Posts by "ដារី"

ខៀវ កាញារីទ្ធ គាំទ្រ «ការ​តម​រួម​ភេទ» នៅ​ថ្ងៃ​៨មីនា

ខៀវ កាញារីទ្ធ គាំទ្រ «ការ​តម​រួម​ភេទ» នៅ​ថ្ងៃ​៨មីនា

នៅក្នុងចុងសប្ដាហ៍នេះ មានសំនួរ«សួរឆ្លើយ» ដ៏ពិសេសមួយ ជូនប្រិយមិត្ត។ សម្រាប់ទិវាស្ត្រីអន្តរជាតិ ដែល​គេ​តែង​ប្រារព្ធ​ឡើង ជា​រៀង​រាល់​ឆ្នាំ នៅថ្ងៃទី៨មីនា នោះ លោក ខៀវ កាញារីទ្ធ បានសំដែង​ការ​គាំទ្រ​របស់​លោក ក្នុង​«ការ​តបរួមភេទ» ដើម្បី​ប្រឆាំង ទៅនឹងការរើសអើងលើស្ត្រី នៅក្នុងសង្គម។ លោក​រដ្ឋមន្ត្រី បាន​ឆ្លើយ​ដូច្នេះ តប​នឹង​​សំនួរ​​​របស់​​​អ្នកស្រី ធីតា ឃឹះ ប្រធាន​អង្គការ​សីលការ ដែល​បាន​លើក ​ពី​ជម្រើស​​ជា​​ច្រើន ដើម្បី​​បម្រើ​​ឲ្យ​​យុទ្ធនាការ​​នោះ។

អ្នកស្រីប្រធានអង្គការ បានសរសេរឡើង នៅលើគណនេយ្យហ្វេសប៊ុក របស់អ្នកស្រី ដោយ​ទំនង​​ជា​ការ​ស្ទង់​មតិ​មួយ​ថា៖ «ដើម្បីប្រឆាំងនឹងការរើសអើង លើស្រី្តក្នុងសង្គម ខ្ញុំចង់សួរទៅ ប្រិយមិត្តនារីទាំងអស់ នៅ​ស្រុក​ខ្មែរ​ថា ពួក​យើង​គួរ​ធ្វើ​ពហិការ​ឬទេ នៅថ្ងៃ៨មីនា​​ សិទ្ធនារីអន្តរជាតិ ខាងមុខនេះ? ពហិការ(នោះ) មាន​មិន​ដាំ​បាយ ​មិន​បោស​ផ្ទះ តម​ការ​រួម​ភេទ [...]

បើ ខឹម វាសនា ត្រឡប់​ទៅ​«ថត​កុន»​វិញ...

បើ ខឹម វាសនា ត្រឡប់​ទៅ​«ថត​កុន»​វិញ...

តើវិថីនយោបាយ របស់គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯងថា បក្សជួង) អាចនឹងឈានមកដល់ទីបញ្ចប់ឬ? ហើយលោក ខឹម វាសនា អាចនឹងត្រឡប់ ទៅរកអាជីពចាស់របស់លោក នៅក្នុងវិស័យភាពយន្ដវិញឬ? ជាសំណួរ ដែលទាំងក្រុមអ្នកគាំទ្រ និងទាំងក្រុម​អ្នកសារព័ត៌មាន បានសំដែងចម្ងល់ នៅចំពោះការបង្ហោះផ្សាយ ជាបន្តបន្ទាប់ របស់លោក នៅលើបណ្ដាញសង្គម អះអាងថា លោកដូចជា​បាន​សង​បំណុល «ទឹកដីកំណើត​ និងជាតិសាសសន៍» របស់លោក​រួចរាល់ហើយ ហើយកិច្ចការរបស់លោក នៅ​ពេលនេះ នៅសល់តែការ «ជំពាក់» កូនចៅសមាជិកក្រុមគ្រួសារ «LDP» របស់លោកតែប៉ុណ្ណោះ។

លោក ខឹម វាសនា បានសរសេរនៅឃ្លាចុងក្រោយ នៃសំណេរមួយដូច្នេះថា៖ «ជីវិតពុកជាតិនេះ​ អស់មានជំពាក់អ្នកណាទៀតហើយ។​ ពុកសងជាតិសាសន៍នេះរួចរាល់អស់ហើយ។ ពុកសល់តែបំណុលរបស់ពុក ចំពោះពួកកូនតែប៉ុណ្ណោះ ដែលពុកមិនទាន់បានសង។​ កូនសងជាតិសាសន៍នេះ អោយអស់បំណុល​ និងអោយអស់កម្មពៀរ ដែលកូនមានចំពោះជាតិសាសន៍នេះ​ចុះ [...]

ហ៊ុន សែន ព្រមាន​ក្រុម LDP ឲ្យ​​មាន​ភាព​​ថ្លៃថ្នូរ និង​សុជីវធម៌

ហ៊ុន សែន ព្រមាន​ក្រុម LDP ឲ្យ​​មាន​ភាព​​ថ្លៃថ្នូរ និង​សុជីវធម៌

ទឹកភ្នែករបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯង ថា​បក្ស​ជួង) ដែល​បាន​ស្រក់​ចុះ​មក ពិត​ជា​មិន​បាន​​ធ្វើឲ្យ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំជួលចិត្តបន្តិច​ណា​សោះ។ ផ្ទុយ​ទៅ​វិញ ​លោក ហ៊ុន សែន បែរជាប្រតិកម្ម​តប​ទៅវិញ ដោយ​ពាក្យ​​ព្រមាន​ធ្ងន់ៗ នៅលើទំព័រហ្វេសប៊ុក​របស់​លោក នៅ​រសៀល​ថ្ងៃ​ពុធ​នេះ។

នោះអាច​បណ្ដាល មកពីការសរសេរ របស់ក្រុម​សមាជិក«បក្សជួង» ដែលបានទាមទារ​នៅលើ​បណ្ដាញ​សង្គម​ ស្នើ​សុំ​ទៅ​​នាយក​រដ្ឋមន្ត្រី​កម្ពុជា ឲ្យ​លូកដៃ​ចូល​អន្តរាគមន៍ នៅក្នុងការ​ចាប់​ឃាត់​ខ្លួន ក្រុម​យុវជន​​សមាជិក​​គណ​បក្ស​ ទាំង​១៣នាក់ ក្នុងខេត្តកំពត កាល​ពី​ថ្ងៃ​ទី៤ ខែកុម្ភៈ​ កន្លង​មក​នេះ។ លោក ហ៊ុន សែន បាន​​សរសេរ​ឆ្លើយ​តប ទៅ​ក្រុម​«ពល LDP»​ ដូច្នេះ​ថា៖ «សូមបងប្អូន​ចូល​មក​និយាយ មានភាពថ្លៃថ្នូរ និងមានសុជីវធម៏។ តើ​មក​ពឹង​ខ្ញុំ ឬមក​ប្រដៅខ្ញុំ ឬមកជេរខ្ញុំ?»។

សមាជិកជាច្រើន [...]

ព្រះសង្ឃ ប៊ុត ប៊ុនតិញ៖ ខឹម វាសនា ប្រើ​សកម្មជន​បក្ស​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន

ព្រះសង្ឃ ប៊ុត ប៊ុនតិញ៖ ខឹម វាសនា ប្រើ​សកម្មជន​បក្ស​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន

រឿងរ៉ាវចុងក្រោយ ដែលបានកើតឡើង នៅក្នុងរង្វង់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែល​ហៅ​ខ្លួន​ថា គណបក្សជួង បានបង្កឲ្យមានប្រតិកម្មចម្រុះចូលគ្នា មកពីគ្រប់ទិសទី។ ប្រសិនជាការលើក​ឡើង​ជា​ច្រើន​នោះ បង្ហាញគំនិតស្រប ឬប្រឆាំង ទៅនឹងចំណាត់ការរបស់អាជ្ញាធរ ដែលបានចាប់ខ្លួន ក្រុមយុវជន​សមាជិក​គណបក្ស​«ជួង» ចំនួន ១៣នាក់ យកទៅឃុំខ្លួន កាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ​នោះ តែ​ចំពោះ​ព្រះសង្ឃ ប៊ុត ប៊ុនតិញ ស្ថាបនិក​និង​ជា​ប្រធាន «បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ»វិញ បានសំដែង​ការយល់​ឃើញ​របស់​ព្រះអង្គ ​ផ្សេង​ទៅវិញ។

នៅចំពោះ​ការប្រកាស របស់ប្រធាន​គណបក្ស​សម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ដែល​ថា​នឹង​ធ្វើ​បាតុកម្ម ដោយ​បោះ​ជំរុំ នៅ​លើ​ដី​មាន​ជម្លោះ ក្នុងខេត្តកំពត ដើម្បីទាមទារឲ្យដោះលែង សមាជិក​របស់​គណ​បក្ស​ខ្លួន​មក​វិញ​នោះ ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានមាន​ថេរដីកា​ថា លោក​ប្រធាន​គណបក្ស កំពុង​ប្រើប្រាស់​កម្លាំង​សកម្ម​ជន​គណបក្ស [...]

ជួប សម្លាប់ មាន​អាយុ​«មិន​ទាន់​បី​ខែ»​ផង​ទេ!

ជួប សម្លាប់ មាន​អាយុ​«មិន​ទាន់​បី​ខែ»​ផង​ទេ!

លិខិតប្រកាសបើកសវនាការ ទៅលើសំនុំរឿងឃាតកម្ម បាញ់សម្លាប់លោក កែម ឡី ត្រូវបាន​ចេញ​ផ្សាយ​ជា​សាធារណៈ និង​បានមកដល់ដៃ របស់ក្រុមអ្នកយកព័ត៌មាន នៅព្រឹកថ្ងៃអង្គារ ទី៧ ខែកុម្ភៈនេះ ដោយ​បាន​បញ្ជាក់​ថា សវនាការ​​ទៅលើរឿងក្ដី ដ៏រសើបមួយនេះ នឹងត្រូវបើកធ្វើ នៅថ្ងៃទី១ ខែមីនា ខាងមុខ។ ប៉ុន្តែ​អ្វី ដែល​គេ​កាន់​តែ​ចាប់​​អារម្មណ៍​​ជាង​នេះ​ នៅលើលិខិតនោះ គឺការដាក់ថ្ងៃខែឆ្នាំកំណើត របស់​ជន​សង្ស័យ ដែល​គេ​ស្គាល់​ថា មាន​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នៅលើលិខិតនោះ កើតនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៦។

ក្រុមអ្នកតាមដានរឿងនេះ បានចំអកឲ្យសាលាដំបូងរាជធានី ទាក់ទងនឹងសំណេរថ្ងៃខែឆ្នាំ​កំណើត​នេះ​ថា ជន​សង្ស័យ​មិន​ទាន់​បាន​​ចាប់​កំណើត​នៅឡើយ នៅពេលមានឃាតកម្ម ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ និង​មិន​ទាន់​មាន​អាយុ បាន​បីខែ​ស្រួល​បួល​ផងទេ បើរាប់​មក​ទល់​នឹងថ្ងៃបើកសវនាការ ដែល​នឹង​គ្រោង​ធ្វើ នៅ​ដើម​ខែ​មិនា។

សម្រាប់ព្រះ​សង្ឃ ប៊ុត [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...