អូបីជាន់៖ អភិបាលខេត្តរងបដិសេធថា មិនបានសន្យាបីថ្ងៃអីទេ
ពលរដ្ឋដែលមានជម្លោះ បាននិយាយថា ដើម្បីឲ្យការតវ៉ារបស់ពលរដ្នមកពីឃុំអូបីជាន់ កាលពីថ្ងែទី៣០ ខែមករា ឆ្នាំ២០១៥កន្លងទៅ នៅមុខសាលាខេត្តបន្ទាយមានជ័យឆាប់បិទបញ្ចប់នោះ អភិបាលរងខេត្ត បានជួបតំណាងពលរដ្ឋទាំងប្រាំនាក់ ដោយបានសន្យាប្រាប់ថា នឹងដោះស្រាយជម្លោះដីធ្លី ឲ្យក្រុមពលរដ្ឋនៅបីថ្ងៃទៀត។ ប៉ុន្តែអភិបាលរងខេត្តខាងជើងមួយនេះ បានបដិសេធថាលោកមិនបានសន្យាអ្វីឡើយ។
ការសន្យាដែលបើគិតជាថ្ងៃ បានមកដល់ថ្ងៃចុងញ្ចប់របស់វា នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះហើយ។
លោក ចុង ផែត អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា លោកសូមបដិសេធទាំងស្រុង នូវអ្វីដែក្រុមពលរដ្ឋបានលើកឡើង។ លោកបញ្ជាក់ថា មិនបាននិយាយថាបីថ្ងៃទៀត ចុះទៅដោះស្រាយនោះទេ គឺលោកនឹងជួបប្រជុំជាមួយថ្នាក់ខេត្តសិន [...]