Posts by "ដារី"

ចន ច័ន្ទលក្ខិណា ហៅ​អ្នក​រិះគន់ ជា​អ្នក​ជេរ​អាជីព​និង​ផ្កាប់​មុខ

ចន ច័ន្ទលក្ខិណា ហៅ​អ្នក​រិះគន់ ជា​អ្នក​ជេរ​អាជីព​និង​ផ្កាប់​មុខ

នៅក្នុងឈុតឆាកលើកទីបីនេះ អ្នកនាង ចន ច័ន្ទ ទំនងជាចង់ការពារសិទ្ធិនៃការបញ្ចេញមតិរបស់ខ្លួន និង​បន្ថយ​ទម្ងន់នៃ​ការ​រិះគន់ ដែលបណ្ដាលមក​ពីឈុតឆាកលើកទី១ និងលើកទីពីរ។ អ្នកនាងបានសរសេរ​បង្ហោះ នៅ​លើ​ទំព័រហ្វេសប៊ុក​​ផ្ទាល់ខ្លួន​ថា៖ «បងប្អូនណា ក៍មានសិទ្ធិបញ្ចេញមតិដែរ ប៉ុន្តែពិតហេីយ (ការបញ្ចេញមតិនោះ) នឹង​មាន​ការ​គាំទ្រ និង​ប្រឆាំង»។

» សូមអានអត្ថបទ ដែលទាក់ទងឡើងវិញ៖ ចលនា​​ប្រឆាំង ចន ច័ន្ទលក្ខិណា កក្រើក​ជា​ថ្មី​ ពេញ​ហ្វេសប៊ុក

បន្ទាប់មក តារាសម្ដែងវ័យជ្រេរូបនេះ បានក្លែមសំដីលេបខាយ ដាក់ត្រឡប់ទៅអ្នករិះគន់ថា៖ «ខ្ញុំ​មិន​ភ្ញាក់​ផេី្អល​ទេ សំរាប់​បង​ប្អូន ដែលគាំទ្រគណបក្សណាមួយផ្កាប់មុខ ហេីយខ្ញុំដឹងច្បាស់ថា ក្រុមអ្នកជេរអាជីពទាំងនោះ បេី​មិន​ជេរ គឺ​នឹង​ដាច់​អាជីព​ហេីយ»។

អានពិស្ដារ
ធី សុវណ្ណថា៖ ហេតុអ្វី...?

ធី សុវណ្ណថា៖ ហេតុអ្វី...?

ចប់ហើយ! លែងឃើញទៀតហើយ ការបង្ហោះផ្សាយ នៅលើទំព័រហ្វេសប៊ុក របស់កញ្ញា ធី សុវណ្ណថា ដែល​និយាយ​​ពី​​សកម្មភាព នៅ​តំបន់​ព្រៃ​អារ៉ែង ឬសកម្មភាពទាមទារ«យុត្តិធម៌» ដែលគេតែងតែឃើញ មិនដែលសូវ​លោះ នូវ​វត្តមាន​របស់ម្ចាស់ទំព័រ ធ្វើសេចក្ដីរាយការណ៍ និងចូលរួមឈឺឆ្អាល ពីទីនោះមក។ ជាពិសេស វាចប់ជា​ស្ថាពរ នូវ​សម្រែក​​ដែល​ធ្លាប់ស្រែកថា «តុលាការកម្ពុជាអយុត្តិធម៌ណាស់» និងបែរជា ត្រូវស្វែងរក «យុត្តិធម៌» តាម​រយៈ​តុលាការ​កម្ពុជា​ទៅវិញ។

វាជាការផ្លាស់ប្ដូរមួយ ដែលអ្នកដែលធ្លាប់គាំទ្រកញ្ញា ធី សុវណ្ណាថា នឹកស្មានមិនដល់ និង​មិន​យល់ រួច​ស្រែក​សួរ​ថា «ហេតុអ្វី?»។ ផ្ទុយទៅវិញ ពាក្យ«ហេតុអ្វី»នេះ ក៏ត្រូវកញ្ញា ធី សុវណ្ណថា ខ្លួនឯងចោទសួរដែរ ទៅកាន់​បណ្ដា​អ្នក​គាំទ្រ និងតំណាងរាស្ត្រ របស់គណបក្សសង្គ្រោះជាតិ ពីហេតុផលដែលនាងចាត់ទុកខ្លួនឯង ជាជន​រងគ្រោះ នៅ​ចំពោះ​ការ​បរិហារ​កេរ្តិ៍ តាមរយៈខ្សែអាត់សម្លេងមួយ។

ដូចនៅថ្ងៃនេះជាដើម [...]

ចលនា​​ប្រឆាំង ចន ច័ន្ទលក្ខិណា កក្រើក​ជា​ថ្មី​ពេញ​ហ្វេសប៊ុក

ចលនា​​ប្រឆាំង ចន ច័ន្ទលក្ខិណា កក្រើក​ជា​ថ្មី​ពេញ​ហ្វេសប៊ុក

បើគេចាំមិនភ្លេចទេ សំនុំរឿងឧក្រិដ្ឋ នៃការវាយប្រហារ (ដោយគ្រាប់កាំភ្លើង ឬដោយទឹកអាស៊ីត) ទៅ​លើ​សិល្បៈ​ការិនី​ជា​ច្រើន​នាក់ រួមមានអ្នកនាង ពិសិដ្ឋ ពិលីកា - អ្នកនាង តាត ម៉ារីណា - អ្នកនាង ទូច ស៊ុននិច និង​អ្នកនាង ពៅ បញ្ញាពេជ្រ នៅមិនទាន់ត្រូវបានអាជ្ញាធរ​របស់ប្រទេសកម្ពុជា បំបែក​និងឈានទៅចាប់​ជនល្មើស យក​មក​ផ្ដន្ទា​ទោស បាន​នៅ​ឡើយ។ សម្រាប់ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង បានចាត់ទុកថា ករណីទាំង​ប៉ុន្មាន​ខាងលើ​នេះ ​ទំនង​ជា​មិន​ត្រូវ​បាន​តារាសម្ដែង ចន ច័ន្ទលក្ខិណា ខ្វល់ខ្វាយអ្វីឡើយ ផ្ទុយស្រឡះ​ពីករណី​របស់​ស្ត្រី​ជាង​ធ្វើ​សក់​ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានតារា​សម្ដែងវ័យជ្រេរូបនេះ យកមករំលឹកម្ដងជាពីរដង។

ប្រតិកម្មលើកដំបូងរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ដែលបានធ្វើឡើង នៅថ្ងៃទី ១៥ ខែឧសភា លើបណ្ដាញ​សង្គម​កន្លង​មក បាន​សរសេរគាំទ្រ ចំពោះការសម្រេចចិត្តរបស់ស្ត្រីជាងធ្វើសក់ឈ្មោះ ស្រីមុំ [...]

ខឹម វាសនា ថា​មហាបាតុកម្ម CNRP ធ្វើ​ទៅ​មិន​រួច

ខឹម វាសនា ថា​មហាបាតុកម្ម CNRP ធ្វើ​ទៅ​មិន​រួច

«ទៅមិនរួចទេ អ្នកគាំទ្រសង្គ្រោះជាតិបាក់ទឹកចិត្ត តាំងពី CNRP សំរេចចូលរដ្ឋសភាម្លេះ» នេះជា​ការ​ថ្លែង​អះអាង​ របស់​លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ តបទៅនឹងសេចក្ដីប្រកាស​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ព្រមាន​នឹង​ធ្វើមហា​បាតុកម្ម ល្គឹកណាមានការចាប់ខ្លួន លោក កឹម សុខា អនុប្រធាន (សព្វ​ថ្ងៃ​ជា​ប្រធាន​ស្ដីទី) របស់គណបក្សខ្លួន។

សរសេរពន្យល់ នៅលើទំព័រ /គណនីហ្វេសប៊ុកផ្ទាល់របស់លោក ប្រមុខ«ទ័ពជួង»បានថ្លែងជួសមុខ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​«បាក់​ទឹក​ចិត្ត» របស់​គណបក្សសង្គ្រោះជាតិ ថា ពួកគេទាំងនោះរិតតែបាក់ទឹកចិត្តថែម​ទៀត នៅ​ពេល​ឃើញ​សកម្មភាព​​បន្តបន្ទាប់​របស់ CNRP ដែលចាញ់ប្រៀប CPP គ្រប់តែរឿងក្រោយ​ពេល​ចូល​រដ្ឋសភា ។

សេចក្ដីប្រកាសព័ត៌មាន របស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៧ ខែឧសភាម្សិលម៉ិញ បាន​ប្រកាស​ព្រមាន​រួច​ជា​ស្រេច ក្នុងការប្រើ«សិទ្ធិ»ធ្វើ​មហា​បាតុកម្ម [...]

«មហា​បាតុកម្ម​មួយ​នឹង​ផ្ទុះ​ឡើង បើ​មាន​ការ​ចាប់​ខ្លួន កឹម សុខា»

«មហា​បាតុកម្ម​មួយ​នឹង​ផ្ទុះ​ឡើង បើ​មាន​ការ​ចាប់​ខ្លួន កឹម សុខា»

សេចក្ដីប្រកាសព័ត៌មាន របស់គណបក្សសង្គ្រោះជាតិ និងរបស់សហជីពសេរីកម្មករ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​ដែល​ទើប​នឹង​ធ្លាក់​មកដល់ ក្នុងពេលមុននេះ បានប្រកាសព្រមានរួចជាស្រេច ក្នុងការប្រើ«សិទ្ធិ»ធ្វើ​មហា​បាតុកម្ម ​និង​កូដកម្ម ប្រសិនណាជាមានការចាប់ខ្លួន លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃប្រធានស្ដីទី) គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំងធំជាងគេ មានអសនៈសភាជិតពាក់កណ្ដាល នៅក្នុងប្រទេស។ សេចក្ដី​ប្រកាស​ព័ត៌មាន​ទាំង​នោះ សុទ្ធតែបានអះអាង ថាបុព្វហេតុរបស់ពួកគេ គឺដើម្បីទាមទារឲ្យមាន​ការ​គោរព​ច្បាប់​ ជា​ពិសេស​នៅ​ត្រង់ ការ​គោរព​អភ័យឯកសិទ្ធិ របស់​សមាជិក​សភា។

លោក កឹម សុខា បានរងការចោទប្រកាន់ថា បានប្រព្រឹត្តិបទល្មើសជាក់ស្ដែង ដោយសារមិន​ចូល​បំភ្លឺ តាម​ការ​កោះ​ហៅ​របស់​តុលាការ។ ការចោទប្រកាន់នេះ បានឈានទៅដល់ ការឃាត់រថយន្ដ​របស់​លោក និង​ការ​សំរុក​ចូល​ទីស្នាក់ការ​​កណ្ដាល របស់គណបក្ស​សង្គ្រោះ​ជាតិ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...