនបានបង់វិភាគទានទៅឲ្យអង្គការនេះ តាំងពីរឆ្នាំមកហើយ បន្ទាប់ពីអង្គការអន្តរជាតិ បានទទួលយករដ្ឋ​ប៉ាឡេស្ទីន ឲ្យចូលជាសមាជិករបស់ខ្លួន។


មហាសន្និបាតរបស់អង្គការអ៊ុយណេស្កូ ដែលធ្វើចុងសប្ដាហ៍ទីមួយនៃខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត AP)

វប្បធម៌ - ប្រភពមួយដែលស្និតនឹងសំនុំរឿងនៅក្នុងអង្គការអ៊ុយណេស្កូ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) ថា «នៅក្នុងបញ្ជីនៃប្រទេសដែលនឹងអស់សិទ្ធិបោះឆ្នោត មានសហរដ្ឋអាមេរិក [...]

បង្កើត​ទំព័រ​ហ្វេសប៊ុក​ ដើម្បី​ប្រមាញ់​ក្មេង​ស្រី​ស្អាតៗ កក្រើក​ញ៉ូហ្សេឡេន

បង្កើត​ទំព័រ​ហ្វេសប៊ុក​ ដើម្បី​ប្រមាញ់​ក្មេង​ស្រី​ស្អាតៗ កក្រើក​ញ៉ូហ្សេឡេន

ការបង្ហាញរូបភាពនៅតាមបណ្ដាញផ្សព្វផ្សាយ ស្ដីពីសកម្មភាពរបស់ក្រុមយុវជនមួយ ដែលបានឲ្យនាងៗ ជាយុវតីក្មេងៗ​ស្អាតៗ ផឹករហូតដល់ស្រវឹង ដើម្បីឈានទៅដល់ការរួមភេទជាក្រុមនោះ បានធ្វើឲ្យផ្ទុះជារឿងអាស្រូវកក្រើកពេញប្រទេស​ញ៉ូហ្សេឡេន។ ខណៈពេលដែលនគរបាល ត្រូវបានចោទប្រកាន់ពីការបិទភ្នែក ធ្វើមិនដឹងមិនលឺជុំវិញហេតុការណ៍នោះ រដ្ឋាភិបាលនៃប្រទេសនេះ កំពុងតែចាប់ផ្ដើមចាត់វិធានការ«ខ្លាំង»ដៃមួយ។


ទ័ព័រហ្វេសប៊ុក របស់ក្រុមយុវជន«អ្នកប្រមាញ់ដើម្បីចំអិន»។ (រូបចម្លងពីទំព័រហ្វេសប៊ុក)

ជីវិតយុវវ័យ - នេះហើយដែលអ្នកផងនិយាយថា ការលេងសើច ដែលបណ្ដាលឲ្យមានរឿងធំ។ ក្រុមយុវជនដែល​មាន​អាយុយ៉ាងតិច២០ឆ្នាំ បានបង្កឲ្យមានជារឿងអាស្រូវដ៏ធំមួយ នៅប្រទេសញ៉ូហ្សេឡេន ដោយពួកគេបានបង្ខំយុវតីក្មេងៗ ឲ្យរួមភេទជាក្រុម [...]

ព្រលែង​ពស់​វែក​ក្នុង​យន្ដហោះ ភ័យ​លោះ​ព្រលឹង​ចុង​សក់ (VDO)

ព្រលែង​ពស់​វែក​ក្នុង​យន្ដហោះ ភ័យ​លោះ​ព្រលឹង​ចុង​សក់ (VDO)

យុវជនជាតិអង់គ្លេសអាយុ២៤ឆ្នាំមួយរូប បានបង្កឲ្យមានការភិតភ័យព្រលឹងចុងសក់មួយ នៅក្នុងយន្ដហោះ ដោយសារ​យុវជនរូបនេះ បានព្រលែងចេញពីកាបូបរបស់ខ្លួន នូវពស់វែកមួយក្បាល ដែលបុរសដាក់ឈ្មោះឲ្យថា «មៃគី»។


រូបថតជំនួសដែលថតនៅក្នុងភាពយន្ដរឿង ពស់វែកនៅលើយន្ដហោះ។ (រូបថតភាពយន្ដ)

ចម្លែកតែពិត - ហេតុការណ៍ដ៏ភ័យរន្ធត់បានកើតឡើង នៅសប្ដាហ៍កន្លងទៅ នៅលើយន្ដហោះនៃក្រុមហ៊ុនអាកាសចរណ៍ អ៊ីស៊ីចេត (EasyJet) ដែលហោះភ្ជាប់ទីក្រុងតែលអាវីវ ប្រទេសអ៊ីស្ត្រាអែល និងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ អាដាម ហ្គូបាយ (Adam Gubbay) អាយុ២៤ឆ្នាំ មានមុខរបរជាអ្នកបើករថយន្ដក្រុង បានធ្វើឲ្យអ្នកដំណើរជាមួយគាត់​ជាច្រើននាក់​ភ័យបុកពោះ ដោយសារតែគាត់បានព្រលែង ពស់វែកមួយក្បាល ចេញពីក្នុងកាបូប [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...