Posts by "សេក មនោរកុមារ"

ភ្នាក់ងារ FBI ពិនិត្យ​កំព្យូទ័រ​របស់​មេបញ្ជាការ​បើកបរ​យន្ដហោះ​បាត់​ខ្លួន

ភ្នាក់ងារ FBI ពិនិត្យ​កំព្យូទ័រ​របស់​មេបញ្ជាការ​បើកបរ​យន្ដហោះ​បាត់​ខ្លួន

អាជ្ញាធរនៃប្រទេសម៉ាឡេស៊ី បានស្នើសុំជំនួយពីសំណាក់អេហ្វប៊ីអាយ (FBI) ដើម្បីធ្វើការពិនិត្យវិភាគ ទៅលើ​ទិន្នន័យក្នុងកំព្យូទ័រ ដែលត្រូវបានរៀបផ្គុំឡើង ជាឧបករណ៍ហ្វឹកហាត់បើកបរ របស់មេបញ្ជាការកាន់ចង្កូតយន្ដហោះ ប៊ូអ៊ីង ៧៧៧ នៃក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួនតាំងពីជាង១០ថ្ងៃមកហើយ។


ឧបករណ៍ហ្វឹកហាត់របស់ លោក ហ្សាហារី អាមេដ សាដ៍ មេបញ្ជាការបើកបរយន្ដហោះ។ (រូបថត ហ្វេសប៊ុក)

បាត់យន្ដហោះ - មន្ត្រីអ្នកទទួលខុសត្រូវមួយរូបរបស់អាមេរិក ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានថ្លែង​ប្រាប់​ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) ឲ្យដឹង នៅថ្ងៃពុធទី១៩ ខែមីនានេះថា រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី បាន​ស្នើ​សុំឲ្យភ្នាក់ងារ [...]

ចិន​«ឆេះដុំ»​ដាក់​ម៉ាឡេស៊ី ជុំ​វិញ​កង្វះ​តម្លាភាព​ក្នុង​រឿង​បាត់​យន្ដហោះ

ចិន​«ឆេះដុំ»​ដាក់​ម៉ាឡេស៊ី ជុំ​វិញ​កង្វះ​តម្លាភាព​ក្នុង​រឿង​បាត់​យន្ដហោះ

បណ្ដាជនចិនអ្នកប្រើប្រាស់បណ្ដាញអាំងធើណែត បានអំពាវនាវឲ្យឈប់ធ្វើដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីបង្ខំឲ្យ​អាជ្ញាធរប្រទេសនេះ «និយាយការពិត»។ ចំណែកឯនាយករដ្ឋមន្ត្រីចិនវិញ ក៏បានធ្វើសំណើរយ៉ាង«ស្ងួត»មួយ ទៅ​ដៃគូរសន្ទនារនៃប្រទេសម៉ាឡេស៊ីរបស់ខ្លួន ឲ្យផ្ដល់នូវព័ត៌មានជាភាព«ច្បាស់លាស់ ម៉ោងពេល និងគួរឲ្យយកជា​ការ​បាន» នៅក្នុងការបាត់យន្ដហោះប៊ូអ៊ីង ៧៧៧ កាលពីជាង១០ថ្ងៃមុន។


គំនូររំលឹកពីយន្ដហោះប៊ូអីង ដែលបាត់ខ្លួន នៅក្នុងសាលាមួយ ផ្នែកខាងត្បូងនៃប្រទេសហ្វីលីពីន។ (រូបថត Francis R. Malasig/EPA)

បាត់យន្ដហោះ - តាំងពីជាងមួយសប្ដាហ៍មកហើយ ដែលប្រព័ន្ធផ្សព្វផ្សាយជាផ្លូវការរបស់ចិន បានតម្លើងសម្លេង​ខ្លាំងៗ ដាក់អាជ្ញាធរម៉ាឡេស៊ី តំបូងឡើយពីកង្វះខាតនៃតម្លាភាព​ [...]

អ៊ុយក្រែន៖ វិបត្តិ​នៅ​គ្រីមៀ ចូល​ដល់​ដំណាក់​កាល​«ផ្ទុះអាវុធ»

អ៊ុយក្រែន៖ វិបត្តិ​នៅ​គ្រីមៀ ចូល​ដល់​ដំណាក់​កាល​«ផ្ទុះអាវុធ»

នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក អាសឺនី អៀតសឺនីអ៊ុក (Arseni Iatseniouk) បានថ្លែងថា ជម្លោះជាមួយប្រទេសរ៉ូស្សី នៅលើដែនដីគ្រីមៀ បានឈានដល់ដំណាក់កាល ត្រូវប្រើប្រាស់យោធា បន្ទាប់ពីការផ្ទុះអាវុធបានកើតឡើង សំដៅ​ទៅលើបន្ទាយទាហានរបស់អ៊ុយក្រែន។


ទាហានឈរយាម នៅតាមដងផ្លូវ នៅក្នុងតំបន់គ្រីមៀ។ (រូបថត AFP)

វិបត្តិនៅអ៊ុយក្រែន - នៅល្ងាចថ្ងៃអង្គារនេះ ទាហានអ៊ុយក្រែនមួយរូបត្រូវបានសម្លាប់ នៅពេលដែលការប៉ុនប៉ង​វាយ​សម្រុកមួយបានធ្វើទៅលើកងទ័ពអ៊ុយក្រែន នៅទីក្រុង ស៊ីហ្វេរ៉ូប៉ូល (Simféropol)។ នេះបើតាមសេចក្ដីប្រកាសមួយ របស់អ្នកនាំពាក្យក្រសួងការពារជាតិ របស់ប្រទេសអ៊ុយក្រែន ប្រចាំនៅតំបន់គ្រីមៀ។ អគ្គមេបញ្ជាការកងទ័ព​អ៊ុយក្រែន [...]

មន្ត្រីអាមេរិក៖ យន្ដហោះ​ត្រូវ​​បាន​ចាប់​ពង្រត់​ ដើម្បី​ទុក​ធ្វើ​កាំជ្រួច​អន្តរទ្វីប

មន្ត្រីអាមេរិក៖ យន្ដហោះ​ត្រូវ​​បាន​ចាប់​ពង្រត់​ ដើម្បី​ទុក​ធ្វើ​កាំជ្រួច​អន្តរទ្វីប

យន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ត្រូវបានចាប់ពង្រត់ ដើម្បីទុកប្រើប្រាស់ ទៅជា​«កាំជ្រួច​អន្តរទ្វីប» ឬជា«យន្ដហោះ ផ្ទុកកាំជ្រួច» មានទិសដៅដូចអំពើភេវរកម្ម នៅថ្ងៃ១១ ខែកញ្ញា នាទីក្រុង​ញ៉ូយក សហរដ្ឋអាមេរិក។ នេះជាការថ្លែង របស់លោក ម៉ៃឃើល ម៉ាកខូល (Michael McCaul) តំណាងរាស្ត្រ​ និង​ជា​ប្រធានគណកម្មាធិការ​សន្ដិសុខ​ក្នុងប្រទេស របស់សភាជាន់ទាបអាមេរិក។


យន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថតក្រុមហ៊ុន)

បាត់យន្ដហោះ - តំណាងរាស្ត្រមួយរូប លោក ម៉ៃឃើល ម៉ាកខូល ប្រធានគណកម្មាធិការសន្ដិសុខក្នុងប្រទេស របស់​សភាជាន់ទាបអាមេរិក បានថ្លែងប្រកាសនៅថ្ងៃអាទិត្យកន្លងមកនេះថា [...]

ចិន​រិះគន់​ម៉ាឡេស៊ី ថា​«ធ្វើ​ឲ្យ​ខាត​ពេល» រឿង​យន្ដហោះ​បាត់​ខ្លួន

ចិន​រិះគន់​ម៉ាឡេស៊ី ថា​«ធ្វើ​ឲ្យ​ខាត​ពេល» រឿង​យន្ដហោះ​បាត់​ខ្លួន

ប្រទេសម៉ាឡេស៊ី បានក្លាយជាផ្ទាំងស៊ីបមួយនៃការរិះគន់ យ៉ាងខ្លាំងក្លាពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាអ្នក​ប្រើ​ប្រាស់ប្រព័ន្ធអាំងធើណែត នៅក្នុងប្រទេសចិន ដោយពួកគេបានចាត់ទុកប្រទេសនេះ ដែលជាអ្នកទទួលខុសត្រូវ​ក្នុង​ការស៊ើបអង្កេត ការបាត់ខ្លួននៃយន្ដហោះប៊ូអ៊ីង ៧៧៧ ថាបានធ្វើការងារ«យឺត»ជ្រុល ដើម្បីស្វែងរកដំណើរដើមទង​នៃ​ហេតុការណ៍នេះ។


សាររបស់អ្នកមានសមានចិត្ត សរសេរឧទ្ទិសទៅជនរងគ្រោះ នៅលើយន្ដហោះនៃជើងហោះហើរ MH370។ (រូបថត RFI)

បាត់យន្ដហោះ - នៅក្នុងប្រទេសចិន ប្រព័ន្ធផ្សព្វផ្សាយបានបង្កើនល្បឿន នៃការរិះគន់របស់ពួកគេ ទៅលើអាជ្ញាធរ​នៃ​ប្រទេសម៉ាឡេស៊ី ទាក់ទងនឹងការចាប់ពង្រត់ យន្ដហោះដែលភ្ជាប់ជើងហោះហើរ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...