៨ចំណុច ដែលអ្នកគេងមិនលក់ មិនគួរធ្វើ !
តាមពិតទៅ ការអនុវត្តន៍ទម្លាប់ ដែលនាំឲ្យខ្វល់ខ្វាយ ឬយកអ្វីផ្សេងមកធ្វើនោះ មិនអាចធ្វើឲ្យអ្នកគេងលក់វិញបានងាយទេ។ តែផ្ទុយទៅវិញ ទម្លាប់ទាំងនោះនឹងធ្វើឲ្យអ្នកត្រូវបញ្ឈរភ្នែក ពេញមួយរាត្រីក៏ថាបាន។ ដូច្នេះ ទម្លាប់មិនល្អទាំង៨យ៉ាងខាងក្រោម ជារឿងដែលអ្នកគេងមិនលក់ មិនគួរធ្វើ៖
១. បន្តដេកលើគ្រែ៖
វាហាក់ជាគំនិតល្អមួយដ៏ល្អ តែការបន្តគេងលើគ្រែនៅពេលគេងមិនលក់ វានឹងធ្វើឲ្យអ្នកកាន់តែមានអារម្មណ៍មិនបានស្រាកស្រាន្ត។ បន្ទាប់មក អ្នកប្រែខ្លួនចុះឡើង ហើយអាចស្អុះស្អាប់ផងក៏ថាបាន។ ការធ្វើបែបនេះ អ្នកនឹងធ្វើឲ្យខ្លួនឯងកាន់តែរសាប់រសល់។ អ្នកគួរព្យាយាមធ្វើអ្វី ដែលលំហែអារម្មណ៍ ដូចជាការតាំងសមាធិ ឬអានសៀវភៅជាដើម។
២. ញ៉ាំចំណីចំណុក ឬអាហារពេលយប់៖
មនុស្សភាគច្រើនតែងជ្រើសរើស វិធីញ៉ាំអាហារលេងៗ បន្ទាប់ពីមានអារម្មណ៍ថា [...]